ព័ត៌មាន
នគរបាលរាជធានីបង្ហាញមុខក្រុមទំនើង ៣២នាក់ពាក់ព័ន្ធបទល្មើស ៦ករណីផ្សេងគ្នា
ក្រុមក្មេងទំនើង ៣២នាក់ ពាក់ព័ន្ធបទល្មើស ៦ករណីផ្សេងគ្នា ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាធានីភ្នំពេញស្រាវជ្រាវ បង្ក្រាបជាបន្តបន្ទាប់ក្នុងរយៈពេល ៣ថ្ងៃ និងធ្វើការបង្ហាញមុខជាសាធារណៈ នាព្រឹកថ្ងៃទី១៤ ខែសីហាឆ្នាំ២០២៦ នៅក្នុង ស្នងការដ្ឋាននគរបាលរាធានីភ្នំពេញ ។
លោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល ប្រាប់ឲ្យដឹងថា ដោយអនុវត្តន៍តាមបទបញ្ជាពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល សហការជាមួយនគរបាលខណ្ឌជ្រោយចង្វារ ខណ្ឌពោធិ៍សែនជ័យ និង ខណ្ឌមានជ័យ រយៈពេល ៣ថ្ងៃ គឺថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ៣២នាក់ ពាក់ព័ន្ធប្រព្រឹត្តិបទល្មើស ៦ករណីផ្សេងៗពីគ្នា ក្នុងនោះ មានសារធាតុញៀន ០៨នាក់ ។ ក្រុមក្មេងទំនើងទាំង ៣២នាក់ដែលត្រូវសមត្ថកិច្ចបង្ក្រាប មាន ៦ធីម ឈ្មោះ ធីមបឹងកេងកង, ផ្សារដើមថ្កូវ, កាប់គោ, កាប់ស្លុយ, ជឹមទឹកមាត់, កាហ្វេកែងចិន ។
លោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល ប្រាប់បញ្ជាក់ឲ្យដឹងថា កាលពីវេលាម៉ោង០៣ និង៤៥ នាទី ទាបភ្លឺ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៦ ក្រុមក្មេងទំនើងជាច្រើននាក់បានប្រើអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (ព្រួតគ្នាជិះម៉ូតូដេញធាក់ម៉ូតូជនរងគ្រោះបណ្តាលឲ្យដួលម៉ូតូ ចំនួន ០២គ្រឿងរងការខូចខាត និងជនរងគ្រោះរងរបួសចំនួន ០២នាក់ ក្នុងនោះរងរបួសធ្ងន់ម្នាក់ និងរងរបួសស្រាល ម្នាក់ ) កើតហេតុនៅចំណុចមុខផ្ទះលក់គ្រឿងសំណង់ ផ្លូវជាតិលេខ៦អា ក្រុម៤ ភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ យឺន ពូលី ភេទ ប្រុស ឆ្នាំកំណើត២០០៨ ជនជាតិខ្មែរ មុខរបរ កម្មករកាប់គោ និង ជនរងគ្រោះម្នាក់ទៀតឈ្មោះ ឡោះ សៃនី ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ ។
បង្កឡើងដោយជនសង្ស័យជាក្រុមក្មេងទំនើងឈ្មោះ បឹងកេងកង (BKK), ក្រុមផ្សារដើមថ្កូវ (TTR),ក្រុមកាប់គោ (KKO),ក្រុមកាប់ស្លុយ (KS) ,ក្រុមមាត់ទឹក (MT) និងក្រុមកាហ្វេកែងចិន (CKJ) ។ ក្រោយកើតហេតុសមត្ថកិច្ចជំនាញការិយាល័យសហការជាមួយនគរបាលខណ្ឌជ្រោយចង្វារបើកការស្រាវជ្រាវបង្ក្រាបបាន ១០នាក់ ដកហូតវត្ដុតាងមួយចំនួន ដើម្បីចាត់ការនីតិវិធី ។
ចំពោះជនសង្ស័យ និង
វត្ថុតាងពាក់ព័ន្ធ ជំនាញការិយាល័យព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ កំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមនីតិវិធី ។ ចំណែកបក្ខពួកដែលនៅសេសសល់សមត្ថកិច្ចជំនាញកំពុងតាមចាប់បន្តទៀត៕ អត្ថបទ ៖ តារាវុទ្ធី


-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣