ព័ត៌មាន
សម្តេចរដ្ឋសភាធិបតី៖ ឯកអគ្គរដ្ឋទូតថ្មីប្រទេសចិននឹងបន្តរួមចំណែកកាន់តែខ្លាំងឡើងក្នុងការលើកកម្ពស់មិត្តភាពដែកថែប ដើម្បីសម្រេចចក្ខុវិស័យសហគមន៍ជោគវាសនារួម កម្ពុជា-ចិន
ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារ នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា។
សម្តេចរដ្ឋសភាធិបតី បានសម្តែងនូវការស្វាគមន៍និងអបអរសារទរយ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្តម វ៉ាង វិនពីន ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្តេចប្រធានរដ្ឋសភា មានជំនឿជឿជាក់ថា ឯកឧត្តមឯកអគ្គរដ្ឋទូត នឹងបន្តរួមចំណែកកាន់តែសកម្មនិងខ្លាំងឡើង ដល់ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងមិត្តភាពដែកថែបរវាងប្រទសទំាងពីរកម្ពុជា-ចិន ឈានទៅសម្រចបាននូវការកសាងសហគមន៍ជោគវាសនារួមក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ដោយយកប្រជាជនជាស្នូល។
សម្តេចប្រធានរដ្ឋសភា បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូត នៅក្នុងរយៈពេលប្រមាណជាងមួយខែមកនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត មិនត្រឹមបានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ
សំខាន់ៗរបស់កម្ពុជាប៉ុណ្ណោះទេ ឯកឧត្តមក៏បានចុះជួបប្រជាពលរដ្ឋកម្ពុជានៅទីកន្លែងផ្សេងៗដោយផ្ទាល់ផងដែរ ដែលកាយវិការនេះមានសារៈសំខាន់ណាស់ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រជាជនកម្ពុជា-ចិន ស្របជាមួយនឹងឆ្នាំផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន នៃប្រទេសទាំងពីរ ក្នុងឆ្នាំ២០២៤នេះ។
ឯកឧត្តម វ៉ាង វិនពីន ក៏បានអបអរទរសាទរ សម្តេចរដ្ឋសភាធិបតី ដែល សម្តេច ត្រូវបានជ្រើសតំាងជាប្រធានរដ្ឋសភា និងជាស្រ្តីលើកដំបូងដែលកាន់តួនាទីដ៏សំខាន់នេះ។ ឯកឧត្តម បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ថា សម្តេចជាអ្នកនយោបាយស្រ្តីដ៏ឆ្នើមមួយរូបហើយក៏ជាមិត្តចាស់របស់ប្រទេសចិន ដែលជានិច្ចកាលបានចូលរួមចំណែក លើកកម្ពស់ទំនាក់ទំនងកម្ពុជា-ចិន។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និងឯកឧត្តម វ៉ាង វិនពីន បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន ដែលរហូតមកដល់ពេលបានឈានជិតចូលដល់ខួប៧០ឆ្នាំ ហើយត្រូវបានបន្តពូនជ្រំ ពង្រឹង ពង្រីក និងលើកកម្ពស់បន្ថែមទៀតដោយថ្នាក់ដឹកនាំប្រទេសទំាងពីរនៅគ្រប់ជំនាន់ តាំងពីអតីតថ្នាក់ដឹកនាំនៃប្រទេសទាំងពីមាន ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងអតីតប្រមុខដឹកនាំកំពូលចិន ដែលមាន ឯកឧត្តមប្រធាន ម៉ៅ សេទុង ឯកឧត្តម ជូ អេងឡាយ ហើយបានបន្តមកដល់ជំនាន់បច្ចុប្បន្ន ដែលមាន សម្តេចតេជោ ហ៊ុន សែន បន្តវេនមក សម្តេចមហាវបធិបតី ហ៊ុន ម៉ាណែត ជាមួយថ្នាក់ដឹកនាំចិន ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង ដែលបានឯកភាពគ្នាដាក់ចេញនូវក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ គ្របដណ្តប់លើវិស័យអាទិភាពចំនួនប្រាំមួយ (៦) គឺ៖ កិច្ចសហប្រតិបត្តិការនយោបាយ, សមត្ថភាពផលិតកម្ម និងគុណភាព, កសិកម្ម, ថាមពល, សន្តិសុខ, និងការផ្លាស់ប្តូរប្រជាជននិងប្រជាជន ដែលក្នុងនោះដែរ កម្ពុជា-ចិន បានឯកភាពគ្នាបង្កើត “ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម និងបច្ចេកវិទ្យា” និង “ច្រករបៀងមច្ឆា និងអង្ករ” ដើម្បីជាផែនទីចក្ខុវិស័យសម្រាប់ការវិនិយោគ និងពាណិជ្ជកម្ម។ ភាគីទំាងពីរ ក៏បានអបអរសាទរ ចំពោះ ការសម្ពោធមហាវិថី ស៊ី ជីនពីង នៅរាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ ដែលជាសក្ខីភាពមួយបញ្ជាក់យ៉ាងច្បាស់ពីការបន្តវេនថែរក្សាការពារចំណងមិត្តភាព កិច្ចសហប្រតិបត្តិការដ៏រឹងមាំនេះ ពីថ្នាក់ដឹកនាំជំនាន់មុននៃប្រទេសទំាងពីរ ដែលបានប្រសិទ្ធនាមមហាវិថីម៉ៅសេទុង រួចមកហើយនោះ។
សម្តេចប្រធានរដ្ឋសភា និងឯកឧត្តមឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-ចិន ជាគំរូនៃទំនាក់ទំនងអន្តរជាតិមួយ ដោយមិនប្រកាន់ប្រទេសតូចនិងប្រទេសធំ ហើយបានឈរលើគោលការណ៍ស្មើភាព គោរពឯករាជ្យភាពគ្នាទៅវិញទៅមក និងគ្មានលក្ខខណ្ឌ ដែលមិនត្រឹមនាំមកនូវផលប្រយោជន៍សម្រាប់កម្ពុជានិងចិនប៉ុណ្ណោះទេ តែបានរួមចំណែកថែរក្សាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់តំបន់ និងសកលលោកផងដែរ ជាពិសេសបណ្តាប្រទេសកំពុងអភិវឌ្ឍន៍។
ក្នុងអាណត្តិការទូតរបស់ឯកឧត្តម វ៉ាង វិនពីន នៅកម្ពុជា ឯកឧត្តមនឹងពង្រឹងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គម ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ព្រមទាំងជួយពង្រឹងនិងលើកកម្ពស់ទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ។ ជាងនេះទៀត ដំណើរទស្សនកិច្ចរបស់សម្តេចប្រធានរដ្ឋសភាទៅកាន់ប្រទេសចិននាពេលខាងមុខ ជាដំណើរទស្សនកិច្ចដ៏សំខាន់បំផុតមួយសម្រាប់ឆ្នាំនេះ ដែលនឹងជំរុញបន្ថែមនូវថាមពលថ្មីមួយឱ្យទំនាក់ទំនងនេះកាន់តែស៊ីជម្រៅ ឈានដល់កម្រិតខ្ពស់ថ្មីមួយ។ ក្នុងន័យនេះ ប្រទេសចិន ត្រៀមខ្លួនជាស្រេចដើម្បីទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ សម្តេចប្រធានរដ្ឋសភា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទំាងពីរកាន់តែគ្រប់ជ្រុងជ្រោយ រឹងមាំ និងយូរអង្វែង៕
អត្ថបទ៖ BTV NEWS

-
ព័ត៌មាន3 days ago
ប្រធានអាស៊ានប្តូរវេន អំពាវនាវដល់មេដឹកនាំកម្ពុជា និងថៃ អនុវត្តបទឈប់បាញ់ជាបន្ទាន់ និងសន្ទនាដោយសន្តិវិធី
-
ព័ត៌មាន1 week ago
ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បន្តចុះពិនិត្យ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន4 days ago
TOP STORY | សម្ដេចតេជោ៖ «ពេលនេះ ខ្ញុំកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀតជាមួយនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់»
-
ព័ត៌មាន6 days ago
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ អនុវត្តការងារថែទាំផ្លូវជាតិលេខ៦២ ប្រវែងជាង២០១គីឡូម៉ែត្រ ដើម្បីសុវត្ថិភាពចរាចរណ៍
-
ព័ត៌មាន1 day ago
TOP STORY | អ្នកនាំពាក្យសម្ដេចតេជោ៖ ថ្ងៃទី៣នៃសត្រូវឈ្លានពាន តេជោសែន បន្តផ្តល់ប្រឹក្សាយុទ្ធសាស្រ្តយោធាដល់សម្តេចធិបតី និងបណ្តាមេទ័ពដើម្បីវាយខ្មាំងដោយភាពហានក្លា
-
ព័ត៌មាន2 days ago
អ្នកនាំពាក្យក្រសួងការពារជាតិបានផ្តាំទៅភាគីថៃថាកម្ពុជាមិនទាន់មានការចាំបាច់ត្រូវប្រើប្រាស់មីស៊ីល PHL -03នោះទេ
-
ព័ត៌មាន1 week ago
សម្ដេចតេជោ៖ សាលានាយទាហាន ពលទាហាន តាមបណ្តាភូមិភាគគួរត្រូវបានរៀបចំក្នុងកាលៈទេសៈនេះ ខណៈកម្ពុជានឹងអនុវត្តកាតព្វកិច្ចយោធាចាប់ពីឆ្នាំក្រោយ
-
ព័ត៌មាន7 days ago
បទវិភាគ៖ «ការនាំយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ទៅប្តឹងអង្គការ សហប្រជាជាតិ គឺជាឱកាសមាស សម្រាប់កម្ពុជា»