ព័ត៌មាន
សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សេចក្តីថ្លែងការណ៍រួមស្តីពី វីដេអូឯកសារពាក់ព័ន្ធនឹងករណីអតិថិជនឥណទាន ដែលត្រូវបានផ្សព្វផ្សាយនាពេលថ្មីៗនេះ
ភ្នំពេញ៖ សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុ កម្ពុជា (CMA) ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ បានសង្កេតឃើញថា នាពេលថ្មីៗនេះ អង្គការលីកាដូ (LICADHO) និងបណ្តាញសារព័ត៌មានមួយ ចំនួនបន្តចេញផ្សាយ និងចែករំលែកវីដេអូឯកសារពាក់ព័ន្ធនឹងករណីអតិថិជនមួយចំនួនរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលបានកើតឡើងកន្លងមក។
សមាគមទាំងពីរ គោរពតួនាទីរបស់អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយ ក្នុងការលើកកម្ពស់ការយល់ ដឹងរបស់សាធារណជន និងការពារផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ។ ទោះជាយ៉ាងណា វីដេអូឯកសារ ទាំងនោះបានបង្ហាញតែទិដ្ឋភាពមួយផ្នែកនៃអង្គហេតុ ដោយពុំបានឆ្លុះបញ្ចាំងពេញលេញអំពីវិធានការដែលបាន អនុវត្តជាបន្តបន្ទាប់ វឌ្ឍនភាព និងស្ថានភាពបច្ចុប្បន្ននៃករណីនីមួយៗឡើយ។
ការបង្ហាញព័ត៌មានដោយខ្វះ បរិបទពេញលេញបែបនេះ អាចធ្វើឱ្យសាធារណជនមានការភ័ន្តច្រឡំ ឬយល់ខុសពីស្ថានភាពជាក់ស្តែង ព្រមទាំង ប៉ះពាល់ដល់ទំនុកចិត្តរបស់សាធារណជនចំពោះវិស័យធនាគារ និងហិរញ្ញវត្ថុ។ ដូច្នេះ សមាគមទាំងពីរ សូមលើកទឹក ចិត្តឱ្យការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងករណីទាំងនេះ ធ្វើឡើងឱ្យបានពេញលេញ ត្រឹមត្រូវ និងមានតុល្យភាព ដោយផ្អែកលើព័ត៌មានដែលបានផ្ទៀងផ្ទាត់ និងរួមបញ្ចូលទាំងបរិបទ ពេលវេលា ការវិវត្ត វិធានការដែលបានអនុវត្តជា បន្តបន្ទាប់ និងស្ថានភាពចុងក្រោយនៃករណីនីមួយៗ។ សមាគមទាំងពីរ បន្តយកចិត្តទុកដាក់តាមដានយ៉ាងហ្មត់ចត់ចំពោះការពិនិត្យ និងដោះស្រាយបណ្ដឹងប្រកបដោយគោលការណ៍យុត្តិធម៌ តម្លាភាព ទាន់ពេលវេលា និងរក្សាការសម្ងាត់ស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន។
ផ្នែកតាមព័ត៌មានដែលបានបញ្ជាក់ដោយគ្រឹះស្ថានពាក់ព័ន្ធ ករណីដែលត្រូវបានលើកយកមកបង្ហាញក្នុង វីដេអូទាំងនេះ ត្រូវបានសម្របសម្រួល ពិនិត្យ តាមដាន និងដោះស្រាយតាមនីតិវិធីជាធរមាន ដោយមានការព្រម ព្រៀងរវាងអតិថិជន និងគ្រឹះស្ថានពាក់ព័ន្ធផងដែរ។ កន្លងមក សមាគមទាំងពីរ ធ្លាប់បានអញ្ជើញអង្គការលីកាដូ ព្រម ទាំងអង្គការសង្គមស៊ីវិលផ្សេងៗទៀត មកចូលរួមកិច្ចសន្ទនាជាមួយភាគីពាក់ព័ន្ធ ជាពិសេសក្នុងកិច្ចសន្ទនាកម្រិត ខ្ពស់រវាងពហុភាគីពាក់ព័ន្ធស្តីពី «មីក្រូហិរញ្ញវត្ថុនៅកម្ពុជា» ដើម្បីស្វែងរកដំណោះស្រាយ និងការពារផលប្រយោជន៍ ជូនប្រជាជន ប៉ុន្តែអង្គការលីកាដូពុំបានចូលរួមឡើយ ហើយនៅតែបន្តផ្សព្វផ្សាយវីដេអូឯកសារជាបន្តបន្ទាប់ ក្នុង ចេតនាបម្រើផលប្រយោជន៍អង្គការ និងពុំបានចូលរួមដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋដែលពាក់ព័ន្ធ។
គួរបញ្ជាក់ជូនថា ក្នុងកិច្ចសន្ទនាកម្រិតខ្ពស់រវាងពហុភាគីពាក់ព័ន្ធស្តីពី «មីក្រូហិរញ្ញវត្ថុនៅកម្ពុជា» បានដាក់ចេញនូវសកម្មភាព អាទិភាពចំនួន ២២ សម្រាប់ភាគីពាក់ព័ន្ធរួមទាំងស្ថាប័នរាជរដ្ឋាភិបាល វិស័យឯកជន និងអង្គការសង្គមស៊ីវិល ដើម្បីអនុវត្ត ជាពិសេសទៅលើកិច្ចការពារអតិថិជន។ ក្នុងចំណោមសកម្មភាពអាទិភាពនោះ ភាគីពាក់ព័ន្ធបានអនុវត្តបញ្ចប់ចំនួន ១៤សកម្មភាពអាទិភាព និង៨សកម្មភាពអាទិភាពកំពុងអនុវត្តបន្ត។
សមាគមទាំងពីរ បន្តប្តេជ្ញាចិត្តអនុវត្តស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ព្រមទាំងសហការជាមួយភាគី ពាក់ព័ន្ធ ដើម្បីពង្រឹងការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ កិច្ចការពារអតិថិជន ការដោះស្រាយ បណ្ដឹង និងការអប់រំផ្នែកហិរញ្ញវត្ថុ។ សមាគមទាំងពីរ នៅតែបន្តកិច្ចសន្ទនាប្រកបដោយការស្ថាបនា ជាមួយភាគីពាក់ ព័ន្ធទាំងអស់ ដើម្បីសម្រេចបានដំណោះស្រាយជាក់ស្តែង កិច្ចការពារអតិថិជន និងពង្រឹងទំនុកចិត្តសាធារណជន មក លើប្រព័ន្ធធនាគារ៕ អត្ថបទ៖ ធូ វិរៈ


-
ព័ត៌មាន1 week agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា និងអាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធ«ឆ្មាំអង្គរ»នៅខែកុម្ភៈ ឆ្នាំ២០២៧ខាងមុខនេះ
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន1 week agoប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោដឹកនាំក្រុមការងារចុះពិនិត្យ សិក្សា និងវាយតម្លៃស្ថានភាពអគារសិក្សានៅតាមសាលារៀនចំនួន ៩ ក្នុងឃុំរវៀង និងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ
-
ព័ត៌មាន2 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញប្រកាសជាផ្លូវការបណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ
-
ព័ត៌មាន1 week agoឯកឧត្តម យក់ ប៊ុនណា បង្ហាញផែនការសកម្មភាព ១០ចំណុច ជំរុញទំនើបកម្មរដ្ឋបាលសាធារណៈតាមរយៈ «បណ្តាញអគ្គលេខាធិការ»
-
ព័ត៌មាន6 days agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា