ព័ត៌មាន
និន្នាការកើនឡើងស្ថានីយសាករថយន្ត EV ដែលនាំឱ្យកម្ពុជាធ្វើដំណើរឆ្ពោះទៅរកអព្យាក្រឹតកាបូនឆ្នាំ២០៥០
ភ្នំពេញ៖ ការប្រើប្រាស់រថយន្តអគ្គិសនី (EV) នៅកម្ពុជា កំពុងមាននិន្នាការកើនឡើងជាលំដាប់ ដែលជំរុញឱ្យតម្រូវការស្ថានីយសាករថយន្ត EV កាន់តែមានសារៈសំខាន់ ស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកំពុងជំរុញការប្រើប្រាស់យានយន្តអគ្គិសនីឱ្យដល់ប្រមាណ ៤០% និងចូលរួមកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងឆ្ពោះទៅរកគោលដៅអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។
ការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជាកំពុងមាននិន្នាការកើនឡើងគួរឱ្យកត់សម្គាល់ ស្របពេលដែលហេដ្ឋារចនាសម្ព័ន្ធគាំទ្រក៏ត្រូវបានពង្រីកជាបន្តបន្ទាប់។ បច្ចុប្បន្ន កម្ពុជាមានស្ថានីយសាកយានយន្តអគ្គិសនីកើនដល់ប្រមាណ ៤០០ទូសាក នៅទូទាំងប្រទេស។ នេះបើតាមអគ្គិសនីកម្ពុជា។
ជាមួយគ្នានេះ កំណើននៃការចុះបញ្ជីយានយន្តអគ្គិសនីក៏បង្ហាញពីការកើនឡើងយ៉ាងឆាប់រហ័ស។ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ក្នុងរយៈពេល ៦ ខែឆ្នាំ២០២៦ យានយន្តអគ្គិសនីបានចុះបញ្ជីនៅក្រសួងមានចំនួនសរុប ៧,៦៣២ គ្រឿង ក្នុងនោះ រថយន្តអគ្គិសនីមានចំនួន ៦,១៧៤ គ្រឿង កើនឡើង ១៥១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែល ម៉ូតូអគ្គិសនីមានចំនួន ១,២៩៦ គ្រឿង(កើន ៩១%) និងត្រីចក្រយានយន្តមានចំនួន ១៦២ គ្រឿង(កើន ៦៥%)។
ឯកឧត្តម ផន រឹម បន្តថា ដោយឡែក បើគិតត្រឹមខែមិថុនា ឆ្នាំ២០២៦ ក្រសួងបានចុះបញ្ជីយានយន្តអគ្គិសនី កើនដល់ ២០,៦០០ គ្រឿង ក្នុងនោះ រថយន្តមានចំនួន ១៥,២៣៩ គ្រឿង ម៉ូតូកង់បីអគ្គិសនីមានចំនួន ៨៦២ គ្រឿង និងម៉ូតូអគ្គិសនីមានចំនួន ៤,៤៩៩ គ្រឿង។
ចំណែក លោក ព្រឹម សារី អ្នកប្រើប្រាស់រថយន្តអគ្គិសនី ប្រាប់ BTV ថា លោកបានប្តូរពីការប្រើប្រាស់រថយន្តប្រើប្រេងឥន្ធនៈ មកប្រើប្រាស់រថយន្តអគ្គិសនីលាយសាំង ដោយសារ រថយន្តអគ្គិសនីជួយសន្សំសំចៃថវិកា និងជួយដល់បរិស្ថាន ស្របពេលដែលលោកមើលឃើញពីការពង្រីកហេដ្ឋារចនាសម្ព័ន្ធសាករថយន្តអគ្គិសនីកាន់តែទូលំទូលាយនៅទូទាំងប្រទេស ដែលអាចជួយសម្រួលដល់អ្នកប្រើប្រាស់ និងជំរុញការផ្លាស់ប្តូរទៅរកការប្រើប្រាស់យានយន្តដែលប្រើថាមពលអគ្គិសនីកាន់តែច្រើននៅពេលអនាគត។
ការកើនឡើងនៃការប្រើប្រាស់រថយន្តអគ្គិសនី ត្រូវបានគាំទ្រពីគោលនយោបាយរបស់រាជរដ្ឋាភិបាល និងការអភិវឌ្ឍវិស័យថាមពល កំពុងជំរុញឱ្យតម្រូវការស្ថានីយសាកមានការកើនឡើង។ ដូច្នេះ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាក EV នឹងក្លាយជាកត្តាសំខាន់សម្រាប់គាំទ្រការផ្លាស់ប្តូរទៅរកការដឹកជញ្ជូនដែលមានប្រសិទ្ធភាព និងចីរភាពនៅកម្ពុជា។ បើតាមគោលនយោបាយជាតិ ស្តីពី ការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០ រាជរដ្ឋាភិបាលកម្ពុជាមានគោលដៅជំរុញការប្រើប្រាស់យានយន្តអគ្គិសនី ដើម្បីចូលរួមកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងឆ្ពោះទៅរកគោលដៅ អព្យាក្រឹតកាបូននៅឆ្នាំ ២០៥០។ តាមផែនការរបស់រដ្ឋាភិបាល កម្ពុជាមានគោលដៅបង្កើនសមាមាត្រការប្រើប្រាស់រថយន្តអគ្គិសនីឱ្យបានប្រមាណ ៣៥% ទៅ ៤០% និងម៉ូតូអគ្គិសនីឱ្យបានដល់ ៧០% នៅឆ្នាំ២០៥០៕ អត្ថបទ៖ ធូ វិរៈ





-
ព័ត៌មាន1 week agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា និងអាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធ«ឆ្មាំអង្គរ»នៅខែកុម្ភៈ ឆ្នាំ២០២៧ខាងមុខនេះ
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន1 week agoប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោដឹកនាំក្រុមការងារចុះពិនិត្យ សិក្សា និងវាយតម្លៃស្ថានភាពអគារសិក្សានៅតាមសាលារៀនចំនួន ៩ ក្នុងឃុំរវៀង និងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ
-
ព័ត៌មាន2 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញប្រកាសជាផ្លូវការបណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ
-
ព័ត៌មាន1 week agoឯកឧត្តម យក់ ប៊ុនណា បង្ហាញផែនការសកម្មភាព ១០ចំណុច ជំរុញទំនើបកម្មរដ្ឋបាលសាធារណៈតាមរយៈ «បណ្តាញអគ្គលេខាធិការ»
-
ព័ត៌មាន6 days agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា