ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងសាធារណការ អញ្ជើញធ្វើជីវមាត្រដំបូងគេ ដើម្បីបើកយុទ្ធនាការជំរឿនមន្ត្រីជាក់ស្តែង នៅក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាក្រសួងទី២០
នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញធ្វើជីវមាត្រដោយផ្ទាល់ខ្លួន ដើម្បីបើកដំណើរការយុទ្ធនាការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង នៅក្នុងរចនាសម្ព័ន្ធក្រសួងសាធារណការ និងដឹកជញ្ជូន។ យុទ្ធនាការដ៏មានសារៈសំខាន់នេះ មានរយៈពេល ៣ថ្ងៃពេញ ដោយចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ខណៈក្រសួងសាធារណការ និងដឹកជញ្ជូន គឺជាក្រសួង-ស្ថាប័នទី២០ ដែលបានដំណើរការយុទ្ធនាការជំរឿនមន្ត្រីជាក់ស្តែងនាពេលនេះ។
នៅក្នុងដំណើរការជំរឿននេះ គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង ត្រូវបានដឹកនាំដោយ ឯកឧត្តម សុខ សប្បាយណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានចុះពិនិត្យ និងតាមដានដំណើរការការងារនេះដោយផ្ទាល់ ដើម្បីធានាបាននូវភាពត្រឹមត្រូវ តម្លាភាព និងគណនេយ្យភាពខ្ពស់បំផុត។
បន្ទាប់ពីការធ្វើជីវមាត្ររបស់ ឯកឧត្តមរដ្ឋមន្ត្រី ដំណើរការជំរឿននេះត្រូវបានបន្តអនុវត្តចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងបុគ្គលិកជាប់កិច្ចសន្យាទាំងអស់ ដែលកំពុងបំពេញការងារជាក់ស្តែងនៅតាមអង្គភាពចំណុះទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាគ្រប់រូបនៃក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវតម្រូវឱ្យបង្ហាញខ្លួនផ្ទាល់ ដើម្បីធ្វើការស្កែនទម្រង់មុខ ស្កែនខ្ចៅដៃ និងផ្ទៀងផ្ទាត់ឯកសារសម្គាល់ខ្លួនផ្លូវការ ដូចជាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងកាតសម្គាល់ខ្លួនមន្ត្រីរាជការជាដើម ដោយមិនអនុញ្ញាតឱ្យមានការធ្វើជំនួសគ្នានោះឡើយ។
ជាមួយគ្នានេះ ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ និងក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានអំពាវនាវដល់មន្ត្រីរាជការទាំងអស់ ត្រូវចូលរួមបំពេញកាតព្វកិច្ច និងសហការជាមួយក្រុមការងារបច្ចេកទេសឱ្យបានគ្រប់ៗគ្នា ដើម្បីឱ្យយុទ្ធនាការជំរឿននាពេលនេះ ទទួលបានជោគជ័យស្របតាមផែនការដែលបានកំណត់៕










-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣