ព័ត៌មាន
មន្ទីរបរិស្ថានខេត្តក្រចេះ បានបង្រ្កាបបទល្មើសធនធានធម្មជាតិជិតពីររយករណីក្នុងឆមាសទី១ ឆ្នាំ២០២៦
ក្រចេះ៖ មន្រ្តីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ ក្នុងអំឡុងឆមាសទី១ ពោលចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៦ បានសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ អង្គការសង្គមស៊ីវិលនានា ព្រមទាំងប្រជាពលរដ្ឋ នៃសហគមន៍តំបន់ការពារធម្មជាតិនានា បានចុះល្បាតទប់ស្កាត់ បទល្មើសធនធានធម្មជាតិ បានចំនួន៩៣២លើក និងបានធ្វើការបង្រ្កាបបទល្មើសចំនួន ១៩៥ករណី ក្នុងតំបន់ការពារធម្មជាតិចំនួន៦ រួមមាន ដែនជម្រកសត្វព្រៃព្រៃឡង់ ដែនជម្រកសត្វព្រៃកែវសីមា ដែនជម្រកសត្វព្រៃព្រែកប្រសព្វ ដែនជម្រកសត្វព្រៃសំបូរ តំបន់ប្រើប្រាស់ច្រើនយ៉ាងសសរស្តម្ភសត្វតោ និងដែនជម្រកសត្វព្រៃលំផាត់ ក្នុងភូមិសាស្រ្តខេត្តក្រចេះ ដែលមានផ្ទៃដីសរុប ២៨៣ ៤០២ ហិកតា។
ចំពោះបទល្មើសដែលបានបង្រ្កាបនាពេលកន្លងមក ក្រុមការងារបានសម្រេចបង្រ្កាបបទល្មើសទន្រ្ទានដីព្រៃ ចំនួន ៨៩ករណី បទល្មើសព្រៃឈើ ចំនួន២៤ ករណី បទល្មើសសត្វព្រៃចំនួន ៣៧ករណី បទល្មើសឡធ្យូងខុសច្បាប់ ចំនួន ២៩ ករណី និងបទល្មើសសាងសង់រោងខុសច្បាប់ ចំនួន២៤ ករណី។
ក្នុងអំឡុងពេលជាមួយគ្នានេះដែរ មន្ទីរបរិស្ថានខេត្តក្រចេះ បានកសាងសំណុំរឿងទាក់ទងនឹងបទល្មើសនៅក្នុងតំបន់ការពារធម្មជាតិ បានចំនួន ៤២ សំណុំរឿង និងបញ្ជូនទៅសាលាដំបូងខេត្តរួចរាល់ ក្នុងនោះមានជនសង្ស័យ ចំនួន ៦ នាក់ ត្រូវបានចាប់ខ្លួននិងបានបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់។ក្នុងពេលចុះអនុវត្ត ក្រុមការងារបានដកហូតនិងប្រមូលវត្ថុចាប់យក រួមមាន រថយន្តកែច្នៃចំនួន ១គ្រឿង គោយន្តកន្រ្តៃ ចំនួន៣គ្រឿង ម៉ូតូចំនួន១១គ្រឿង រណាយន្តចំនួន១៨គ្រឿង ឈើអាចម្រុះចំនួនជាង១២ម៉ែត្រត្រីគុណ អាវុធកែច្នៃចំនួន១០ដើម អន្ទាក់ខ្សែចំនួន២៨៤ ខ្សែ មោងចាប់សត្វចំនួន១០០ម៉ែត្រ និងវត្ថុតាងមួយចំនួនទៀត ទៅរក្សាទុកនៅតាមស្នាក់ការ នៃតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្រ្តខេត្តក្រចេះ។
សម្រាប់ទិសដៅបន្ត មន្ទីរបរិស្ថានខេត្តក្រចេះ ប្តេជ្ញាបន្តពង្រឹងការអនុវត្តច្បាប់យ៉ាងតឹងរឹង តាមយុទ្ធសាស្ត្រក្រសួងបរិស្ថាន ដើម្បីការពារ និងអភិរក្សធនធានធម្មជាតិ ព្រមទាំងទប់ស្កាត់បទល្មើសព្រៃឈើ និងការទន្រ្ទានដីព្រៃក្នុងតំបន់ការពារធម្មជាតិ ធានាការអភិវឌ្ឍប្រទេសកម្ពុជា ប្រកបដោយភាពស្អាត ភាពបៃតងនិងចីរភាព៕







-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣