ព័ត៌មាន
កងរាជអាវុធហត្ថចាប់ខ្លួនឈ្មោះ ប៉េង ជីវ៉ា ដែលប្រើប្រាស់ឯកសណ្ឋានកងកម្លាំងប្រដាប់អាវុធដោយខុសច្បាប់ និងបានប្រើឈ្មោះថ្នាក់ដឹកនាំទៅឆបោកប្រជាពលរដ្ឋ
នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ កម្លាំងកងរាជអាវុធហត្ថបានស្វែងរកចាប់ខ្លួន បុគ្គលឈ្មោះ ប៉េង ជីវ៉ា បានហើយ បន្ទាប់ពីការផ្សព្វផ្សាយថា បុគ្គលនេះមិនមានមុខរបរពិតប្រាកដ តែបានប្រើប្រាស់ឯកសណ្ឋានយយោធា និងកងរាជអាវុធហត្ថបង្ហោះតាមបណ្ដាញសង្គម និងបានប្រើប្រាស់ឈ្មោះថ្នាក់ដឹកនាំទៅឆបោកប្រជាពលរដ្ឋ។
ក្រោយទទួលបានព័ត៌មាននេះក្រសួងការពារជាតិបានបើកការស្រាវជ្រាវបន្ទាន់ ចំពោះបុគ្គលឈ្មោះ ប៉េង ជីវ៉ា និងកំណត់ឃើញថា ប៉េង ជីវ៉ា រស់នៅភូមិចាក់ខ្លាញ់ ឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង ហើយបានបន្តស្រាវជ្រាវតាមចាប់ខ្លួនបុគ្គលនេះបាន ដែលបុគ្គលនេះបានទៅស្នាក់នៅផ្ទះខាងប្រពន្ធរបស់គេ នៅក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម ដោយដកហូតបានភស្តុតាងមួយចំនួន រួមទាំងឯកសណ្ឋានកងយោពលខេមរភូមិន្ទផងដែរ។
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានបញ្ជាក់ថា បុគ្គល ប៉េង ជីវ៉ា ពុំមានឈ្មោះក្នុងបញ្ជីគ្រប់គ្រងរបស់កងរាជអាវុធហត្ថឡើយ។
ទីចាត់ការបុគ្គលិក អគ្គបញ្ជាការដ្ឋាន ក្រសួងការពារជាតិក៏បានឱ្យដឹងថា ថ្មីៗនេះ មានព័ត៌មានក្នុងបណ្តាញសង្គមពាក់ព័ន្ធជាមួយបុគ្គលឈ្មោះ ប៉េង ជីវ៉ា ប្រើប្រាស់ឯកសណ្ឋានយោធិន នៃកងយោធពលខេមរភូមិន្ទ និងយកឈ្មោះថ្នាក់ដឹកនាំមកប្រើថែមទៀតនោះ គឺមិនមានឈ្មោះ ប៉េង ជីវ៉ា នៅក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យយោធិន ទីចាត់ការបុគ្គលិក អគ្គបញ្ជាការដ្ឋាន នោះទេ។
បច្ចុប្បន្នឈ្មោះ ប៉េង ជីវ៉ា ត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបានហើយ និងកំពុងកសាងសំណុំរឿងអនុវត្តតាមនីតិវិធីច្បាប់៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា






-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣