ព័ត៌មាន
ក្រសួងអប់រំ បន្តព្រមានចាត់វិធានការដាច់ខាតចំពោះ ជនណាផ្សព្វផ្សាយប្រធានវិញ្ញាសាប្រឡងបាក់ឌុប
ក្រសួងអប់រំ យុវជន និងកីឡា បន្តព្រមានចាត់វិធានការដាច់ខាតតាមផ្លូវច្បាប់ លើជនណាក៏ដោយដែលផ្សព្វផ្សាយពីប្រធានវិញ្ញាសា អាត្រាកំណែ សន្លឹកកិច្ចការបេក្ខជន ក៏ដូចជាសន្លឹកសម្រង់ពិន្ទុ។ ការព្រមានជាថ្មីនេះ ធ្វើឡើងក្រោយ ការប្រឡងបាក់ឌុបបានបិទបញ្ចប់ទៅ ចូលដល់ដំណើរការកំណែសន្លឹកកិច្ចការ។
ដំណើរការសំណេររយៈពេលពីរថ្ងៃកន្លងផុតទៅយ៉ាងណាក្ដី ក្រសួងអប់រំ យុវជន និងកីឡា នៅតែចេញសារព្រមានចាត់វិធានការផ្លូវច្បាប់ជាដាច់ខាត លើជនណាក៏ដោយដែលប្រព្រឹត្តិខុសពីការហាមប្រាមរបស់ក្រសួង។ ក្រសួងអប់រំ ហាមមិនឱ្យថតចម្លង បង្ហោះ ឬផ្សព្វផ្សាយប្រធានវិញ្ញាសា អាត្រាកំណែ សន្លឹកកិច្ចការបេក្ខជន និងសន្លឹកសម្រង់ពិន្ទុ ក្នុងដំណើរការនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២៦។
ក្រសួងអប់រំ ក៏ក្រើនរំលឹកដល់សាធារណជន ត្រូវប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយប្រកបដោយទំនួលខុសត្រូវខ្ពស់ និងមិនត្រូវចែករំលែកឯកសារ ព័ត៌មាន រូបភាព វីដេអូ ដែលគ្មានប្រភពច្បាស់លាស់ និងមិនត្រូវប្រើនិមិត្តសញ្ញា ក្រសួងអប់រំ ដោយគ្មានការអនុញ្ញាតនោះទេ។

ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ បានបញ្ជាក់ច្បាស់ៗក្នុងសន្និសីទកាលពីថ្ងៃទី ៦ សីហា កន្លងទៅថា “យើងទប់ស្កាត់រឿងបែកធ្លាយវិញ្ញាសា តាមរយៈមិនអនុញ្ញាតឱ្យបង្ហោះ មុន និងរហូតដល់ក្នុងដំណើរការប្រឡង រហូតដល់ពេលបញ្ចប់ ប្រកាសលទ្ធផលជាផ្លូវការ។ អ្នកដែលរំលោភលើច្បាប់នេះ នឹងទទួលទោសទណ្ឌ អាចថាយ៉ាងតឹងរឹងបំផុត បញ្ឈប់ការងារ ដាក់ទោសទណ្ឌតាមផ្នែករដ្ឋបាល និងអាចឈានដល់ បើសិនជាខ្លាំង យើងពិចារណាបណ្ដេញពីក្របខណ្ឌតែម្ដង។
ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី ១២ សីហា ម្សិលម៉ិញនេះ បានរៀបចំកិច្ចប្រជុំស្តីពី ការណែនាំបច្ចេកទេសកំណែ និងបែងចែកភារកិច្ចដំណើរការកំណែ ដល់ប្រធាន អនុប្រធានមណ្ឌលកំណែ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦។ ការប្រជុំនេះ ក៏មានការចូលរួមពីសំណាក់ អង្គភាពប្រឆាំងអំពើពុករលួយ និងមន្ត្រីពាក់ព័ន្ធ ប្រធាន អនុប្រធានមណ្ឌលកំណែ គណៈកម្មការអប្បមាទមណ្ឌលកំណែ និងបុគ្គលិកអប់រំនាយកដ្ឋានកិច្ចការប្រឡង។
ក្រសួងបានរៀបចំ មណ្ឌលកំណែចំនួន ១០ មណ្ឌលនៅរាជធានីភ្នំពេញ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ ។ ដើម្បីធានាដំណើរការកំណែ ប្រព្រឹត្តទៅដោយរលូន និងមានសុក្រឹតភាព ក្រសួងបានពិនិត្យ និងបំពេញបន្ថែមនូវយន្តការ ការងារមួយចំនួន របស់គណៈកម្មការក្រុមមុខវិជ្ជា ដោយផ្តោតលើ៖(១) ការពិនិត្យកិច្ចការដំបូង (២) ការពិនិត្យនិងផ្ទៀងផ្ទាត់សន្លឹកកិច្ចការបេក្ខជនលើកទី២ (៣) ការកាត់ក្បាលសន្លឹកកិច្ចការបេក្ខជន (៤) ការរៀបចំនិងការចុះអក្សរសម្ងាត់ (៥) ការចុះអក្សរសម្ងាត់និងលេខរៀងបន្ត (៦) ការការបញ្ចេញដុំកិច្ចការ (៧) ការពង្រឹងយន្តការងាររបស់ក្រុមនីមួយៗ និងជំហាននៃការអនុវត្តការងារផងដែរ។
តាមការគ្រោងក្រសួងអប់រំ នឹងប្រកាសលទ្ធផលបាក់ឌុប ទូទាំងប្រទេសនៅថ្ងៃទី ២ កញ្ញា ២០២៦៕ អត្ថបទ៖ គឹម ហុក





-
PR NEWS1 week agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
PR NEWS2 days agoកម្មវិធីប្រកួតប្រដាល់ពិសេសរបស់ គូបូតា ឆ្នាំ 2026 បាននាំមកនូវរាត្រីដែលពោរពេញទៅដោយថាមពលដ៏ខ្លាំងក្លា
-
ព័ត៌មាន1 week agoកម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET
-
កីឡា1 week agoកម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨
-
ព័ត៌មាន5 days agoNEA និង គម្រោង AVT-GERMANY រៀបចំសិក្ខាសាលាផ្តល់ចំណេះដឹងដល់មន្ត្រី លើជំនាញវិស័យមេកានិចយានយន្ត និងអគ្គិសនី
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវចំនួន ៣ សម្រាប់ជាមូលដ្ឋានក្នុងការវិភាគស៊ីជម្រៅពីស្ថានភាពទីផ្សារការងារ តម្រូវការកម្លាំងពលកម្ម និងនិន្នាការនៃការផ្លាស់ប្តូររចនាសម្ព័ន្ធទីផ្សារការងារកម្ពុជាក្នុងឆ្នាំ២០២៦
-
ព័ត៌មាន5 days agoអ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍
-
ព័ត៌មាន7 days agoមន្ត្រីជាន់ខ្ពស់ការបរទេស៖ ការបង្កើតស្ថានកុងស៊ុលកិត្តិយសស្រីលង្កា គឺជាជំហានថ្មីមួយទៀតក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងស្រីលង្កា