ព័ត៌មាន
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់ថា សម្ដេចបានណែនាំរួចហើយក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជាទៅកាន់បណ្ដាមន្រ្ដីគណបក្សនៅមូលដ្ឋានឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប ហើយសម្ដេចក៏លើកទឹកចិត្តដល់ស្ត្រីឱ្យប្រឹងប្រែងប្រកួតប្រជែងយកតំណែងជាស្មៀនឃុំ និងដាក់គោលដៅនៅឆ្នាំ២០៥០ មានស្ត្រីជាស្មៀនឃុំឱ្យបាន៥០ភាគរយ។
សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់អនុសាសន៍បែបនេះក្នុងឱកាសអនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ចូលជួបសម្ដែងការគួរសម នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦នេះ។
ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការអបអរសាទរជាមួយរាជរដ្ឋាភិបាលចំពោះការបង្កើនចំនួនស្រ្ដីនៅក្នុងតួនាទីនៃរាជការស៊ីវិល ខណៈគិតត្រឹមឆ្នាំ២០២៥ អត្រាមន្រ្ដីរាជការជាស្រ្ដីមានចំនួន ៤២ភាគរយ នៃមន្រ្ដីរាជការស៊ីវិលសរុប។ ប៉ុន្ដែជាមួយគ្នានេះសម្ដេចក៏បានបញ្ជូនការណែនាំរបស់គណបក្សប្រជាជន ទៅគណបក្សនៅតាមមូលដ្ឋានរួចហើយ ក្នុងនោះមានការរៀបចំបេក្ខជន គឺកំណត់ឱ្យមានស្រ្ដីជាបេក្ខភាពជាប់ឆ្នោត។ សម្ដេចបន្តថា សម្ដេចបានសួរខេត្តខ្លះថាមានស្រ្ដីគ្រប់ជាបេក្ខភាព ប៉ុន្ដែមានគ្រប់នៅតែក្នុងបញ្ជីបោះឆ្នោត ប៉ុន្ដែមិនដាក់នៅលេខរៀងជាប់ឆ្នោតជាក្រុមប្រឹក្សាខេត្ត ក្រុង និងស្រុក។ សម្ដេចបញ្ជាក់ថា ឥឡូវនេះគោលការណ៍ជារួម គឺត្រូវធ្វើម៉េចក្នុងមួយឃុំយ៉ាងហោចឱ្យមានស្រ្ដីម្នាក់ជាប់ឆ្នោត។
ជាមួយគ្នានេះពាក់ព័ន្ធនឹងស្មៀនឃុំ សម្ដេចតេជោ បញ្ជាក់ថា បច្ចុប្បន្នចំនួនស្ត្រីជាស្មៀងឃុំ នៅមានចំនួនតិចតួចនៅឡើយដែលទាមទារឱ្យមានការគិតគូរបន្ថែម និងបើកឱកាសដល់ស្ត្រីចូលរួមជាសរសៃឈាមសម្រាប់ជាតិ។ សម្ដេចតេជោ បានណែនាំដល់គណបក្សទាំងអស់ត្រូវផ្ដល់ឱកាសដល់ស្ត្រីឈរឈ្មោះជាបេក្ខជនឱ្យបានច្រើនហើយស្ត្រីទាំងអស់ដែលបានឈរឈ្មោះ ត្រូវឆ្លងកាត់ការបណ្ដុះបណ្ដាល និងអាចបម្រើប្រជាជនបាន។
ដើម្បីលើកទឹកចិត្តដល់ស្ត្រី សម្ដេចតេជោ ហ៊ុន សែន នឹងដាក់ចេញគោលដៅឆ្នាំ២០៥០ កម្ពុជានឹងមានស្ត្រីជាស្មៀនឃុំ ៥០% និងផ្ដល់ឱកាសឱ្យប្រឡងនៅឃុំដែលខ្លួនរស់នៅ ជាពិសេសស្ត្រីដែលមកពីតំបន់ជនជាតិដើមភាគតិច៕

-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣