ព័ត៌មាន
សម្ដេចតេជោ អំពាវនាវដល់រាជរដ្ឋាភិបាលយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បន្តអំពាវនាវដល់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួង អប់រំ យុវជន និងកីឡា បន្តយកចិត្តទុកដាក់លើការសាងសង់អន្តេវាសិកាដ្ឋាន ឬកន្លែងស្នាក់ នៅសម្រាប់សិស្សជាស្ត្រីទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត។
សម្ដេចតេជោ ហ៊ុន សែន បានបន្តជំរុញលើកទឹកចិត្តបែបនេះ តាមរយៈការផ្ដល់អនុសាសន៍ក្នុងឱកាស អនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ចូលជួបសម្ដែងការគួរសម នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦នេះ។
សម្តេចតេជោថ្លែងថា កន្លែងស្នាក់នៅរបស់និស្សិតជាស្ត្រី ដែលសម្តេចសាងសង់នៅរាជធានីភ្នំពេញ បានសាងសង់ជិតរួចរាល់ហើយ។ កន្លែងស្នាក់នៅអាចឱ្យនិស្សិតស្នាក់នៅរហូតដល់ទៅ ៥០០នាក់។ សម្តេចតេជោ បន្តថា កម្ពុជា បានដើរចេញឆ្ងាយហើយពីស្ថានភាពអតីតកាលដែលមិនអនុញ្ញាតឱ្យស្ត្រីរៀនបានច្រើន។ ដូច្នេះពេលនេះ ត្រូវយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី ដើម្បីអាបន្តការសិក្សាបានខ្ពង់ខ្ពស់ និងមានលទ្ធភាព និងសមត្ថភាពអាចចូលរួមធ្វើការងារ និងដឹកនាំនៅក្នុងសង្គមជាតិ។
ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ម្ចាស់ផ្ទះ និងបន្ទប់ជួលទាំងឡាយ ដែលពេលកន្លងទៅ បានបង្កភាពងាយស្រួលសម្រាប់សិស្សទាំងបុរស និងស្ត្រីមកពីតាមជនបទ មកស្នាក់នៅជាពិសេសក្នុងរាជធានីភ្នំពេញ។ សម្តេចតេជោ ជឿជាក់ថា អត្រាប្រលងជាប់បាក់ឌុបនៅឆ្នាំ២០២៦នេះ សិស្សជាស្ត្រីនឹងមានអត្រាខ្ពស់ជាងបុរស ហើយកំណើនសិស្សជាស្រ្ដីមកស្នាក់នៅរាជធានីភ្នំពេញក៏មានកំណើនផងដែរ។
សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន តាំងតែពីនៅដឹកនាំជានាយករដ្ឋមន្រ្ដី រហូតមកទល់ពេលនេះជាប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការកសាងអន្តេវាសិកដ្ឋានសម្រាប់និស្សិត និងសិស្សជាស្ត្រី ដើម្បីជំរុញសមភាពយេនឌ័រ និងផ្តល់ឱកាសឱ្យស្ត្រីបានបន្តការសិក្សានៅកម្រិតឧត្តមសិក្សា។ កន្លងទៅសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់ដីផ្ទាល់ខ្លួនទំហំ ២ហិកតា នៅខណ្ឌជ្រោយចង្វារ (អតីតស្ថានីយទូរទស្សន៍បាយ័ន) ដែលមានតម្លៃជាង ១០លានដុល្លារ សម្រាប់សាងសង់អគារអន្តេវាសិកដ្ឋានសម្រាប់សិស្សជាស្រ្ដីដែលមកទល់ពេលនេះជិតរួចរាល់ហើយ។ អគារនេះមានកម្ពស់ ៤ជាន់ ស្មើនឹង ១២៦បន្ទប់, អាចទទួលនិស្សិតស្រីក្រីក្រមកពីបណ្តាខេត្តឱ្យស្នាក់នៅបានប្រមាណ ៥០០នាក់៕

-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣