ព័ត៌មាន
សម្តេចធិបតី ដឹកនាំកិច្ចប្រជុំឧត្តមក្រុមប្រឹក្សា ដើម្បីវាយតម្លៃចំពោះការផ្តល់ទស្សនទានស្ថាបនារបស់គណបក្សនយោបាយ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំឆមាសលើកទី៥ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅព្រឹកថ្ងៃទី១១ ខែសីហា នេះ ដែលកិច្ចប្រជុំនេះ ដើម្បីវាយតម្លៃចំពោះការរួមចំណែករបស់ប្រតិភូគណបក្សឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក្នុងការផ្តល់ទស្សនទានស្ថាបនារយៈពេល ៣៥ខែកន្លងមក។
ឯកឧត្តម សែម សម្បត្តិ ប្រធានគណបក្សមហានគរ បានថ្លែងថា ប្រជុំឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ គឺមានរបៀបវារៈសំខាន់ចំនួន៣ មានដូចជា៖ ១. សុន្ទរកថាបើកកិច្ចប្រជុំរបបស់សម្តេចធិបតី និងការវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ប្រតិភូគណបក្សឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក្នុងការផ្តល់ទស្សនទានស្ថាបនារយៈពេល៣៥ខែកន្លងមក។ ២. មតិរបស់ប្រធានប្រតិភូគណបក្សនីមួយៗ អំពីចក្ខុវិស័យនៃការរំពឹងទុកក្នុងការអភិវឌ្ឍន៍អភិបាលកិច្ចល្អ និងទី៣. ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដើម្បីលើកស្ទួយប្រសិទ្ធភាពនៃការអនុវត្តជាក់ស្តែងនូវគោលនយោបាយបញ្ចកោណដំណាក់កាលទី១ ជាមួយនឹងបច្ចុប្បន្នភាពសង្គមជាតិ។
ឯកឧត្តម គង់្គ ប៊ុនធឿនប្រធានគណបក្សចលនាប្រជាធិបតេយ្យបានថ្លែងថា កិច្ចប្រជុំឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចធិបតី ហ៊ុន ម៉ាណែត គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់។ ហើយក្រោយពីបង្កើតក្រុមឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់នេះមក បណ្ដាគណបក្សនយោបាយបានបញ្ចូលនូវធាតុចូលនៅចំណុចខ្វះខាតដាក់ជូនប្រមុខរាជរដ្ឋាភិបាល គឺប្រមុខរាជរដ្ឋាភិបាលបានចាត់ចែងភ្លាមៗនិងទាន់ពេលវេលា។
ឯកឧត្តម អ៊ុន ជឹម ប្រធានគណបក្សឯកភាពជាតិខ្មែរបានថ្លែងថា នៅក្នុងកិច្ចប្រជុំឧត្តមក្រុមប្រឹក្សាពីគ្រោះនិងផ្ដល់យោបល់ការអធិបតីភាពរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រតិភូគណបក្សនយោបាយនីមួយៗនិងមានឱកាសរាយការណ៍នៅចំណុចសំខាន់ៗដែលប្រតិភូឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ បានចុះធ្វើការនៅតាមរាជធានីខេត្តទូទាំងប្រទេស បានផ្ដល់នូវទស្សនៈទាននិងធាតុចូលសំខាន់ៗ ជូនដល់សម្ដេចនាយករដ្ឋមន្ត្រីដើម្បីឲ្យក្រសួងស្ថាប័ននីមួយៗ ធ្វើការឲ្យកាន់តែមានប្រសិទ្ធភាព។
សូមជម្រាបថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ដែលរហូតមកដល់ពេលបច្ចុប្បន្ននេះមានគណបក្សនយោបាយចំនួន ៣៥ ជាសមាជិក៕អត្ថបទ៖ សុភាព















-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week ago«សមាជិកថ្មី ប្រៀបបានជាកម្លាំងសាមគ្គីរួមគ្នា ដែលសមាជិកគណបក្ស ១នាក់ ជាសន្លឹកឆ្នោតគាំទ្រគណបក្សមួយសន្លឹក»
-
កីឡា1 week agoការប្រកួតជឺជីតស៊ូជើងឯកអាស៊ីអាគ្នេយ៍ជាឱកាសល្អសម្រាប់កម្ពុជាត្រៀមប្រកួតកីឡាអាស៊ីនៅជប៉ុនខែក្រោយ
-
ព័ត៌មាន7 days agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoសមាជិកថ្មីជាង៣ពាន់នាក់ នៅខណ្ឌទទួលគោក រាជធានីភ្នំពេញ ត្រូវបានប្រកាសបញ្ចូលជាសមាជិកបក្សប្រជាជន
-
ព័ត៌មាន1 week agoម្ចាស់សិប្បកម្មរីករាយដែលទេសចរអន្តរជាតិចាប់អារម្មណ៍ចំពោះផលិតផលខ្មែរ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា