ព័ត៌មាន
កម្ពុជា កំពុងផ្លាស់ប្តូរទៅរកកម្លាំងពលកម្មជំនាញ និងតម្លៃបន្ថែមខ្ពស់
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា កម្ពុជាកំពុងផ្លាស់ប្តូរទិសដៅនៃទីផ្សារការងារ ដោយផ្តោតកាន់តែខ្លាំងលើការអភិវឌ្ឍកម្លាំងពលកម្មដែលមានជំនាញ សមត្ថភាពខ្ពស់ និងអាចបង្កើតតម្លៃបន្ថែមខ្ពស់ ស្របតាមតម្រូវការរបស់សេដ្ឋកិច្ច និងទីផ្សារការងារនាពេលអនាគត។

ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា តម្រូវការកម្លាំងពលកម្មនៅកម្ពុជាកំពុងមានការផ្លាស់ប្តូរទៅជាកម្លាំងពលកម្មជំនាញដែលផ្តោតទៅលើផលិតកម្មធុនស្រាល ដែលមានតម្លៃបន្ថែមខ្ពស់ ដោយសារ រចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់កម្ពុជាកំពុងតែធ្វើពិពិធកម្មរបស់ខ្លួនពីការពឹងផ្អែកទៅលើអតិពលកម្មទៅលើវិស័យកសិកម្ម ដោយឈានទៅរកឧស្សាហកម្ម និងសេវាកម្មកាន់តែច្រើន។ ជាពិសេស ឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់។ ដូច្នេះ អ្វីដែលសំខាន់សម្រាប់រាជរដ្ឋាភិបាលគឺការធានាស្ថិរភាពកម្លាំងពលកម្មមានជំនាញ ត្រូវនឹងតម្រូវការងារកំពុងដែលកើនឡើង។

ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា៖ «យើងមើលឃើញថា មានអនុវិស័យសំខាន់ៗ ១៤ ដែលកំពុងជំរុញការផ្លាស់ប្តូរទីផ្សារការងារនៅកម្ពុជា។ក្នុងចំណោមនោះ រួមមាន ឧស្សាហកម្មកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរ, គ្រឿងបង្គុំអេឡិចត្រូនិកនិងអគ្គិសនី និងគ្រឿងបង្គុំនិងដំឡើងយានយន្ត ក៏ដូចជា សេវាកម្មឌីជីថលគាំទ្រដោយ AI , ហេដ្ឋារចនាសម្ព័ន្ធ និងឡូជីស្ទីក និងវិស័យមួយចំនួនទៀត ដែលសុទ្ធសឹងតែមានតម្រូវការកម្លាំងពលកម្មដែលមានជំនាញខ្ពស់»។

ឯកឧត្តម បានបញ្ជាក់ទៀតថា ចាប់ពីពេលនេះ រហូតដល់ ៣ឆ្នាំទៅមុខ ជំនាញដែលមានតម្រូវការកម្លាំងពលកម្មខ្ពស់គឺមានវិស័យឧស្សាហកម្ម ដែលមានអនុវិស័យវាយនភណ្ឌកាត់ដេរ, អនុវិស័យគ្រឿងបង្គុំ ក៏ដូចជា វិស័យផលិតកម្មដំណាំ និងសត្វ, ការកែច្នៃអាហារ,កម្មវិធីកុំព្យូទ័រ និងទូរសព្ទ ,ការងារគ្រប់គ្រងរដ្ឋបាលនិងគណនី និងជំនាញផ្សេងៗទៀត។ ដោយឡែក សម្រាប់រយៈពេលពី ៣ ទៅ ៥ឆ្នាំ ទៅមុខទៀត តម្រូវការកម្លាំងពលកម្មនៅកម្ពុជា នឹងមានផ្លាស់ប្តូរទៅបច្ចេកវិទ្យាសញ្ញាប្បនិមិត (AI), អេឡិចត្រូនិក, ស្វយវដ្ដកម្ម (Automation), ការរចនានិងការគ្រប់គ្រងមូលដ្ឋានទិន្នន័យ និងបណ្តាញ, មេកានិក, មេកាត្រូនិក, ថាមពល និងបច្ចេកវិទ្យា ដែលទាក់ទងនឹងការវិភាគនិងសុវត្ថិភាពបច្ចេកវិទ្យា។
បើតាម អ្នកនាំពាក្យរូបនេះ យោងតាមរបាយការណ៍ដែលក្រសួងបានស្រាវជ្រាវ បានបង្ហាញថា ការងារនឹងឈានទៅដល់ប្រមាណ ១១លានការងារ ក្នុងនោះ វិស័យដែលធំៗដែលស្រូបទាញកម្លាំងពលកម្មច្រើនជាងគេគឺវិស័យឧស្សាហកម្ម និង សេវាកម្ម។ ជាមួយគ្នានេះ ទស្សនវិស័យមុខរបររបស់កម្ពុជា នឹងមានកំណើនផលិតកម្មថ្មីៗជាច្រើនក្រៅពីវិស័យកាត់ដេរ ដូចជា ការប្រើប្រាស់បច្ចេកវិទ្យាស្វ័យប្រវត្តកម្ម ឬក៏ បច្ចេកវិទ្យា AI និង ការផ្លាស់ប្តូរទៅកាន់សេដ្ឋកិច្ចបៃតង បានបង្កើតតម្រូវការកម្លាំងពលកម្មកាន់តែច្រើនដែលមានជំនាញជាក់លាក់ និងមានកម្រិតខ្ពស់ជាងមុន៕









-
PR NEWS3 days agoកម្មវិធីប្រកួតប្រដាល់ពិសេសរបស់ គូបូតា ឆ្នាំ 2026 បាននាំមកនូវរាត្រីដែលពោរពេញទៅដោយថាមពលដ៏ខ្លាំងក្លា
-
កីឡា1 week agoកម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨
-
ព័ត៌មាន6 days agoNEA និង គម្រោង AVT-GERMANY រៀបចំសិក្ខាសាលាផ្តល់ចំណេះដឹងដល់មន្ត្រី លើជំនាញវិស័យមេកានិចយានយន្ត និងអគ្គិសនី
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវចំនួន ៣ សម្រាប់ជាមូលដ្ឋានក្នុងការវិភាគស៊ីជម្រៅពីស្ថានភាពទីផ្សារការងារ តម្រូវការកម្លាំងពលកម្ម និងនិន្នាការនៃការផ្លាស់ប្តូររចនាសម្ព័ន្ធទីផ្សារការងារកម្ពុជាក្នុងឆ្នាំ២០២៦
-
ព័ត៌មាន6 days agoអ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍
-
ព័ត៌មាន3 days agoអ្នកនាំពាក្យក្រសួងបរិស្ថាន៖ អ្នកផលិតមាតិកា ជាអ្នកចេះដឹងគួរតែនិយាយ និងជំរុញការការពារសត្វព្រៃ ជាជាងលើកទឹកចិត្តឱ្យបរិភោគដែលផ្ទុយនឹងច្បាប់
-
កីឡា1 week agoកម្ពុជា ជួបវៀតណាម បញ្ចប់ភារកិច្ចពានបាល់ទាត់អាស៊ាន ខណៈលោក Koji ចាត់ទុកជាប្រកួតដ៏សំខាន់
-
ព័ត៌មាន1 week agoមន្ត្រីជាន់ខ្ពស់ការបរទេស៖ ការបង្កើតស្ថានកុងស៊ុលកិត្តិយសស្រីលង្កា គឺជាជំហានថ្មីមួយទៀតក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងស្រីលង្កា