ព័ត៌មាន
អគ្គនាយកស៊ីម៉ាក់កម្ពុជាថា សៀមកំពុងកែប្រែ ទម្លាក់កំហុស និងបង្វែរសាច់រឿង ពិតប្រឌិតរឿងថ្មី ដើម្បីមូលបង្កាច់កម្ពុជា
រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីទទួលបន្ទុកជាអគ្គនាយកCMAC ឯកឧត្តម ហេង រតនា បានលើកឡើងថា ថៃកំពុងតែកែប្រែទម្លាក់កំហុស និងបង្វែសាច់រឿងពិតប្រឌិតរឿងថ្មី ដើម្បីលាក់បាំងនូវមហាពុតត្បុតរបស់ខ្លួន ក្នុងគោលបំណងមូលបង្កាចមកលើកម្ពុជាទាក់ទងនូវតួលេខជនភៀសសឹក ខណៈបញ្ហានេះត្រូវបាន អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាតិស្តីពីសិទ្ធិមនុស្សប្រចាំនៅកម្ពុជាបានដឹងបានឭរួចទៅ ហើយ ហើយក៏បានកំពុងរៀបចំរបាយការណ៍ជាផ្លូវការទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនាខែក្រោយផងដែរដែរនោះ។
តាមរយៈបណ្តាញសង្គមហ្វេសបុក នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម ហេង រតនា បានគូសបញ្ជាក់ថាអស់ឆ្ងល់ហ្នង! ថៃខិតខំកែប្រែប្រកែកទម្លាក់កំហុស និងបង្វែរសាច់រឿងពិតប្រឌិតរឿងថ្មី ដើម្បីលាក់បាំងនូវមហាពុតត្បុតរបស់ខ្លួន ក្នុងគោលបំណងមួលបង្កាច់កម្ពុជានូវតួលេខជនភៀសសឹកចំនួនជាង ៦៥០.០០០នាក់នៃរបាយការណ៍អង្គការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិលើកឡើងនោះ។
ឯកឧត្តមហេង រតនា បានលើកឡើងថា តំបន់ស៊ីវិលជាក្រុងនិងភូមិចំនួន៣៤៩ ដែលរងផលប៉ះពាល់ដោយផ្ទាល់ពីសង្គ្រាមដោយសារការបាញ់ផ្លោងគ្រាប់បែកចង្កោម ការទម្លាក់គ្រាប់បែក និងគ្រាប់យុទ្ធភណ្ឌទូទៅ គឺមានចំនួន៩១.៤១១គ្រួសារ គិតជាមនុស្សរាយមានចំនួន៣៦៤.៩៨៤នាក់!។ បច្ចុប្បន្ននេះអង្គភាពCMACបានបញ្ចប់ការស្រាវជ្រាវព័ត៌មានសំណល់យុទ្ធភណ្ឌសង្គ្រាមសៀមឈ្លានពានរួចរាល់ហើយបានចំនួន៣៣៥ភូមិ ដែលមានផ្ទៃដីរងផលប៉ះពាល់ណ ដោយសំណល់គ្រាប់យុទ្ធភណ្ឌសង្គ្រាមចំនួនជាង៣.៨០០គីឡូម៉ែត្រក្រឡា!! តួរលេខនេះមិនគិតចំនួនក្រុង ភូមិឋាន និងចំនួនប្រជាជន ដែលបានរត់និងបោះបង់ចោលដោយសារការភ័យខ្លាចនៃសង្គ្រាម ហើយរងផលប៉ះពាល់ដោយសំណល់យុទ្ធភណ្ឌសង្គ្រាមនោះទេ!។
អគ្គនាយកស៊ីម៉ាក់កម្ពុជារូបនេះ ក៏បានកត់សម្គាល់ផងដែរថា ភស្តុតាងក្រៅពីជនរងគ្រោះ នៅមានប្រាង្គប្រាសាទបុរាណខ្មែរ ផ្ទះសំបែងប្រជាពលរដ្ឋ សាលារៀន មន្ទីរពេទ្យ វត្តអារាម អគារតូចធំ….រាប់ម៉ឺនខ្នងដែលរងការបំផ្លិចបំផ្លាញយ៉ាងកម្រោលឃោរឃៅ ដោយការបាញ់ផ្លោងគ្រាប់បែកចង្កោម ការទម្លាក់គ្រាប់បែក និងអាវុធ, សារធាតុគីមី កំពុងតែឈរទន្ទឹងរង់ចាំយ៉ាងសង្វេករកយុត្តិធម៌នោះ៕




















-
ព័ត៌មាន1 week agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចធិបតី ប្រកាសឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺ ដើម្បីប្រាកដថាបើក២៤ម៉ោង
-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ នៅជាន់ទី២ បង្កការខូចខាតសម្ភារៈមួយចំនួនធំ
-
ព័ត៌មាន6 days agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន4 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន2 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ