ព័ត៌មាន
គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិត សាយសំផន ភូមវិហាន អតីតប្រធានរដ្ឋសភាឡាវ នៅទីក្រុងវៀងចន្ទន៍
នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ បានអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិត សាយសំផន ភូមវិហាន (Xaysomphone Phomvihane) អតីតប្រធានរដ្ឋសភាឡាវ ដែលកំពុងតម្កល់ប្រារព្ធពិធីបុណ្យផ្លូវរដ្ឋ នៅក្នុងមជ្ឈមណ្ឌលសន្និបាតជាតិ នាទីក្រុងវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
សម្តេចរដ្ឋសភាធិបតី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំបំផុត ជូនចំពោះក្រុមគ្រួសារឯកឧត្តមបណ្ឌិត បក្ស រដ្ឋ និងប្រជាជនឡាវទាំងមូល ចំពោះមរណភាពរបស់ ឯកឧត្តមបណ្ឌិត សាយសំផន ភូមវិហាន។ មរណភាពរបស់ ឯកឧត្តមបណ្ឌិត សាយសំផន ភុមវិហាន គឺជាការបាត់បង់ដ៏ធំធេង សម្រាប់ប្រជាជាតិឡាវ ហើយជាការបាត់បង់ដ៏ជ្រាលជ្រៅមួយសម្រាប់ប្រទេស កម្ពុជានិងជាការបាត់បង់នូវថ្នាក់ដឹកនាំគំរូ ដែលបានដើរតួនាទីស្នូលក្នុងការពង្រឹងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងសភា និងប្រទេសទាំងពីរ។
គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា បានលំឱនកាយចិត្ត សូមបួងសួងជូនវិញ្ញាណក្ខន្ធ ឯកឧត្តមបណ្ឌិត បានទៅកាន់សុគតិភព កុំឃ្លៀងឃ្លាតឡើយ។
ឯកឧត្តមបណ្ឌិត សាយសំផន ភូមវិហាន បានទទួលមរណភាពកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៧០ឆ្នាំ ដោយរោគាពាធ។ សពឯកឧត្តមបណ្ឌិត កំពុងតម្កល់ប្រារព្ធពិធីបុណ្យផ្លូវរដ្ឋនៅក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦។
ឯកឧត្តមបណ្ឌិត សាយសំផន ភូមវិហាន ជារដ្ឋបុរសឡាវដែលមានបទពិសោធន៍ខ្ពស់ និងបានលះបង់បញ្ញាញាណចំពោះបុព្វហេតុបដិវត្តន៍របស់បក្ស ការអភិវឌ្ឍជាតិ ភាពរុងរឿង និងសុខុមាលភាពរបស់ប្រជាជនឡាវ។ ឯកឧត្តមបណ្ឌិត ជាថ្នាក់ដឹកនាំឡាវមួយរូបដ៏ឆ្នើម ដែលបានពូនជ្រំ និងលើកកម្ពស់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការដ៏ល្អជាប្រពៃណីនៃប្រទេសទាំងពីរ កម្ពុជា-ឡាវ ជាពិសេសការលើកកម្ពស់ទំនាក់ទំនងប្រជាជននិងប្រជាជន ស្របតាមស្មារតីទំនាក់ទំនងនៃប្រទេសទាំងពីរ «ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងគង់វង្សយូរអង្វែង»៕








-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣