ព័ត៌មាន
សមត្ថកិច្ចពិន័យយានយន្តលើ្មសជាង ១ម៉ឺនគ្រឿង និងដកពិន្ទុបណ្ណបើកបរជាង ១ម៉ឺនពិន្ទុ ក្នុងឆមាសទី១ ឆ្នាំ២០២៦
ក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ សមត្ថកិច្ចក្រសួងមហាផ្ទៃ បានអនុវត្តវិធានការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយបានផាកពិន័យយានយន្តល្មើសច្បាប់សរុបចំនួន ១៤.៨៦៧គ្រឿង នៅទូទាំងប្រទេស។ នេះបើយោងតាមរបាយការណ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចេញផ្សាយក្នុងកិច្ចប្រជុំ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការ កាលពីថ្ងៃទី១១ ខែសីហាកន្លងទៅនេះ។
បើតាមរបាយការណ៍ ក្នុងចំណោមនោះ ទោចក្រយានយន្ត ឬម៉ូតូ និងត្រីចក្រយានយន្ត មាន ៩.៣៤៤គ្រឿង ភាគច្រើនល្មើសដោយសារមិនពាក់មួកសុវត្ថិភាព៦៣ភាគរយ បើកបរក្នុងស្ថានភាពស្រវឹង២៣ភាគរយ មិនគោរពសញ្ញា១៣ភាគរយ និងគ្មានផ្លាកលេខសម្គាល់១ភាគរយ។ ចំណែករថយន្តមាន៥.៥២៣គ្រឿង ក្នុងនោះរថយន្តធុនធ្ងន់៧០គ្រឿង ខណៈអត្រាល្មើស មានជាអាទិ៍ បើកបរលើសល្បឿនកំណត់ ៤៧ភាគរយ បើកបរក្នុងស្ថានភាពស្រវឹង ៣៤ភាគរយ មិនគោរពសញ្ញាចរាចរណ៍១២ភាគរយ គ្មានបណ្ណបើកបរ ៥ភាគរយ និងគ្មានផ្លាកលេខសម្គាល់ ២ភាគរយ។
ក្រៅពីការផាកពិន័យនៅនឹងកន្លែង សមត្ថកិច្ចក៏បានដកពិន្ទុបណ្ណបើកបរ និងពិន័យតាមរយៈឧបករណ៍បច្ចេកទេសសរុប ១៥.២១០នាក់ ក្នុងនោះមានស្ត្រី ២.២២៦នាក់។ ការដកពិន្ទុទាំងនោះរួមមាន ដកពិន្ទុ ៣៩៥ពិន្ទុលើអ្នកបើកម៉ូតូល្មើសចំនួន ៩.៤៦៧គ្រឿង ដកពិន្ទុ ១០.៤១០ពិន្ទុលើអ្នកបើកបររថយន្តធុនស្រាលចំនួន៥.៦៣២គ្រឿង និងដកពិន្ទុ៨៧ពិន្ទុ លើអ្នកបើកបររថយន្តធុនធ្ងន់ចំនួន១១១គ្រឿង។ ដល់ចំនួនកំណត់មួយ សមត្ថកិច្ចនិងដកហូតបណ្ណបើកបរទាំងនោះតែម្ដង។
សូមបញ្ជាក់ ក្នុងឆមាសទី១ ឆ្នាំ២០២៦ គ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុប ១.២៧៩លើក បណ្ដាលឱ្យមនុស្សស្លាប់ ៧៧៣នាក់ និងរបួសធ្ងន់ ស្រាលសរុប ១.៩៤៤នាក់។ សម្រាប់មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់រួមមាន បើកបរលើសល្បឿនកំណត់ ៤៦ភាគរយ មិនគោរពសិទ្ធិអាទិភាព ២២ភាគរយ មិនប្រកាន់ស្ដាំ ១២ភាគរយ ប្រជែងគ្រោះថ្នាក់៧ភាគរយ បត់មិនប្រយត្ន៦ភាគរយ បើកបរក្នុងស្ថានភាពស្រវឹង ៤ភាគរយ មិនគោរពសញ្ញាចរាចរណ៍២ភាគរយ និងកត្តាយានយន្ត១ភាគរយ៕

-
ព័ត៌មាន1 week agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា និងអាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធ«ឆ្មាំអង្គរ»នៅខែកុម្ភៈ ឆ្នាំ២០២៧ខាងមុខនេះ
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន1 week agoប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោដឹកនាំក្រុមការងារចុះពិនិត្យ សិក្សា និងវាយតម្លៃស្ថានភាពអគារសិក្សានៅតាមសាលារៀនចំនួន ៩ ក្នុងឃុំរវៀង និងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ
-
ព័ត៌មាន2 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញប្រកាសជាផ្លូវការបណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ
-
ព័ត៌មាន1 week agoឯកឧត្តម យក់ ប៊ុនណា បង្ហាញផែនការសកម្មភាព ១០ចំណុច ជំរុញទំនើបកម្មរដ្ឋបាលសាធារណៈតាមរយៈ «បណ្តាញអគ្គលេខាធិការ»
-
ព័ត៌មាន6 days agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា