ព័ត៌មាន
ខេត្តស្ទឹងត្រែងបាននិងកំពុងពង្រឹងពង្រីកទំនាក់ទំនងសហប្រតិបត្តិការជាមួយខេត្តនៃប្រទេសឡាវ និងវៀតណាម
ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានឱ្យដឹងថា ខេត្តស្ទឹងត្រែងបានពង្រឹងពង្រីកទំនាក់ទំនងសហប្រតិបត្តិការជាមួយខេត្តទាំងពីរនៃប្រទេសឡាវដែលមានព្រំដែនជាប់គ្នា និងខេត្តសម្ព័ន្ធមេត្រីភាពចំនួន៤ នៃប្រទេសវៀតណាម ព្រមទាំងកំពុងរៀបចំឯកសារបង្កើតកិច្ចសហប្រតិបត្តិការ ជាមួយទីក្រុងពីនចូវ ខេត្តសានទុង នៃសាធារណរដ្ឋប្រជាមានិតចិន។ ថ្មីៗនេះ ខេត្តស្ទឹងត្រែង និងខេត្តហ្សាឡាយ ក៏បានសហការរៀបចំវេទិកាជំរុញការវិនិយោគ លើកទី១ ឆ្នាំ២០២៦ ដោយខេត្តស្ទឹងត្រែងធ្វើជាម្ចាស់ផ្ទះ។

ឯកឧត្តម សរ សុពុត្រា ថ្លែងបែបនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា ក្នុងខេត្តស្ទឹងត្រែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦នេះ។
ក្នុងឱកាសនោះ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បញ្ជាក់ថា ខេត្តស្ទឹងត្រែង បានលើកកម្ពស់ការទាក់ទាញគម្រោងវិនិយោគផ្នែកឯកជនក្នុងក្របខ័ណ្ឌកម្មវិធីពិសេសជំរុញការវិនិយោគ ខេត្តភូមិភាគឦសាន បច្ចុប្បន្នក្រុមហ៊ុនទទួលបានគោលការណ៍ ៩គម្រោង ក្នុងវិស័យកសិឧស្សាកម្ម ឧស្សាហកម្ម ទេសចរណ៍ កសិដ្ឋានចិញ្ចឹមសត្វ មានទុនវិនិយោគជាង ២០លានដុល្លារ និងបានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រុមហ៊ុនវៀតណាម ២គម្រោង មានទុនវិនិយោគជិត ៩០លានដុល្លារ។ ចុះបញ្ជីគម្រោង វិនិយោគ មានទុន វិនិយោគក្រោម ៥លានដុល្លារ ចំនួន ១គម្រោង និងត្រៀមចុះបញ្ជីចំនួន ៥គម្រោងវិនិយោគបន្ថែមទៀត។
បើតាម ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានបញ្ជាក់ថា ខេត្តស្ទឹងត្រែងបានជំរុញផលិតកម្មកសិកម្ម ជាមធ្យមក្នុងមួយត្រីមាសលទ្ធផលនៃការលក់ដំឡូងមីស្រស់នាំចេញក្រៅខេត្តបាន ២២៩ពាន់តោន ដំឡូងមីស្ងួត ៧៦ពាន់តោន គ្រាប់ស្វាយចន្ទី ៥២ពាន់តោន និងស្វាយកែវរមៀត ៩ពាន់តោន ការលក់ស្រូវនាំចូលរោងម៉ាស៊ីនតូច-ធំក្នុងខេត្តសរុបជាង ៥ពាន់តោន និងការនាំអង្ករលក់នៅផ្សារក្នុងខេត្ត បាន ៣ពាន់តោន។ បរិមាណផលនេសាទជាលក្ខណៈគ្រួសារទទួលបាន ១ ២៦៦តោន។
ក្នុងឱកាសនោះ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីក៏បង្ហាញការគាំទ្រដល់អាជីវកម្ម SME តាមរយៈការជំរុញការផលិត-កែច្នៃក្នុងស្រុក ក្នុងខេត្តទិសឦសាន ក៏ដូចជានៅទូទាំងប្រទេសកម្ពុជា។ សម្ដេចថ្លែងថាការប្រើប្រាស់កម្លាំងពលកម្មខ្មែរឱ្យបានអតិបរមា, ការកាត់បន្ថយចំណាយ និងនីតិវិធី សេវារដ្ឋបាលដើម្បីសម្រួលថ្លៃដើម ចៀសវាងករណី «អស់ទុន មុនចាប់ផ្តើម» ព្រមទាំងផ្តល់ ហិរញ្ញប្បទានមានអត្រាការប្រាក់សមរម្យដល់ SME ក្នុងវិស័យអាទិភាព។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏ណែនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ និងរដ្ឋបាលខេត្តទាំងបួននៅភូមិភាគឦសាន ត្រូវសហការជិតស្និទ្ធជាមួយឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ដើម្បីសិក្សាស្រាវជ្រាវ និងកំណត់ផលិតផលកសិឧស្សាហកម្មសក្តានុពលរបស់ខេត្តទាំងបួននៅភូមិភាគឦសាន សំដៅសិក្សាដាក់ចេញនូវ គោលនយោបាយយុទ្ធសាស្ត្រ និងវិធានការចាំបាច់នានា សម្រាប់ជំរុញការអភិវឌ្ឍឧស្សាហកម្មសក្តានុពលទាំងនោះ ឱ្យបានឆាប់រហ័សប្រកបដោយ ប្រសិទ្ធភាព, ភាពប្រកួតប្រជែង និងនវានុវត្តន៍៕




-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣