ព័ត៌មាន
ឯកឧត្តម ឌិត ទីណា ដឹកនាំកិច្ចប្រជុំបន្ត ដើម្បីពិនិត្យឯកសារយុទ្ធសាស្ត្រសម្រាប់កិច្ចប្រជុំលើកទី៤៥ SSOM-45th AMAF
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី២ សីហា ឆ្នាំ២០២៤នេះ បានបន្តដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យបញ្ជីឯកសារយុទ្ធសាស្ត្រសម្រាប់កិច្ចប្រជុំលើកទី៤៥ របស់ឧត្តមមន្ត្រីកសិកម្ម និងព្រៃឈើអាស៊ាន (SSOM-45th AMAF)។

កិច្ចប្រជុំកិច្ចប្រជុំដើម្បីពិនិត្យបញ្ជីឯកសារយុទ្ធសាស្ត្រសម្រាប់កិច្ចប្រជុំលើកទី៤៥ របស់ឧត្តមមន្ត្រីកសិកម្ម និងព្រៃឈើអាស៊ាននេះ មានការចូលរួមពីមន្ដ្រី នៃអគ្គនាយកដ្ឋានជំនាញ ព្រមទាំងថ្នាក់ដឹកនាំនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
បើតាមក្រសួងក្រសួងកសិកម្ម បានបញ្ជាក់ថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីត្រួតពិនិត្យលើកិច្ចសហប្រតិបត្តិការអាស៊ានលើវិស័យស្បៀង កសិកម្ម និងព្រៃឈើ (FAF) និងព្រៃឈើអាស៊ាន(AMAF) ដោយពិនិត្យ និងពិភាក្សាលើការងាររបស់ក្រុមការងារតាមវិស័យ អនុវិស័យ និងក្រុមអ្នកជំនាញដែលបានអនុវត្តកន្លងមក ដើម្បីជំរុញពាណិជ្ជកម្មកសិកម្ម ពង្រឹងសន្តិសុខស្បៀង និងផលិតផលព្រៃឈើ។
ទន្ទឹមនឹងនេះ កិច្ចប្រជុំនឹងពិនិត្យ ពិភាក្សាលើការផ្តល់ជាអាទិភាពលើកិច្ចសហប្រតិបត្តិការតាមវិស័យ និងគម្រោងកិច្ចសហប្រតិបត្តិការជាមួយដៃគូនានា អង្គការអន្តរជាតិ និងស្ថាប័នពាក់ព័ន្ធក្នុងតំបន់លើវិស័យសំខាន់ៗរបស់វិស័យស្បៀង កសិកម្ម និងព្រៃឈើ (FAF)៕





អត្ថបទ ឈិត បូរ៉ាវី
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧