ព័ត៌មាន
ការចូលជាសមាជឹកសហគមន៍កសិកម្មទំនើប បានផ្ដល់ផលប្រយោជន៍ជាច្រើនដល់ប្រជាកសិករក្នុងសហគមន៍
កំពង់ឆ្នាំង ៖ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦នេះ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថា «ការចូលជាសមាជឹកសហគមន៍កសិកម្មទំនើបក្នុងខេត្តកំពង់ឆ្នាំង បានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់ផលប្រយោជន៍ជាច្រើនដល់ប្រជាកសិករនៅក្នុងសហគមន៍ ទាំងបច្ចេកទេស ការដាំដុះ ការផលិត និងការលក់ចេញ។»
លោកបានបន្តថា៖ ការចូលក្នុងសហគមន៍កសិកម្មទំនើបនេះ គឺបានរួមចំណែក និងផ្ដល់ផលប្រយោជន៍ជាច្រើនដល់ប្រជាកសិករ ដោយក្នុងនោះកសិករទទួលបានដូចជា ការគាំទ្រផ្នែកបច្ចេកទេស ហេដ្ឋារចនាសម្ពន្ធ និងមធ្យោបាយផលិតកម្មទំនើប ការពិភាក្សាយោបល់ និងការគ្រប់គ្រងមុខជំនាញ ទទួលបានឥណទានការប្រាក់ទាប សំដៅធ្វើយ៉ាងណាជួយកាត់បន្ថយថ្លៃដើម ផលិតកម្មឲ្យមានប្រសិទ្ធភាពខ្ពស់អាចប្រកួត ប្រជែងនៅលើទីផ្សារនៃប្រទេសដទៃទៀតបាន ។ កត្តាទាំងនេះ បាននាំអោយប្រជាកសិករក្នុងសហគមន៍កសិកម្មទំនើបក្នុងខេត្តកំពង់ឆ្នាំង យល់ថាការចូលជាសមាជឹកសហគមន៍នេះ គឺមានផលប្រយោជន៍ច្រើនដល់ពួកគាត់។រាជរដ្ឋាភិបាលកម្ពុជា មានទស្សនៈទានជំរុញឲ្យបង្កើតសហគមន៍កសិកម្មទំនើប ដែលមានកម្រិតសមាហរណកម្មខ្ពស់ ប្រមូលផ្តុំប្រជាកសិករ ក្រោមយន្តការផលិតកម្មកសិកម្មតែមួយសំដៅធ្វើយ៉ាងណាឲ្យមានសេដ្ឋកិច្ចមាត្រដ្ឋាន។
ក្នុងខេត្តកំពង់ឆ្នាំង បានបង្កើតសហគមន៍កសិកម្មទំនើបជាច្រើន ដែលក្នុងនោះមានសហគមន៍ផលិតស្រូវ មាន់ ជ្រូក ត្រី បន្លែជាដើម ហើយមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ កំពុងប្រមូលផ្តុំប្រជាកសិករ និងណែនាំពួកគាត់អោយយល់កាន់តែច្បាស់ពីការចូលជាសមាជឹកសហគមន៍ ជាពិសេសមន្ទីរកសិកម្ម ក៏មានផ្សារលក់ផលិតផលរបស់សហគមន៍កសិកម្មទំនើបផងដែរ ដើម្បីអោយប្រជាកសិករមានឱកាសយកផលិតផលដែលផលិតបានមកដាក់លក់នៅទីនោះ៕
ដោយ ៖ កាំង ហុងវាស្នា





-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣