ព័ត៌មាន
កម្មវិធីបណ្តុះបណ្តាល TVET ១,៥លាននាក់ ជួយឱ្យយុវជនមានជំនាញច្បាស់លាស់ និងឆាប់មានចំណូល
រហូតមកដល់បច្ចុប្បន្ន តាមរយៈកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់ (TVET 1,5M) របស់រាជរដ្ឋាភិបាលកម្ពុជា កត់សម្គាល់ឃើញថា បានជួយឱ្យយុវជនជាច្រើននាក់មានជំនាញពិតប្រាកដ និងឆាប់មានចំណូល។ បន្ថែមពីនេះ កម្មវិធីនេះ បានជំរុញការតភ្ជាប់យុវជនទៅកាន់វិស័យឯកជន ឬការចាប់ផ្តើមមុខរបរខ្លួនឯង។
កម្មវិធីថ្នាក់ជាតិដ៏មានសារៈសំខាន់នេះ បាននិងកំពុងប្រែក្លាយជីវភាពយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ឱ្យក្លាយជាកម្លាំងពលកម្មជំនាញដែលមានសក្តានុពល។ ក្នុងរយៈពេលត្រឹមតែ ៤ ទៅ ៦ខែប៉ុណ្ណោះ សិក្ខាកាមមិនត្រឹមតែទទួលបានការបណ្តុះបណ្តាលទ្រឹស្តី និងការអនុវត្តផ្ទាល់ពីគ្រូឧទ្ទេសដែលមានបទពិសោធន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែថែមទៀត ដើម្បីសម្រួលដល់ការសិក្សាថែមទៀតផង។
អ្នកស្រី សំ ចាន់រស្មី ពលរដ្ឋរស់នៅរាជធានីភ្នំពេញ សព្វថ្ងៃកំពុងទទួលការបណ្តុះបណ្តាលជំនាញផ្នែកសំអាងកាយ នៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) បានឱ្យព័ត៍មាន ប៊ីធីវី ដឹងថា កាលមុនអ្នកស្រីអត់មានជំនាញអ្វីច្បាស់លាស់ទេ ត្រឹមតែជាស្រ្តីមេផ្ទះមើលថែកូន ប៉ុន្តែក្រោយបានចូលរៀនកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយរៀនផងអនុវត្តផ្ទាល់ផង គឺពិតជាសប្បាយចិត្តណាស់ ពីព្រោះអាចមានជំនាញមួយពិតប្រាក និងអាចរកប្រាក់ចំណូលបន្ថែម ដើម្បីជួយគ្រួសារដែលកំពុងជួបការលំបាកក្នុងការចំណាយនានា។
ស្រដៀងគ្នានេះ ក្រុមយុវជនមកពីក្រុមគ្រួសារក្រីក្រ និងងាយរងហានិភ័យ ដែលទទួលការបណ្តុះបណ្តាលជំនាញផ្នែកខុសៗគ្នាដទៃទៀត នៅក្នុងវិទ្យាស្ថានដូចគ្នាខាងលើ បាននិយាយឱ្យដឹងដែរថា ការបណ្តុះបណ្តាលជំនាញ ធីវ៉េត ពិតជាល្អណាស់ ហើយល្អមែនទែន ពីព្រោះថា ទោះបីជាការរៀនឥតគិតថ្លៃក៏ពិតមែន ប៉ុន្តែទទួលបាននូវអារម្មណ៍កក់ក្តៅ ដោយសារគ្រូបង្រៀនមានជំនាញច្បាស់លាស់ បូករួមទាំងការអនុវត្តន៍ផ្ទាល់ជាក់ស្តែងថែមទៀត។ ក្រុមយុវជនទាំងនេះ បានលើកឡើងស្រដៀងគ្នាទៀតថា ក្រៅពីរៀនដោយមិនចំណាយអ្វីទាំងអស់ ពួកគាត់ក៏ទទួលបាននូវប្រាក់ឧបត្ថម្ភប្រចាំខែផងដែរ ដើម្បីសម្រួលដល់ការចំណាយថ្លៃធ្វើដំណើរក្នុងការមករៀនសូត្រនេះ។
សូមបញ្ជាក់ថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់ (TVET 1,5M) របស់រាជរដ្ឋាភិបាលកម្ពុជា មិនត្រឹមតែជាស្ពានចម្លងយុវជនទៅកាន់ពិភពការងារ និងប្រាក់ចំណូលដ៏មានស្ថិរភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្បាលម៉ាស៊ីនរុញច្រានសេដ្ឋកិច្ចជាតិឱ្យកាន់តែមានភាពប្រកួតប្រជែងនៅក្នុងតំបន់។ សម្រាប់យុវជនដែលចង់ផ្លាស់ប្តូរជីវិតតាមរយៈជំនាញពិតប្រាកដ អាចចុះឈ្មោះចូលរៀននៅតាមគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលនៅជិតបំផុត៕អត្ថបទ៖ ឈិត បូរ៉ាវី








-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣