ព័ត៌មាន
យុទ្ធនាការជំរឿនមន្ត្រីជាក់ស្តែងនៅក្រសួងសាធារណការ និងដឹកជញ្ជូន ឈានចូលថ្ងៃទី២ ប្រកបដោយភាពរលូន និងសកម្ម
យុទ្ធនាការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្តឈានចូលដល់ថ្ងៃទី២ ហើយ នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦នេះ ដោយមានការអញ្ជើញចូលរួមយ៉ាងសកម្ម និងផុសផុលពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់។
ក្នុងយុទ្ធនាការជំរឿននាពេលនេះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាមកពីគ្រប់អង្គភាពចំណុះក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញមកបង្ហាញវត្តមាន ផ្ទៀងផ្ទាត់ទិន្នន័យផ្ទាល់ខ្លួន និងពិនិត្យផ្ទៀងផ្ទាត់ឯកសារយ៉ាងយកចិត្តទុកដាក់ ក្រោមការសម្របសម្រួលពីក្រុមការងារបច្ចេកទេសនៃក្រសួងមុខងារសាធារណៈ ដែលធ្វើឱ្យដំណើរការនៃការធ្វើជំរឿនប្រព្រឹត្តទៅដោយភាពស្និទ្ធស្នាល និងលឿនរហ័ស។
ការចូលរួមយ៉ាងសកម្ម និងខកខានមិនបានពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់នាពេលនេះ គឺស្តែងឱ្យឃើញពីការប្តេជ្ញាចិត្តខ្ពស់ ក្នុងការគាំទ្រគោលនយោបាយកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល ក្នុងគោលដៅពង្រឹងតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានមនុស្ស។
សូមជម្រាបថា ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅក្នុងរចនាសម្ព័ន្ធក្រសួងសាធារណការ និងដឹកជញ្ជូន គឺប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន៕










-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣