ព័ត៌មាន
មន្រ្ដីជំនាញក្រសួងឧស្សាហកម្ម៖ កម្មសិទ្ធិបញ្ញាជាមូលដ្ឋានគ្រឹះបង្កើនទំនុកចិត្ត និងទាក់ទាញអ្នកវិនិយោគ
អគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាហកម្ម ចាត់ទុកកម្មសិទ្ធិបញ្ញានៅក្នុងវិស័យឧស្សាហកម្ម លើកិច្ចការពារគំនិតច្នៃប្រឌិត បច្ចេកវិទ្យា និងការធានាសិទ្ធិអាជីវកម្ម គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ បង្កើនទំនុកចិត្តដល់អ្នកវិនិយោគ និងការទាក់ទាញវិនិយោគិនបរទេស មកបណ្តាក់ទុនបន្ថែម។
ឯកឧត្តម ផែ ច័ន្ទត្រាវុឌ្ឍ អគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាហកម្ម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងក្នុងកិច្ចពិភាក្សាស្តីពីតួនាទីកម្មសិទ្ធិបញ្ញានៅក្នុងវិស័យឧស្សាហកម្ម ក្នុងពិព័រណ៍ឧស្សាហកម្មគ្រឿងយន្ត កម្ពុជាអន្តរជាតិ, សម្លៀកបំពាក់ និងវាយនភណ្ឌអន្តរជាតិ និងពិព័រណ៍ឧស្សាហកម្មប្លាស្ទិក កៅស៊ូ ការវេចខ្ចប់ និងបោះពុម្ភកម្ពុជា អន្តរជាតិលើកទី១០ នេះថា កម្មសិទ្ធិបញ្ហាមានសារៈសំខាន់ ក្នុងការចូលរួមនៅក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្ម ដែលក្នុងនោះក្រសួង បានបង្កើនកិច្ចសហប្រតិបត្តិការផ្នែកកម្មសិទ្ធិបញ្ញាឧស្សាហកម្ម និងប្រកាសនីយបត្រតក្កកម្មជាមួយដៃគូច្រើនរួមមាន៖ កិច្ចសហប្រតិ- បត្តិការជាមួយអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO), អង្គភាពប្រកាសនីយបត្រតក្កកម្មអឺរ៉ុប (EPO), អង្គភាពរដ្ឋបាលនៃ សាធារណរដ្ឋប្រជាមានិតចិន (CLIPA), អង្គភាពកម្មសិទ្ធិបញ្ញាសឹង្ហបុរី (IPOS), ក្រសួងកម្មសិទ្ធិបញ្ញាកូរ៉េ (MOIP), អង្គភាព ប្រកាសនីយបត្រតក្កកម្មជប៉ុន (JPO) និងកិច្ចសហប្រតិបត្តិការជាមួយអង្គការ (UPOV) ជាដើម។
ឯកឧត្តម បន្តថា ចំពោះច្បាប់កម្មសិទ្ធិបញ្ញាគឺជាច្បាប់មួយ ផ្តល់កិច្ចការពារនៅលើគំនិត បច្ចេកវិទ្យា និងការច្នៃប្រឌិតជាដើម ក្នុងនោះចំពោះអ្នកដែលស្នើសុំចុះបញ្ជីគំរូឧស្សាហកម្ម គឺចង់បានកិច្ចការពារកម្មសិទ្ធិបញ្ញាលើការច្នៃប្រឌិត ឬបច្ចេកវិទ្យា ដើម្បីធានា សិទ្ធិអាជីវកម្ម និងកសាងមូលដ្ឋានកាន់តែរឹងមាំសម្រាប់កំណើននាពេលអនាគត។ ឯកឧត្តម បន្ថែមថា ជាក់ស្តែងការផ្តល់កម្មសិទ្ធិ បញ្ញា បាននិងកំពុងផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគ និងការទាក់ទាញវិនិយោគិនបរទេសមកបណ្តាក់ទុនបន្ថែមផងដែរ។
លោក ថា រិទ្ធី អនុប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម លើកឡើងឱ្យ ដឹងថា ជុំវិញកម្មសិទ្ធិបញ្ញានេះ, ក្រសួងពាណិជ្ជកម្មទទួលបន្ទុកនៅលើម៉ាកសញ្ញា និងម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ និងការសម្ងាត់ ពាណិជ្ជកម្ម ក្នុងនោះម៉ាកគឺមានសារៈសំខាន់ណាស់សម្រាប់ឧស្សាហកម្ម ក៏ដូចជាសហគ្រាសធុនតូច និងមធ្យម។ ជុំវិញការធ្វើ អាជីវកម្មនេះ ប្រសិនបើផលិតផលរបស់យើងអត់មានឈ្មោះ ឬម៉ាកសញ្ញាច្បាស់លាស់ គឺមិនអាចលក់លើទីផ្សារ និងគ្មានការប្រកួតប្រ ជែងនោះឡើយ ព្រោះម៉ាកផលិតផលគឺជាការបង្កើតនូវទំនុកចិត្ត។ ដែលបញ្ហានេះក៏ជាការចូលរួមចំណែកមួយ លើកកម្ពស់ដល់ការ ធ្វើអាជីវកម្ម និងការប្រកួតប្រជែងផងដែរ។
ទាក់ទិនកម្មសិទ្ធិបញ្ញានេះដែរ, លោកមេធាវី អ៊ុ រតនា ប្រធានសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា លើកឡើងថា កម្មសិទ្ធិបញ្ញា មានតួនាទីលើកិច្ចការពារ ក្នុងនោះដើម្បីការពារនៅលើគំរូឧស្សាហកម្មអ្វីមួយគឺត្រូវតែចុះបញ្ជី។ លោកមេធាវីរូបនេះបានបន្តថា ដូច្នេះ ការធ្វើអាជីវកម្មគួរតែចុះបញ្ជី មិនថាឧស្សាហកម្ម ឬសហគ្រាសធុនតូច និងមធ្យមនោះឡើយ ហើយការចុះបញ្ជីការពារកម្មសិទ្ធិបញ្ញា មិនមែនទាល់តែមានឈ្មោះល្បីទើបចុះបញ្ជីការពារនោះឡើយ ជាក់ស្តែងកន្លងមកនេះ ឃើញថា មានការលួចបន្លំផលិតផល និងបាន កើតឡើងជាហូរហែរ នឹងឈានទៅដល់ការប្តឹងផ្តល់ផងដែរ ដែលបញ្ហានេះធ្វើឱ្យមានផលពិបាកក្នុងការធ្វើអាជីវកម្ម៕
អត្ថបទ៖ សុន រ៉ាឌី,




-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣