ព័ត៌មាន
បេក្ខជនប្រឡងបាក់ឌុប នៅតែមានភាពជឿជាក់សម្រាប់ការប្រឡងលើមុខវិជ្ជាគោលនៅថ្ងៃចុងក្រោយ
ការប្រឡងបាក់ឌុប នៅថ្ងៃចុងក្រោយបានឈានចូលមកដល់ នៅថ្ងៃទី ១១ សីហា នេះ។ ការប្រឡងនៅថ្ងៃចុងក្រោយនេះ ទាំងសិស្សថ្នាក់សង្គម ទាំងសិស្សថ្នាក់វិទ្យាសាស្ត្រ ត្រូវប្រឡងលើមុខវិជ្ជាគោលរៀងខ្លួន ដែលសិស្សថ្នាក់សង្គមត្រូវប្រឡង លើមុខវិជ្ជាគោល រីសិស្សថ្នាក់វិទ្យាសាស្ត្រត្រូវប្រឡងលើមុខវិជ្ជាគណិតវិទ្យា។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាថ្ងៃទី ១ បានបិទបញ្ចប់។ ការប្រឡងថ្ងៃទី ២ ជាថ្ងៃចុងក្រោយ ក៏បានចូលមកដល់ សម្រាប់មណ្ឌលប្រឡងទូទាំងប្រទេស។ ការប្រឡង នៅថ្ងៃចុងក្រោយនេះ អាចជាថ្ងៃដែលគ្រប់បេក្ខជនទាំងអស់ ទាំងបេក្ខជនថ្នាក់សង្គម បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានការព្រួយបារម្ភជាងគេ។ ព្រួយបារម្ភ ព្រោះក្រសួងអប់រំ កំណត់ដាក់មុខវិជ្ជាភាសាខ្មែរ និងមុខវិជ្ជាគណិតវិទ្យា នៅថ្ងៃចុងក្រោយ។
ក្រសួងអប់រំ បានកំណត់ មុខវិជ្ជាភាសាខ្មែរ រយៈពេល ១៥០នាទី សម្រាប់សិស្សថ្នាក់សង្គម។ ក្រសួងកំណត់ មុខវិជ្ជាគណិតវិទ្យា រយៈពេល ១៥០នាទីដូចគ្នា សម្រាប់សិស្សថ្នាក់វិទ្យាសាស្ត្រ។ បេក្ខជន ដែលប្រឡងនៅវិទ្យាល័យច្បារអំពៅ ហាក់មានការព្រួយបារម្ភមួយចំនួន សម្រាប់ការប្រឡងនៅថ្ងៃចុងក្រោយនេះដែរ។ យ៉ាងណាម៉ិញ ពួកគេនៅតែមានភាពជឿជាក់លើសមត្ថភាពខ្លួន ជឿជាក់លើអ្វីដែលខ្លួនខំប្រឹងសិក្សាតាំងពីដើមឆ្នាំ ជឿជាក់ថាអាចទទួលបានជោគជ័យដូចការប្រឡងថ្ងៃទី ១ ជឿជាក់ថាអាចនាំជោគជ័យសម្រាប់ខ្លួនឯង គ្រួសារ សាលារៀន និងសង្គមជាតិ។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃចុងក្រោយនេះ តាមមណ្ឌលប្រឡងនីមួយៗ នៅតែរក្សាវិធានការតឹងរឹង លើការឆែកឆេរសំណៅឯកសារ មុនអនុញ្ញាតឱ្យបេក្ខជនចូលក្នុងមណ្ឌលប្រឡង។ ជាក់ស្ដែងនៅមណ្ឌលប្រឡងវិទ្យាល័យច្បារអំពៅ ជាមណ្ឌលថ្នាក់វិទ្យាសាស្ត្រ គឺមានវត្តមានអប្បមាទ ជាច្រើនរូប តម្រង់ជាជួរត្រួតពិនិត្យលើគ្រប់បេក្ខជន។ ត្រួតពិនិត្យ ទាំងសម្លៀកបំពាក់ ដៃអាវ តម្រូវឱ្យដោះស្បែកជើង និងតម្រូវឱ្យ ហែកប្លាស្ទិកចេញពីដបទឹកសុទ្ធថែមទៀតផង ដើម្បីធានាថា គ្មានបេក្ខជនណាម្នាក់អាចនាំយកសំណៅឯកសារចូលក្នុងមណ្ឌលប្រឡងបាននោះទេ។
ក្រសួងអប់រំ ក្រោយបញ្ចប់ការប្រឡង គឺនឹងមានការដឹកជញ្ជូន សន្លឹកកិច្ចការទាំងអស់ ត្រឡប់មករាជធានីភ្នំពេញវិញ ។ ក្រសួងនឹងចាប់ផ្ដើមដំណើរការកំណែរ និងគ្រោងប្រកាសលទ្ធផលជាផ្លូវការ នៅថ្ងៃទី ២ ខែកញ្ញា គ្រប់មណ្ឌលប្រឡងទូទាំងប្រទេស៕ អត្ថបទ៖គឹម ហុក




-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣