ព័ត៌មាន
សហជីព និងកម្មករកាត់ដេរ បង្ហាញក្តីសង្ឃឹមខ្ពស់លើការដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ មុនកិច្ចប្រជុំខែកញ្ញា
ខណៈកិច្ចចចារប្រាក់អប្បបរមាក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើ និងផលិតផលិតផលធ្វើដំណើរនិងកាបូបសម្រាប់ឆ្នាំ២០២៧ នឹងចាប់ផ្តើមនៅថ្ងៃទី១ ខែកញ្ញាខាងមុខ។ នៅមុនកិច្ចប្រជុំផ្លូវការមកដល់ ភាគីសហជីព និងកម្មករនិយោជិត បានបង្ហាញក្តីរំពឹង និងជឿជាក់យ៉ាងមុតមាំថា ភាគីពាក់ព័ន្ធនឹងសម្រេចបាននូវលទ្ធផលវិជ្ជមាន ជាមួយនឹងការដំឡើងប្រាក់ឈ្នួលបន្ថែមទៀត ដើម្បីជួយសម្រាលបន្ទុកជីវភាព។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា (NLC) នៅក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី១៤ ខែសីហានេះ បានលើកឡើងថា ការរំពឹងទុកនូវផលវិជ្ជមាននេះ គឺផ្អែកទៅលើស្ថានភាពកត្តាសេដ្ឋកិច្ច ការបញ្ជាទិញពីខាងក្រៅ ក៏ដូចជាបង្កើនការផលិតរបស់រោងចក្រនីមួយៗ ហើយរោងចក្រខ្លះមានធ្វើការបន្ថែមម៉ោង ការនាំចេញក៏មានការទៀងទាត់ជាដើម។ លោកបន្តថា អាចនិយាយជារួមបានថា ស្ថានភាពវិស័យកាត់ដេរក្នុងឆ្នាំនេះអាចមានភាពប្រក្រតីទៅលើការផលិត ហើយក៏មានការបន្ថែមនូវការបង្កើតបានរោងចក្រថ្មីៗបន្ថែមទៀត ហើយនិងការជ្រើសរើសកម្លាំងពលកម្ម។ ជាក់ស្តែង ក្នុងពេលបច្ចុប្បន្ននេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីប្រកាសព័ត៍ជាបន្តបន្ទាប់អំពីតម្រូវការកម្លាំងពលកម្មលើគ្រប់វិស័យចំនួនជាង ៩ម៉ឺននាក់ ដើម្បីបំពេញការងារក្នុងបណ្តារោងចក្រ សហគ្រាសនៅទូទាំងប្រទេស។

ជួបសម្ភាសន៍ជាមួយកម្មករ កម្មការិនី រោងចក្រកាត់ដេរសម្លៀកបំពាក់មួយ ស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រុមកម្មករបាននិយាយប្រាប់ព័ត៍មាន ប៊ីធីវី ឱ្យដឹងស្រដៀងគ្នាថា ក្រោយចូលបំពេញការងារក្នុងវិស័យកាត់ដេរជាច្រើនឆ្នាំមកនេះ ប្រាក់ឈ្នួលដែលទទួលបានតែងតែតម្លើងជារៀងរាល់ឆ្នាំ។ ពួកគាត់នៅតែរំពឹងទៀតថា នឹងទទួលបានការដំឡើងប្រាក់ឈ្នួលអប្បរបមាបន្តទៀតសម្រាប់ឆ្នាំ២០២៧ ដោយសារមើលឃើញថា ការងារមានរាល់ថ្ងៃ និងពេលខ្លះត្រូវថែមម៉ោងទៀតផងដើម្បីពន្លឿនទំនិញជូនភ្ញៀវបញ្ជាទិញ ជាពិសេសជឿជាក់លើការដឹកនាំដ៏ល្អរបស់សម្តេចនាយករដ្ឋមន្រ្តីបច្ចុប្បន្ន។
ក្រុមកម្មករ ក៏មិនបានភ្លេចនូវការថ្លែងអំណរគុណជូនចំពោះរាជរដ្ឋាភិបាល ដែលខិតខំប្រឹងប្រែងទាក់ទាញវិនិយោគថ្មីៗឱ្យមកបង្កើតជារោងចក្រ សហគ្រាសនៅកម្ពុជា ដើម្បីផ្តល់នូវឱកាសការងារ និងប្រាក់ចំណូលដល់ប្រជាពលរដ្ឋ ដើម្បីផ្តត់ផ្គង់ជីវភាពរស់នៅ ក៏ដូចជាការផ្តល់នូវអត្ថប្រយោជន៍ជាច្រើនផ្សេងៗទៀតដល់ប្រជាពលរដ្ឋគ្រប់រូបផងដែរ។
គិតត្រឹមឆ្នាំ២០២៦នេះ ប្រាក់ឈ្នួលអប្បរមារបស់កម្មករនិយោជិត មានចំនួន ២១០ដុល្លារអាម៉េរិក ក្នុងមួយខែៗ។ សព្វថ្ងៃនេះ ក្រៅពីប្រាក់ឈ្នួលអប្បបរមា កម្មករនិយោជិតទទួលបានបន្ថែមនូវប្រាក់ប្រយោជន៍ផ្សេងៗទៀត ដូចជារង្វាន់ធ្វើការទៀងទាត់ ,ប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅ និងប្រាក់រង្វាន់អតីតភាពការងារជាដើម។ ក្រៅពីនេះ កម្មករនិយោជិត ក៏ទទួលបានផលប្រយោជន៍ពីកម្មវិធីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ផងដែរ ក្នុងករណីជាសមាជិក ប.ស.ស ដូចជា ផ្នែកថែទាំសុខភាពនិងគ្រោះថ្នាក់ការងារ និងរបបប្រាក់សោធនជាដើម៕ អត្ថបទ ឈិត បូរ៉ាវី








-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣