ព័ត៌មាន
បេក្ខជនប្រឡងបាក់ឌុបមួយចំនួនពិចារណាងាកមករៀនជំនាញបច្ចេកទេស ក្រោយប្រកាសលទ្ធផលប្រឡង
បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)មួយចំនួនកំពុងពិចារណារៀនជំនាញបច្ចេកទេស បន្ទាប់ពីប្រឡងចប់ ឬបើលទ្ធផលប្រឡងធ្លាក់។
នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦នេះ បេក្ខជនប្រឡងបាក់ឌុប នៅរាជធានីភ្នំពេញ បានប្រាប់BTVឲ្យដឹងថា ក្រោយពេលប្រឡងចប់ គឺមានបំណងចង់រៀនជំនាញបច្ចេកទេសដែរ ប៉ុន្តែចាំមើលលទ្ធផលនៃការប្រឡងសិន បើសិនប្រឡងជាប់នឹងបន្តការសិក្សានៅសាលកវិទ្យាល័យ ប៉ុន្តែបើប្រឡងធ្លាក់ អាចនឹងចូលរៀនជំនាញបច្ចេកទេស ដូចជា៖ អគ្គិសនី និងជំនាញផ្សេងៗមួយចំនួនទៀត ដើម្បីទទួលបានចំណេះជំនាញមួយពិតប្រាកដ អាចរកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ។ យ៉ាណាក្តី បេក្ខជនទាំងនោះរំពឹងទុកថា ការប្រឡងបាក់ឌុបនៅឆ្នាំនេះ នឹងទទួលបានលទ្ធផលវិជ្ជមាន។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិភូមិ ដំណើរការចំនួនពីរថ្ងៃ ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១១ខែសីហា ឆ្នាំ២០២៦ ដោយមានបេក្ខជនសរុបចំនួនជាង១៥ម៉ឺននាក់ ក្នុងនោះថ្នាក់វិទ្យាសាស្រ្តមានចំនួនជាង៣ម៉ឺន៧ពាន់នាក់ និងថ្នាក់វិទ្យាសាស្រ្តសង្គមមានចំនួនជាង១សែននាក់។ លទ្ធផលនៃការប្រឡងនឹងប្រកាសនៅថ្ងៃទី២ខែកញ្ញា ឆ្នាំ២០២៦ តាមមណ្ឌលសំណេរនៃរាជធានីភ្នំពេញ-ខេត្តទាំង២៥ ទូទាំងប្រទេសកម្ពុជា។
ជាការកត់សំគាល់ ក្រោយដឹងលទ្ធផលនៃការប្រឡង យុវជនភាគច្រើនដែលប្រឡងជាប់ នឹងបន្តការសិក្សានៅសាកលវិទ្យាល័យទៅតាមជំនាញដែលពួកគេពេញចិត្ត និងស្រលាញ់ រីឯយុវជនដែលប្រឡងធ្លាក់មួយចំនួនរង់ចាំការប្រឡងនៅឆ្នាំបន្ទាប់ និងមួយចំនួនទៀតងាកមករៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា។
ចំពោះមុខវិជ្ជាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ មានដូចជា៖សំណង់ អគ្គិសនី និងថាមពល អេឡិត្រូនិក បរិក្ខារត្រជាក់ និងកម្កៅ កម្មន្តសាល មេការនិករថយន្ត និងកសិ-ឧហ្សាហកម្មជាដើម។ ក្រោយពេលរៀនចប់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានជួយសម្របសម្រួលរកការងារជូនដល់យុវជនទាំងនោះ៕ អត្ថបទ៖ ទូច សោភ័ណ






-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣