ព័ត៌មាន
សម្ដេចធិបតី៖ ការងារសាងសង់ផ្លូវក្រវាត់ព្រំដែនមកទល់ពេលនេះ សម្រេចបាន ៩៥ ភាគរយហើយ
ក្នុងឱកាស អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានានៅក្នុងខេត្តស្ទឹតត្រែង នាព្រឹកថ្ងៃទី១២ ខែសីហានេះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានឱ្យដឹងថា មកដល់ពេលនេះ ការងារសាងសង់ផ្លូវក្រវាត់ព្រំដែន ក្រោម«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» សម្រេចបាន ៩៥ ភាគរយហើយ។
ក្នុងឱកាសនេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី អរគុណជាថ្មីដល់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេសដែលបានចូលរួមក្នុង «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដែលក្នុងយុទ្ធនាការ ៦៦ ថ្ងៃ មានអ្នកចូលរួម ៧២ម៉ឺនអង្គ/នាក់ សរុបថវិកាបានជិត ២៧លានដុល្លារ។ តាមគម្រោងធ្វើផ្លូវថ្មីចំនួន ៤ខ្សែ ក្នុងភូមិសាស្រ្ដខេត្តមណ្ឌលគិរី រតនគិរី ខណៈគិតមកដល់ពេលនេះការងារសាងសង់សម្រេចបានប្រមាណ ៩៥ភាគរយហើយ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា សម្ដេចបានឱ្យក្រុមវិស្វកម្មកសាងផ្លូវក្រវាត់ព្រំដែនឱ្យធ្វើសិលាចារឹកធំមួយដោយសរសេរថា «ផ្លូវនេះត្រូវបានកសាងឡើងក្រោម មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដែលមានការចូលរួមពីប្រជាពលរដ្ឋទូទាំងប្រទេស។ ហើយប្រជាពលរដ្ឋសូមអញ្ជើញមកមើលផ្លូវ ដែលខ្លួនបានចូលរួម ហើយអ្នកដែលមិនបានចូលក៏អញ្ជើញមកមើលដែរ ព្រោះក៏ជាផ្លូវសម្រាប់ប្រទេសជាតិរបស់យើង ដែលកើតឡើងពីស្មារតីនៃការចូលរួមរបស់ប្រជាពលរដ្ឋរបស់យើង។
ក្នុងឱកាសនោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី លើកទឹកចិត្តដល់ប្រជាពលរដ្ឋកម្ពុជា នៅទូទាំងប្រទេស ចូលរួមដើរលេងកម្សាន្តនៅក្នុងប្រទេសតាមបណ្ដាខេត្តឱ្យបានច្រើន ជាពិសេសទៅលេងកម្សាន្តតាមប្រព័ន្ធផ្លូវដែលបានតភ្ជាប់ថ្មី ខណៈក្នុងមួយឆ្នាំៗពលរដ្ឋខ្មែរបានធ្វើដំណើរទៅលេងកម្សាន្តនៅក្រៅប្រទេសច្រើន៕
សូមជម្រាបថា បច្ចុប្បន្នការកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនសម្រេចបានជាង ៩៥%ហើយ។ ក្នុងនោះខេត្តមណ្ឌលគិរីសម្រេច ១០០% មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ត្រូវបានបង្កើតឡើងតាមការប្រកាសរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤។
ការទទួលថវិកាចូលរួមមូលនិធិបានបិទបញ្ចប់នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ដោយប្រមូលបានថវិកាសរុបជិត ២៧លានដុល្លារអាមេរិក ក្នុងរយៈពេល៦៦ថ្ងៃ ពីការចូលរួមរបស់ប្រជាពលរដ្ឋប្រមាណ ៧២នាក់ និង១០៥អង្គ។
ថវិកានេះត្រូវបានប្រើប្រាស់សម្រាប់គម្រោងសាងសង់ផ្លូវក្រវាត់ព្រំដែន ៤ខ្សែ មានប្រវែងសរុបប្រមាណ ២៥០គីឡូម៉ែត្រ នៅខេត្តមណ្ឌលគិរី និងរតនគិរី។ ក្នុងនោះ ផ្លូវក្រវាត់ព្រំដែននៅខេត្តមណ្ឌលគិរី មានប្រវែង ១៤៧,៤២គីឡូម៉ែត្រ ខណៈនៅខេត្តរតនគិរី មានប្រវែង ៩៧,៤៨គីឡូម៉ែត្រ។
ការដ្ឋានសាងសង់ត្រូវបានចាប់ផ្តើមនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤។ គម្រោងនេះមានគោលបំណងពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់ និងការអភិវឌ្ឍនៅតំបន់ព្រំដែន ព្រមទាំងធានាថា ថវិកាដែលប្រជាពលរដ្ឋបានចូលរួមដោយស្ម័គ្រចិត្ត ត្រូវបានប្រើប្រាស់ប្រកបដោយតម្លាភាព៕





-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣