ព័ត៌មាន
រយៈពេល២ឆ្នាំ បទល្មើសឆ្លងដែនពីវៀតណាម ឡាវ មកកម្ពុជាមាន ១៣៥៥ករណី និងឃាត់ខ្លួនជនល្មើសជាង ២ពាន់នាក់
ក្នុងរយៈពេល ២ឆ្នាំ គិតចាប់ពីឆ្នាំ២០២៤ រហូរមកដល់ឆ្នាំ២០២៦ គឺបទល្មើសឆ្លងដែនមកពីវៀតណាម និងឡាវ ចូលមកកម្ពុជាមានរហូតដល់ទៅដល់ជាង ១ពាន់សំណុំរឿង និងឃាត់ខ្លួនជនល្មើសជាង២ពាន់នាក់។ ដោយក្នុងនោះបទល្មើសច្រើនជាងគេ គឺបទល្មើសគ្រឿងញៀន និងបទល្មើស Online Scams និងបទល្មើសផ្សេងៗទៀត។
ឯកឧត្តម ជីវ កេង ប្រធានតុលាការកំពូលកម្ពុជាបានថ្លែងថា សន្និសីទតុលាការនៃបណ្តាខេត្តជាប់ព្រំដែន កម្ពុជា-វៀតណាត-ឡាវ លើកទី៨ គឺពិតជាមានសារសំខាន់លើវិស៍យតុលាការ ជាពិសេសតុលាការនៅជាប់ព្រំដែនរវាងប្រទេសទាំងបី គឺតែងតែមានបទល្មើសឆ្លងដែនពីប្រទេសមួយទៅប្រទេសមួយ ដោយតុលាការនឹងលើកយកវិធានការនៃការជំនុំជម្រះលើរឿងនេះ ដើម្បីថែរក្សាសុវត្ថិភាព និងសន្តិសុខតាមព្រំដែន និងរឿងវិវាទរដ្ឋប្បវេណី និងវិវាទពាណិជ្ជកម្ម គឺមានប្រជាជននៃប្រទេសមួយមានពាក់ព័ន្ធជាមួយនឹងប្រជាជនប្រទេសនៃមួយទៀតហើយប្តឹងទៅតុលាការ ពោលគឺដោះស្រាយវិវាទឆ្លងដែនរវាងប្រទេសមួយទៅប្រទេសមួយដែរ។
ឯកឧត្តម ជីវ កេង បានបញ្ជាក់ថា ៖ យើងបូកសរុបពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦ នេះ គឺមានរយៈពេល២ឆ្នាំ ឃើញថាបទល្មើសឆ្លងដែនមកពីវៀតណាម ឡាវ មានរហូតដល់ទៅ ១៣៥៥រឿង និងឃាត់ខ្លួនជនល្មើសមានចំនួន ២១១៩នាក់ ដោយមានការប្រព្រឹត្តបទល្មើសច្រើន។ ហេតុនេះតុលាការត្រូវយកចិត្តទុកដាក់ដើម្បីជំនុំជម្រះរឿងនេះឲ្យមានប្រសិទ្ធភាព យុត្តិធម៌ ដើម្បីបង្ក្រាបបទល្មើសកុំឲ្យកើតមានឡើងច្រើនតទៅទៀត។ ហើយបទល្មើសច្រើនជាងគេ គឺបទល្មើសគ្រឿងញៀន និងបទល្មើស Online Scams និងបទល្មើសផ្សេងៗទៀត។
ឯកឧត្តមបានបន្តថា ព្រឹត្តិការណ៍នៃសន្នសីទតុលាការតាមបណ្ដាខេត្តជាប់រំដែនកម្ពុជា វៀតណាម ឡាវលើកទី៨ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺពិតជាបានបង្ហាញឲ្យឃើញថា តុលាការប្រជាជនកំពូលនៃប្រទេសទាំងបីបានខិតខំរួមគ្នាអនុវត្តសេចក្តីប្រកាសរួមលើកទី៧ ឆ្នាំ២០២៤ នៅប្រទេសវៀតណាម ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យតុលាការរបស់ប្រទេសទាំបី។ សន្និសីទនេះបានលើកយករបៀបវារៈចំនួន៤ ដើម្បីជាការឆ្លើយតបទៅនឹងបញ្ហាប្រឈម និងរកដំណោះស្រាយតាមរយៈបទពិសោធន៍ពីគ្រប់ភាគីពាក់ព័ន្ធ។ របៀបវារៈចំនួន៤ រួមមានៈ ១. វាយតម្លៃលើស្ថានភាពនិងលទ្ធផលនៃការអនុវត្តសេចក្តីប្រកាសរួមនៃសន្និសីទលើកទី៧ ឆ្នាំ២០២៤។ ២. ការកែតម្រូវបទពិសោធន៍នៃការបង្ការនិងការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងការជំនុំជម្រះលើរឿងក្តីនេះផងដែរ។ ៣. ការចែករំលែកបទពិសោធន៍នៃការធ្វើឲ្យប្រសើរឡើងនៅប្រសិទ្ធភាពនៃការដោះស្រាយវិវាទរដ្ឋប្បវេណីពាណិជ្ជកម្មឆ្លងដែន និងទី៤. ការចែករំលែកបទពិសោធន៍លើសំណុំរឿងបទល្មើសគ្រឿងញៀនផងដែរ៕
អត្ថបទ៖ វង្ស សុភាព

-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣