ព័ត៌មាន
រាជរដ្ឋាភិបាលទម្លាក់ការព្យាករសេដ្ឋកិច្ចនៅត្រឹម ៤,១% ក្រោមសម្មតិកម្ម និងសូចនាករម៉ាក្រូសេដ្ឋកិច្ចឆមាសទី១
រាជរដ្ឋាភិបាលបានទម្លាក់ការព្យាករសេដ្ឋកិច្ចឆ្នាំ២០២៦ មកនៅត្រឹមរង្វង់ ៤,១% ក្រោមមូលដ្ឋានសម្មតិកម្ម និងសូចនាករម៉ាក្រូ សេដ្ឋកិច្ច ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៦ និងការគួបផ្សំនៃការពិគ្រោះយោបល់ជាមួយក្រសួង-ស្ថាប័ន និងវិស័យឯកជនពាក់ព័ន្ធនានា។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្ហាញរបាយការណ៍ស្តីពីលទ្ធផលនៃការអនុវត្តថវិកាឆមាសទី១ និងការវាយតម្លៃលើការអនុវត្ត ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង់ឆ្នាំ២០២៦ ឱ្យដឹងថា តាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ កំណើនសេដ្ឋ កិច្ចកម្ពុជាត្រូវបានព្យាករ នឹងសម្រេចបានក្នុងអត្រា ៥,០%, ដែលការវាយតម្លៃនេះត្រូវបានធ្វើឡើងនៅមុនពេលកម្ពុជាទទួលរងនូវកម្ម វិបាកផ្ទួនៗ ពោលគឺមុនការផ្ទុះឡើងនៃសង្គ្រាមឈ្លានពានពីប្រទេសថៃជាលើកទី២, និងការផ្ទុះឡើងនៃសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ដែលរំពឹងគាំទ្រដោយ៖ (១)-ការបន្តរក្សាបាននូវចលនការរឹងមាំនៃវិស័យបម្រើដល់ការនាំចេញ ជាពិសេសវិស័យកម្មន្តសាលកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ, (២)- ការបន្តងើបឡើងនៃអនុវិស័យបដិសណ្ឋារកិច្ច និងសេវាកម្មម្ហូបអាហារ, អនុវិស័យលក់ដុំ-រាយ, និងអនុវិស័យសំណង់-អចលនទ្រព្យ ដែលរំពឹងថាបន្តមាននិន្នាការវិជ្ជមាន និង (៣) វិស័យកសិកម្ម នឹងបន្តរក្សាបានស្ថិរភាពនៃ កំណើន។ សេដ្ឋកិច្ចកម្ពុជានៅបន្តជួបប្រឈមនឹងអន្តរកាលនៃពហុវិបត្តិ ក្នុងន័យថា ខណៈដែលការប្រែប្រួលរបបពាណិជ្ជកម្មសកល, ការបង្ក្រាបសកម្មភាពទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បញ្ហាព្រំដែនកម្ពុជា-ថៃ បញ្ហាសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាបានកំពុងផ្ទុះឡើង។
ផ្អែកលើការវិវត្តនេះ, ការវាយតម្លៃស្ថានភាពសេដ្ឋកិច្ចក្នុងឯកសារក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យមឆ្នាំ២០២៧- ២០២៩ បានកែសម្រួលការព្យាករកំណើនសេដ្ឋកិច្ចឆ្នាំ២០២៦ ពីអត្រា ៥,០% មកត្រឹមអត្រា ៤,២% ដោយសារ (១)-ផលប៉ះពាល់ ជាអវិជ្ជមាននៃការកើនថ្លៃប្រេងឥន្ធនៈសកល មកលើសកម្មភាពសេដ្ឋកិច្ចមួយចំនួនមាន វិស័យកសិកម្ម, ទេសចរណ៍, និងដឹកជញ្ជូន ខណៈការកើនឡើងសម្ពាធអតិផរណា បានបន្ទច់បង្អាក់ដល់សកម្មភាពចាយ និងប្រើប្រាស់ក្នុងស្រុក, (២)-កម្មវិបាកនៃការបន្តបិទខ្ទប់ ព្រំដែនកម្ពុជា-ថៃ មកលើវិស័យទេសចរណ៍, ការនាំចេញកសិផល និងប្រាក់បង្វែរឯកជន, និង (៣)- ផលប៉ះពាល់ជាអវិជ្ជមានក្នុង រយៈពេលខ្លី នៃការបង្ក្រាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មកលើវិស័យសំណង់-អចលនទ្រព្យ និងវិស័យទេសចរណ៍។
គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦នេះ, ខណៈស្ថានភាពសេដ្ឋកិច្ចជារួម មានការវិវត្តទៅក្នុងទិសដៅដូចការរំពឹងទុកពីដើមឆ្នាំ ក្នុងក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យមក៏ដោយ, ប៉ុន្តែនិន្នាការកំណើនតាមវិស័យ និងអនុវិស័យមួយចំនួនមានការប្រែប្រួល ខ្លាំង ដោយសារការទទួលរងនូវកម្មវិបាកក្នុងទំហំធំជាងការរំពឹងទុក ពិសេសវិស័យទេសចរណ៍ដែលទទួលកម្មវិបាកជាអវិជ្ជមានពេញ ទំហឹង ពីការបង្ក្រាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសង្គ្រាមក្នុងតំបន់មជ្ឈិមបូព៌ា ក្នុងខណៈដែលវិស័យកសិកម្ម ក៏ទទួល រងនូវផលប៉ះពាល់ជាងការរំពឹងទុក ការកើនឡើងថ្លៃប្រេងឥន្ធនៈ និងធាតុចូលកសិកម្មមួយចំនួនដូចជាជីកសិកម្ម និងប្រេងជាដើម។
ក្រោមមូលដ្ឋានសម្មតិកម្ម និងសូចនាករម៉ាក្រូសេដ្ឋកិច្ច ក្នុងរយៈពេល៦ខែ គួបផ្សំនឹងការពិគ្រោះយោបល់ជាមួយក្រសួង-ស្ថាប័ន និងវិស័យឯកជនពាក់ព័ន្ធ, កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៦នេះ ត្រូវបានវាយតម្លៃឡើងវិញថា នឹងសម្រេចបានក្នុងអត្រា ៤,១% ប៉ុណ្ណោះ។ កំណើនជារួម ទាបជាងការរំពឹងទុកបន្តិច ដោយសារការថមថយជាងការគ្រោងទុកនូវកំណើននៃវិស័យកសិកម្ម និង ទេសចរណ៍ និងការថមថយបន្តិចនូវកំណើននៃវិស័យកាត់ដេរ ខណៈដែលវិស័យលក់ដុំ-រាយ, ហិរញ្ញវត្ថុ, និងសំណង់-អចលនទ្រព្យ រក្សាបានកំណើនដូចការគ្រោងទុក។ ដោយឡែកវិស័យបម្រើការនាំចេញ ពិសេសវិស័យកម្មន្តសាលមិនមែនកាត់ដេរ ត្រូវបានវាយតម្លៃ ថា សម្រេចបានកំណើនល្អជាងការរំពឹងទុក ដែលនឹងជួយយឺតយោងកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៦ជារួម៕ អត្ថបទ៖ សុន រ៉ាឌី
-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣