ព័ត៌មាន
សម្ដេចធិបតី៖ សរសើរបណ្ដារាជធានី-ខេត្ត ចំពោះការប្រកួតប្រជែងកសាងសមិទ្ធផលសាធារណៈជាច្រើន
ក្នុងឱកាស អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានានៅក្នុងខេត្តស្ទឹតត្រែង នាព្រឹកថ្ងៃទី១២ ខែសីហានេះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានកោតសរសើរដល់បណ្ដារាជធានី-ខេត្ត ដែលក្នុងអាណត្តិមុន និងអាណត្តិទី៧នេះ បានខិតខំកសាងសមិទ្ធផលសាធារណៈជាច្រើនដើម្បីជាប្រយោជនដល់ប្រជាជននៅមូដ្ឋាន។
សម្ដេចធិបតីបានថ្លែងថា តាំងពីអាណត្តិមុនៗ និងអាណត្តិទី៧នេះ តាមបណ្ដាខេត្តមានការប្រកួតប្រជែងគ្នាក្នុងការកសាងសមិទ្ធផលសាធារណៈនៅតាមបណ្ដាខេត្តដែលនេះ គឺជាសមិទ្ធផលដ៏ល្អមួយ ខណៈសម្ដេចជំរុញលើកទឹកចិត្តចំពោះការគិតគូរដល់អ្នកនៅមូលដ្ឋានក្នុងខេត្តផ្ទាល់បែបនេះ កុំរំពឹងតែអ្នកខាងក្រៅចូលមកខេត្ត។
ក្នុងឱកាសនោះ សម្ដេចធិបតី បានកោតសរសើរចំពោះការអភិវឌ្ឍរបស់ខេត្តស្ទឹងត្រែង ជាពិសេសការយកចិត្តទុកដាក់គិតគូរលើការអភិវឌ្ឍទីទាំងសាធារណៈ សួនសាធារណៈ សម្រាប់ប្រជាពលរដ្ឋនៅមូលដ្ឋានដើរលេងកម្សាន្ត និងលេងកីឡា ដើម្បីផ្ដល់ផលប្រយោជន៍ជាច្រើនដល់សុខុមាលភាពប្រជាជន។
សម្ដេចធិបតីបានថ្លែងថា សមិទ្ធផលថ្មីៗដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការរួមមាន ទីលានតេជោ ធិបតី និងវេទិកានាគជ័យ, សួនបវរធិបតី, សួនសុវណ្ណភូមិ និងសួនស្វាគមន៍រូបម្នាស់ទឹកឃ្មុំ។
សម្ដេចធិបតីបានបញ្ជាក់ថា ខេត្តស្ទឹងត្រែងបាននិងកំពុងបន្តបោះជំហានយ៉ាងសកម្ម ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ស្របតាមទិសដៅ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានស្តែងចេញតាមរយៈសមិទ្ធផលជាក់ស្តែងលើគ្រប់វិស័យ រាប់ចាប់ពីការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការអភិវឌ្ឍ និងកសាងហេដ្ឋារចនាសម្ព័ន្ធ ការលើកកម្ពស់ជីវភាព និងសុខុមាលភាពប្រជាពលរដ្ឋ ការគ្រប់គ្រងដីធ្លី ការទាក់ទាញវិនិយោគ ការពង្រឹងសេវាសាធារណៈ រហូតដល់ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ សកម្មភាព និងសមិទ្ធផលទាំងនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមរបស់ខេត្តឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ ព្រមទាំងបង្កើតបាននូវមូលដ្ឋានកាន់តែរឹងមាំ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន៕















-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣