ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ក្រសួងការងារ លើកទឹកចិត្តថ្នាក់ដឹកនាំសហព័ន្ធសហជីពឱ្យជួយផ្សព្វផ្សាយឱកាសការងារ សេវា ប.ស.ស. និងលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារ
(ភ្នំពេញ)៖ ឯកឧត្តម ងុយ រិទ្ធ រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជួបសំណេះសំណាលប្រចាំខែសីហា ជាមួយថ្នាក់ដឹកនាំសហព័ន្ធសហជីពជាង ១៥០រូប នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ដើម្បីក្តាប់ស្ថានភាពការងារនៅតាមសហគ្រាស ក្រុមហ៊ុន និងរោងចក្រ និងរួមគ្នាដោះស្រាយបញ្ហាប្រឈមឱ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាពព្រមទាំងជំរុញការផ្សព្វផ្សាយឱកាសការងារ សេវាបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និងលើកកម្ពស់សុវត្ថិភាពនិងសុខភាពការងារ (OSH) នៅកន្លែងការងារ។
ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការ បានជំរុញឱ្យថ្នាក់ដឹកនាំសហព័ន្ធសហជីព និងភាគីពាក់ព័ន្ធ ចូលរួមផ្សព្វផ្សាយអំពីការបណ្ដុះបណ្ដាលជំនាញ ទៅដល់យុវជនដែលទើបប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីផ្ដល់ជាជម្រើសសម្រាប់ពួកគាត់ជ្រើសរើសរៀនជំនាញណាមួយដែលមានតម្រូវការនៅលើទីផ្សារការងារ ទទួលបានប្រាក់បៀវត្សខ្ពស់ ឬជាការប្រកបអាជីព វិជ្ជាជីវៈ ឬមុខរបរទៅថ្ងៃមុខដោយគួររៀនជំនាញណាមួយឱ្យត្រឹមត្រូវតាមរយៈការផ្សព្វផ្សាយរបស់ក្រសួងការងារពីការបណ្ដុះបណ្ដាលជំនាញ។
ជាមួយគ្នានេះ ឯកឧត្តមបានសង្កត់ធ្ងន់លើការជួយជំរុញឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធចូលទៅក្នុងប្រព័ន្ធវិញ ដើម្បីទទួលបានការប្រើប្រាស់សេវា ប.ស.ស. និងជួយលើកកម្ពស់សុវត្ថិភាពនិងសុខភាពការងារ (OSH) ដើម្បីទប់ស្កាត់នូវហានិភ័យការងារ និងគ្រោះថ្នាក់ការងារ។ ក្នុងជំនួបនេះ សហជីពជាតួអង្គសំខាន់ក្នុងការជួយជំរុញ និងផ្សព្វផ្សាយអំពីសេវាសុខាភិបាល ដែលប្រើប្រាស់អត្ថប្រយោជន៍ ប.ស.ស. ឱ្យកាន់តែមានភាពងាយស្រួល ទប់ស្កាត់ការក្លែងបន្លំ ដោយការធ្វើទំនើបកម្មប្រព័ន្ធឌីជីថលរបស់ ប.ស.ស. តាមរយៈការប្រើប្រាស់ម៉ាស៊ីនបញ្ជាក់អត្តសញ្ញាណស្វ័យប្រវត្តិ ប.ស.ស. នៅមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស. ធ្វើឱ្យមានភាពឆាប់រហ័ស កាត់បន្ថយការរង់ចាំការកំណត់អត្តសញ្ញាណជាសមាជិក ប.ស.ស. និងការចូលប្រើប្រាស់សេវា។
ទន្ទឹមនេះ ឯកឧត្តមក៏បានអំពាវនាវឱ្យសហជីពបន្តសហការជាមួយម្ចាស់សហគ្រាស ក្រុមហ៊ុន និងរោងចក្រ ដោយប្រកាន់ខ្ជាប់នូវភាពជាដៃគូ ការគោរពច្បាប់ និងការទទួលខុសត្រូវរួម ជំរុញការលើកកម្ពស់លក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ ធានាឱ្យកាន់តែប្រសើរឡើងនូវលក្ខខណ្ឌការងារជាចាំបាច់សម្រាប់សុខភាពអនាម័យ និងសុវត្ថិភាពចំពោះបងប្អូនកម្មករនិយោជិតដែលធ្វើការនៅក្នុងសហគ្រាស ក្រុមហ៊ុន និងរោងចក្រ បញ្ចៀសនូវហានិភ័យការងារ និងគ្រោះថ្នាក់ការងារ។ ព្រមទាំងជំរុញឱ្យសហព័ន្ធសហជីពសិក្សា និងប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងដើរឱ្យទាន់បរិវត្តកម្មឌីជីថល។
ជាចុងក្រោយ ឯកឧត្តមបានផ្ដល់អនុសាសន៍ណែនាំឱ្យសហព័ន្ធសហជីពបន្តពង្រឹងកិច្ចសហការជាមួយក្រសួង និងមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ រាជធានី ខេត្ត ក្នុងការរាយការណ៍បញ្ហាប្រឈម និងភាពមិនប្រក្រតីនៅកន្លែងធ្វើការ និងរួមគ្នាស្វែងរកដំណោះស្រាយប្រកបដោយស្មារតីស្ថាបនា ក្នុងទិសដៅបញ្ចៀសវិវាទការងារធ្ងន់ធ្ងរ រក្សាស្ថិរភាពសង្គម និងបរិយាកាសវិនិយោគ។ ថ្នាក់ដឹកនាំសហព័ន្ធសហជីពបានប្តេជ្ញាបន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង ក្នុងការការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់បងប្អូនកម្មករនិយោជិត និងនិយោជក ព្រមទាំងគាំទ្រការអភិវឌ្ឍវិស័យការងារ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ៕













-
ព័ត៌មាន1 week agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា និងអាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធ«ឆ្មាំអង្គរ»នៅខែកុម្ភៈ ឆ្នាំ២០២៧ខាងមុខនេះ
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន1 week agoប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោដឹកនាំក្រុមការងារចុះពិនិត្យ សិក្សា និងវាយតម្លៃស្ថានភាពអគារសិក្សានៅតាមសាលារៀនចំនួន ៩ ក្នុងឃុំរវៀង និងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ
-
ព័ត៌មាន2 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញប្រកាសជាផ្លូវការបណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ
-
ព័ត៌មាន1 week agoឯកឧត្តម យក់ ប៊ុនណា បង្ហាញផែនការសកម្មភាព ១០ចំណុច ជំរុញទំនើបកម្មរដ្ឋបាលសាធារណៈតាមរយៈ «បណ្តាញអគ្គលេខាធិការ»
-
ព័ត៌មាន6 days agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា