ព័ត៌មាន
ឆមាសទី១ឆ្នាំនេះ មន្ទីរពេទ្យគន្ធបុប្ផាបានពិនិត្យ-ព្យាបាល និងផ្ដល់សេវាសម្ភព ទារក កុមារ និងស្ត្រីមានផ្ទៃពោះជិត ៧០ម៉ឺនករណី ក្នុងនោះព្យាបាលកុមារឆ្លងជំងឺគ្រុនឈាមចំនួន ៥ ៨៦៣ នាក់
ភ្នំពេញ៖ ក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ មន្ទីរពេទ្យគន្ធបុប្ផា បានទទួលបានសេវាពិនិត្យ-ព្យាបាល និងផ្តល់សេវាសម្ភព ទារក កុមារ និងស្ត្រី មានផ្ទៃពោះ ចំនួនជាង ៦៩៤ ៧៥៣ ករណី ក្នុងនោះ ការពិនិត្យ និងព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅចំនួន ៥១២ ៤៦៧ ករណី ព្រមទាំង បានដាក់ឱ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យសម្រាប់ជំងឺធ្ងន់ធ្ងរចំនួន ១១៣ ៥៣៨ នាក់, ព្យាបាលកុមារឆ្លងជំងឺគ្រុនឈាម ចំនួន ៥ ៨៦៣ នាក់, កុមារមានជំងឺបេះដូងពីកំណើតដែលត្រូវវះកាត់ ចំនួន ៦២៦ នាក់, ផ្តល់សេវាពិនិត្យ និងតាមដានផ្ទៃពោះ ចំនួន ៥២ ៥១៣ ករណី, និងផ្តល់សេវាសម្រាលកូនចំនួន ៩ ៧៤៦ នាក់។ នេះបើតាម សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលកិច្ចប្រជុំក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា អាណត្តិទី៣ លើកទី៦ នៅថ្ងៃទី១២ សីហានេះ។
បើតាមសេចក្ដីប្រកាសព័ត៌មានបាឱ្យដឹងថា ក្នុងឆមាសទី១ឆ្នាំនេះ មន្ទីរពេទ្យគន្ធបុប្ផា បានចំណាយថវិកាសរុបចំនួនជាង ២១,៧៩ លាន ដុល្លារអាម៉េរិក ក្នុងផ្តល់សេវាពិនិត្យ និងព្យាលជំងឺទារក និងកុមារ ព្រមទាំងសេវាសម្ភពជូនស្ត្រីមានផ្ទៃពោះ ដោយឥតគិតថ្លៃ និងប្រកបដោយគុណភាព។ ប៉ុន្ដែក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានថវិកាពីសប្បរសជនសរុបចំនួន ១៩,៨៧ លានដុល្លារអាម៉េរិក ថយចុះប្រមាណ ៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។
លោកជំទាវ ប៉ែន សុបភា អនុប្រធានប្រតិបត្តិនៃក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលកិច្ចប្រជុំក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា អាណត្តិទី៣ លើកទី ៦ នៅថ្ងៃទី១២ សីហា ថា ការថយចុះនេះ បណ្តាលមកពីកត្តាចម្បងៗមួយចំនួន រួមមាន ការធ្លាក់ចុះនៃទេសចរបរទេស និងការធ្លាក់ចុះនៃការបរិច្ចាគពីសប្បុរសជន ដែលអាចបណ្តាលមកពីកម្មវិបាកនៃ ជម្លោះព្រំដែនកម្ពុជា-ថៃ កាលពីចុងឆ្នាំ២០២៥ និងពីវិបត្តិសកល។
ចំណែក ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ នាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានបញ្ជាក់ជូនអង្គប្រជុំថា ទោះបីជា ចំណូលសរុបប្រចាំឆមាសទី១ ឆ្នាំ២០២៦ មានការធ្លាក់ចុះបន្តិចក៏ដោយ, ក៏ថវិកាដែលទទួលបានពីការបរិច្ចាគក្នុងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៦ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលដឹកនាំដោយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា កាលពីអំឡុង ខែមិថុនា ឆ្នាំ២០២៦ មានការកើនឡើងគួរឱ្យកត់សម្គាល់ជាងការរំពឹងទុក បើធៀបនឹងយុទ្ធនាការឆ្នាំ២០២៥។
ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ បន្ថែមថា ពោលគឺបានកើនឡើងពី ៦ លានដុល្លារអាម៉េរិកក្នុងយុទ្ធនាការឆ្នាំ២០២៥ ដល់ ៦,៣៨ លានដុល្លារអាម៉េរិក ក្នុងយុទ្ធនាការឆ្នាំ២០២៦។ ក្នុងនោះសប្បុរសជនចូលរួមបរិច្ចាគក្នុងយុទ្ធនាការដ៏ធំ និងសំខាន់នេះ ក៏មានការកើនឡើងផងដែរ កើនឡើងពីចំនួនប្រមាណ ៣០ម៉ឺននាក់ ក្នុងឆ្នាំ២០២៥ ដល់ប្រមាណ ៣៥ ម៉ឺននាក់ ក្នុងឆ្នាំ២០២៦។
សេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា៖«ក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ មន្ទីរពេទ្យគន្ធបុប្ផា បានទទួលបានសេវាពិនិត្យ-ព្យាបាល និងផ្តល់សេវាសម្ភព ទារក កុមារ និងស្ត្រី មានផ្ទៃពោះ ចំនួនជាង ៦៩៤ ៧៥៣ ករណី ក្នុងនោះ ការពិនិត្យ និងព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅចំនួន ៥១២ ៤៦៧ ករណី ព្រមទាំង បានដាក់ឱ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យសម្រាប់ជំងឺធ្ងន់ធ្ងរចំនួន ១១៣ ៥៣៨ នាក់, ព្យាបាលកុមារឆ្លងជំងឺគ្រុនឈាម ចំនួន ៥ ៨៦៣ នាក់, កុមារមានជំងឺបេះដូងពីកំណើតដែលត្រូវវះកាត់ ចំនួន ៦២៦ នាក់, ផ្តល់សេវាពិនិត្យ និងតាមដានផ្ទៃពោះ ចំនួន ៥២ ៥១៣ ករណី, និងផ្តល់សេវាសម្រាលកូនចំនួន ៩ ៧៤៦ នាក់។ ជាមួយគ្នានេះ មន្ទីរពេទ្យគន្ធបុប្ផាបានចំណាយថវិកាសរុបចំនួនជាង ២១,៧៩ លាន ដុល្លារអាម៉េរិក ក្នុងផ្តល់សេវាពិនិត្យ និងព្យាលជំងឺទារក និងកុមារ ព្រមទាំងសេវាសម្ភពជូនស្ត្រីមានផ្ទៃពោះ ដោយឥតគិតថ្លៃ និងប្រកបដោយគុណភាព»។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាអនុប្រធានក្រុមប្រឹក្សាបរធនបាល នៃមូលនិធិគន្ធបុប្ផាកម្ពុជា បានវាយតម្លៃខ្ពស់លើវឌ្ឍនភាពការងាររបស់អង្គភាពប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា និងលទ្ធផលការងាររបស់មន្ទីរពេទ្យគន្ធបុប្ផា។ ឯកឧត្តមសាស្ត្រាចារ្យ ក៏បានណែនាំគណៈគ្រប់គ្រងមន្ទីរពេទ្យ គន្ធបុប្ផា ឱ្យបន្តរក្សាកម្រិតគុណភាពសេវាពិនិត្យ និងព្យាបាល ព្រមទាំងបាលផ្តល់ការគាំទ្រផងដែរ លើការគិតគូរ ទាំងអំពីយន្តការអភិបាលកិច្ចរបស់មន្ទីរពេទ្យគន្ធបុប្ផា និងយន្តការគាំទ្រហិរញ្ញវត្ថុ រវាងមូលនិធិគន្ធបុប្ផាកម្ពុជា និងមូលនិធិគន្ធបុប្ផាស្វីស ក្នុងរយៈពេលមធ្យម និងវែងខាងមុខ៕
អត្ថបទ៖ ធូ វិរៈ



-
ព័ត៌មាន1 week agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា និងអាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធ«ឆ្មាំអង្គរ»នៅខែកុម្ភៈ ឆ្នាំ២០២៧ខាងមុខនេះ
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន1 week agoប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោដឹកនាំក្រុមការងារចុះពិនិត្យ សិក្សា និងវាយតម្លៃស្ថានភាពអគារសិក្សានៅតាមសាលារៀនចំនួន ៩ ក្នុងឃុំរវៀង និងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ
-
ព័ត៌មាន2 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញប្រកាសជាផ្លូវការបណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ
-
ព័ត៌មាន1 week agoឯកឧត្តម យក់ ប៊ុនណា បង្ហាញផែនការសកម្មភាព ១០ចំណុច ជំរុញទំនើបកម្មរដ្ឋបាលសាធារណៈតាមរយៈ «បណ្តាញអគ្គលេខាធិការ»
-
ព័ត៌មាន6 days agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា