ព័ត៌មាន
ក្រុមហ៊ុនពាណិជ្ជកម្មរុស្ស៊ីដ៏ធំមួយមានបំណងវិនិយោគនៅកម្ពុជាក្នុងការផលិតរថយន្ត និងគ្រឿងបន្លាស
ភ្នំពេញ ៖ ក្រុមហ៊ុន GAZ Group ដែលជាក្រុមហ៊ុនពាណិជ្ជកម្មរុស្ស៊ីដ៏ធំមួយខាងផលិតរថយន្តដឹកទំនិញនៅក្នុងប្រទេសរុស្ស៊ី និងមានសាខានៅបណ្តាលប្រទេសមួយចំនួនថែមទៀតនោះ មានបំណងវិនិយោគនៅរាជធានីភ្នំពេញបន្ថែមទៀត ខណៈដែលនៅប្រទេសវៀតណាម ក្រុមហ៊ុននេះបាននិងកំពុងដំណើរការយ៉ាងសកម្មក្នុងការផលិតរថយន្ត និងគ្រឿងបន្លាស។
ការបង្ហាញពីបំណងនេះបានធ្វើឡើងក្នុងកិច្ចប្រជុំពិភាក្សាការងាររវាងក្រុមហ៊ុនពាណិជ្ជកម្មរុស្ស៊ី ដឹកនាំដោយលោក ដុលហ្គូវ ឡេអូនីត (Mr. Dolgov Leonid) នាយកគ្រប់គ្រង GAZ Group និងលោក អ៊ីមរ៉ន ហាស្សាន់ អភិបាលរងរាជធានីតំណាង ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ នៅសាលារាជធានីភ្នំពេញ។
ក្នុងកិច្ចប្រជុំពិភាក្សានេះលោក ដុលហ្គូវ ឡេអូនីត បានធ្វើបទបង្ហាញពីគុណភាព និងសមត្ថភាពរថយន្តដឹកទំនិញជាច្រើនប្រភេទរបស់ GAZ Group ដោយលោកបានលើកឡើងថា នេះជាលើកទី២ហើយ ដែលលោកបានមកកម្ពុជា លោកនឹងធ្វើបទបង្ហាញម្តងទៀតពីក្រុមហ៊ុន GAZ Group។ ផលិតផល GAZ បានធ្វើ៩១ឆ្នាំហើយ មាន១៥រោងចក្រ ចុងក្រោយក្រុមហ៊ុននេះ បានបង្កើតរោងចក្រផលិតនៅប្រទេសវៀតណាម ដែលជាបច្ចេកទេសរុស្ស៊ីទាំងអស់ មានទាំងប្រភេទរថយន្តដឹកទំនិញ រថយន្តក្រុង រថយន្តទឹក រថយន្តសង្គ្រោះបន្ទាន់ជាដើម ដោយប្រើប្រាស់សាំង ម៉ាស៊ូត ហ្គាស និងអគ្គិសនី។ ក្រោយការសិក្សានៅប្រទេសកម្ពុជាមានតម្រូវការច្រើនជាមួយក្រុមហ៊ុន GAZ Group។ ដូច្នេះក្រុមហ៊ុនមានបំណងចង់វិនិយោគនៅកម្ពុជាបន្តទៀត។ កិច្ចការងារនេះ ក្រុមហ៊ុន GAZ Group បានជួបពិភាក្សាការងារជាមួយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីម្តងរួចហើយ ក្នុងអំឡុងពេលសម្តេចអញ្ជើញបំពេញទស្សនកិច្ចនៅរុស្ស៊ី។ ក្រុមហ៊ុនចង់ឱ្យរដ្ឋបាលរាជធានីភ្នំពេញសម្របសម្រួលជួយរកទីតាំង ដើម្បីឱ្យក្រុមហ៊ុនបានដំណើរការនាពេលឆាប់ៗនេះនៅប្រទេសកម្ពុជា ដោយគ្រោងផលិតរថយន្ត និងគ្រឿងបន្លាស់។
ជាមួយគ្នានោះដែរ បន្ទាប់ពីការពិភាក្សាគ្នារួច ក្រុមហ៊ុន GAZ Group បានអញ្ជើញអភិបាលរងរាជធានីភ្នំពេញ និងក្រុមការងារពិនិត្យគម្រូរថយន្តចំនួន ២គ្រឿង ដើម្បីធ្វើការជ្រើសរើសយកមួយ ព្រោះក្រុមហ៊ុននឹងផ្តល់ជាអំណោយដល់រដ្ឋបាលរាជធានីភ្នំពេញចំនួន ១គ្រឿង បន្ទាប់មកក្រុមហ៊ុននឹងបញ្ជូនរថយន្តនោះពីរោងចក្រមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញតែម្តង ដោយក្រុមហ៊ុនបានស្នើសុំឱ្យរដ្ឋបាលរាជធានីភ្នំពេញជាអ្នកសម្របសម្រួលបែបបទនាំចូល។
ការឆ្លើយតប លោក អ៊ីមរ៉ន ហាស្សាន់ បានលើកឡើងថា ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ គឺគាំទ្រជានិច្ចចំពោះការវិនិយោគរបស់ក្រុមហ៊ុន GAZ Group នៅប្រទេសកម្ពុជា ពិសេសនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ហើយក៏បានសន្យានឹងជួយសម្របសម្រួលផ្លូវច្បាប់ឱ្យក្រុមហ៊ុនផងដែរ៕


















-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣