ព័ត៌មាន
«វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល លើកទី៩» ប្រារព្ធពិធីបើកជាផ្លូវការ
«វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល លើកទី៩» (9th APPF-GH) ដែលសភានៃព្រះរាជាណាចក្រកម្ពុជាទទួល ធ្វើជាម្ចាស់ផ្ទះ បានបើកដំណើរការជាផ្លូវការនៅព្រឹកថ្ងៃទី១១ ខែសីហាឆ្នាំ២០២៦នេះ នៅវិមានរដ្ឋសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ។
វេទិកាដ៏មានសារៈសំខាន់សម្រាប់សុខុមាលភាពប្រជាពលរដ្ឋជាអន្តរជាតិនេះ ប្រារព្ធធ្វើរយៈពេលបីថ្ងៃគឺពីថ្ងៃទី១១ដល់ថ្ងៃទី១៣ ខែសីហាឆ្នាំ២០២៦ ក្រោមប្រធានបទ«សេវាគ្របដណ្តប់សុខភាពជាសកល ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត(AI) និងបរិបទនៃការប្រែប្រួលអាកាសធាតុ» ក្រោមកិច្ចសហការរវាងសភានៃព្រះរាជាណាចក្រកម្ពុជានិងអង្គការសុខភាពពិភពលោក ដោយមានការសម្របសម្រួលដោយ គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា ។
ថ្នាក់ដឹកនាំ សមាជិកសមាជិការដ្ឋសភា ព្រឹទ្ធសភា តំណាងរាជរដ្ឋាភិបាល ព្រមទាំងតំណាងអង្គការសហប្រជាជាតិ មានចំនួនសរុប ១៦ប្រទេសដែលជាសមាជិក វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល និងដៃគូអភិវឌ្ឍន៍គឺបានអញ្ជើញមកចូលរួមក្នុងវេទិកានាឱកាសនេះ។
វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពី «សុខភាពសកល» ត្រូវបានបង្កើតឡើង និងផ្តល់ជាវេទិកាដ៏សំខាន់មួយ សម្រាប់តំណាងរាស្រ្ត ឬអ្នកតាក់តែងច្បាប់ ផ្លាស់ប្តូរទស្សនៈ យោបល់ បទពិសោធន៍ កសាងឆន្ទៈនយោបាយ និងសម្ព័ន្ធភាព ព្រមទាំងពង្រឹងសមត្ថភាពស្ថាប័នរបស់យើង និងសហការគ្នាយ៉ាងជិតស្និទ្ធ ក្នុងការជំរុញសកម្មភាពជាក់ស្តែង ដើម្បីលើកកម្ពស់ វិស័យសុខាភិបាល៕











-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣