ព័ត៌មាន
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ស្នើដល់ស្ថាប័នពាក់ព័ន្ធឱ្យចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌ ជេរបញ្ចោរនៅលើបណ្ដាញសង្គម ដែលបង្កភាពអនាធិបតេយ្យ អសីលធម៌នៅក្នុងសង្គមខ្មែរ។
សម្ដេចតេជោ ហ៊ុន សែន បានស្នើបែបនេះ អនុសាសន៍ក្នុងឱកាសអនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ចូលជួបសម្ដែងការគួរសម នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦នេះ។
ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ព្រមានធ្ងន់ៗ គឺត្រូវតែចាត់វិធានការម៉ឺងម៉ាត់លើបុគ្គលទាំងឡាយណា ដែលជេរប្រមាថលើបណ្តាញសង្គមបំផ្លាញក្រមសីលធម៌របស់កម្ពុជា មិនត្រូវលើកលែង។ ជាក់ស្ដែងករណីស្ត្រីអ្នកលក់ទូរស័ព្ទម្នាក់ ដែលបានជេរប្រមាថទៅលើកងទ័ពជួរមុខ ក៏មិនអាចព្រងើយកន្តើយបាននោះឡើយ។
សម្ដេចតេជោ បានអះអាងថា ទង្វើបែបនេះប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់តម្លៃសង្គម និងសេចក្តីថ្លៃថ្នូររបស់ជាតិ ហើយកាន់តែមិនសមកើតមកជាមនុស្សជាតិថែមទៀត ដែលប្រើប្រាស់ពាក្យសម្ដីជេរប្រមាថគ្នាបែបនេះ នៅលើបណ្ដាញសង្គមនាពេលបច្ចុប្បន្ននេះ។
សម្ដេចតេជោ ក៏បានស្នើដល់ស្ថាប័នតុលាការចាត់វិធានការដោយម៉ឹងមាត់លើសំណុំរឿងអសីលធម៌លើបណ្តាញសង្គមនេះផងដែរ។ សម្ដេចតេជោសង្កត់ធ្ងន់ថា សម្តេចហ៊ានអនុវត្តន៍វិធានការច្បាប់ចំពោះមនុស្សមួយចំនួន ហើយនេះក៏មិនមែនជារឿងផ្ដាច់ការ ឬបិទសិទ្ធិអ្វីនោះទេ ពោលគឺដើម្បីការពារមនុស្សរាប់លាននាក់ និងដើម្បីជាការរក្សាសេចក្តីថ្លៃថ្នូររបស់ជាតិដែលមិនអាចឲ្យអ្នកណាបំផ្លាញបានឡើយ។
ក្នុងឱកាសនោះ សម្ដេចតេជោ ក៏បានណែនាំដល់ក្រសួងកិច្ចការនារី ត្រូវធ្វើជាដើមបណ្ដឹងចំពោះការជេរប្រមាថគ្នា ដើម្បីប្ដឹងទៅកាន់ស្ថាប័នតុលាការ ហើយសម្ដេចស្នើស្ថាប័នតុលាការជួយចាត់វិធានការលើបណ្ដឹងនេះដូចគ្នា ដើម្បីលើកកម្ពស់តម្លៃសេចក្ដីថ្លៃថ្នូរ សីលធម៌សង្គមកម្ពុជា។ សម្ដេចបានចាត់ទុកថា នេះជាការរំលោភសីលធម៌សង្គម ពីសំណាក់ជនទាំងឡាយណាដែលបំផ្លាញសេចក្ដីថ្លៃថ្នូរ។ ដើម្បីអនុវត្តការងារនេះឲ្យមានប្រសិទ្ធភាពចាប់ពីពេលនេះទៅ សម្ដេចតេជោ ក៏បានណែនាំឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធបង្កើតក្រុមការងារមួយដើម្បីតាមដានករណីអសីលធម៌នៅក្នុងសង្គមនេះ។ សម្ដេចណែនាំក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ដ្រី ពិភាក្សាគ្នាជាមួយក្រសួងមហាផ្ទៃ ក្រសួងប្រៃសណីយ៍ ក្រសួងព័ត៌មាន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីពិនិត្យតាមដាន និងការពារសេចក្ដីថ្លៃថ្នូរ ព្រមទាំងលើកកម្ពស់សីលធម៌ស្ដ្រីខ្មែរ៕

-
ព័ត៌មាន1 week agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា និងអាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធ«ឆ្មាំអង្គរ»នៅខែកុម្ភៈ ឆ្នាំ២០២៧ខាងមុខនេះ
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន1 week agoប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោដឹកនាំក្រុមការងារចុះពិនិត្យ សិក្សា និងវាយតម្លៃស្ថានភាពអគារសិក្សានៅតាមសាលារៀនចំនួន ៩ ក្នុងឃុំរវៀង និងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ
-
ព័ត៌មាន2 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញប្រកាសជាផ្លូវការបណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ
-
ព័ត៌មាន1 week agoឯកឧត្តម យក់ ប៊ុនណា បង្ហាញផែនការសកម្មភាព ១០ចំណុច ជំរុញទំនើបកម្មរដ្ឋបាលសាធារណៈតាមរយៈ «បណ្តាញអគ្គលេខាធិការ»
-
ព័ត៌មាន6 days agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា