ព័ត៌មាន
មន្រ្តីសុខាភិបាលឧត្តរមានជ័យ៖ ជំងឺគ្រុនឈាមក្នុងខេត្ត ឆ្នាំនេះកើតឡើងតិចតួចជាងឆ្នាំមុន https://www.btv.com.kh/article/113244
មន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ បានអះអាងថា បញ្ហាជំងឺគ្រុនឈាមចាប់ពីដើមខែមករា មកដល់ខែសីហាចុងឆ្នាំ២០២៦នេះ ការកើតឡើងជំងឺគ្រុនឈាមមានការកើតឡើងតិចតួចជាងឆ្នាំមុនៗ។
លោកវេជ្ជបណ្ឌិត ឃ្លោក ហួត បានឲ្យដឹងទៀតថា ទន្ទឹមនឹងការឆ្លងរាលដាលនៃជំងឺគ្រុនឈាមនេះដែរ រោគសញ្ញាដំបូងគឺមានអាការៈក្តៅខ្លួន ក្អួតចង្អោរ រលាកអញ្ចាញធ្មេញ និងមានកន្ទួលរមាស់ ដូច្នេះបងប្អូនដែលជាអាណាព្យាបាលប្រសិនបើមានកូនៗរបស់បងប្អូនមានបញ្ហានេះកើតឡើងត្រូវប្រញាប់បញ្ជូនមកពិនិត្យព្យាបាលនៅមន្ទីរបង្អែករបស់រដ្ឋ ឬទៅតាមមណ្ឌលសុខភាពដែលមានស្រាប់នៅជិតមូលដ្ឋានរស់នៅរបស់បងប្អូនឲ្យបានលឿនដើម្បីពិនិត្យព្យាបាលបានទាន់ពេលវេលា។
លោកវេជ្ជបណ្ឌិតបានបន្តថា បញ្ហាជំងឺគ្រុនឈាមនេះ មន្រ្តីសុខាភិបាលខេត្តបានធ្វើការផ្សព្វផ្សាយនៅតាមបណ្តាលក្រុងស្រុក ក្នុងសហគមន៌ សាលារៀនបានបាញ់ថ្នាំសម្លាប់មេរោគរួមទាំងដាក់ថ្នាំអាប៉ែត និងណែនាំដល់បងប្អូនប្រជាពលរដ្ឋត្រូវសម្រាកដោយការចង់ម៉ុង នាំគ្នាសម្អាតអណាម័យ បរិស្ថានជុំវិញផ្ទះសម្តែងឲ្យបានស្អាត ដូចជាការសម្អាតពាងឲ្យបានស្អាត និងសំបកកង់ឡានចាស់ៗមានដក់ទឹក កំប៉ុងដក់ទឹក និងវត្ថុផ្សេងៗត្រូវប្រមូលសំរាមដុតឬក៌កក់ចោល ឲ្យអស់ដើម្បីយើងទទួលបានអាណាម័យល្អមិនមានការឆ្លងជំងឺគ្រុនឈាមនេះតទៅទៀតផងដែរ។
យ៉ាងណាម៉ិញលោកវេជ្ជបណ្ឌិត អ៊ុក សុមេតធា ប្រធានមន្ទីរពេទ្យបង្អែកខេត្ត បានបញ្ជាក់ថា សម្រាប់ខេត្តឧត្តរមានជ័យអ្នកឆ្លងជំងឺគ្រុនឈាម ទាំងមនុស្សចាស់និងកុមារតូចៗ ធ្ងន់ស្រាលគិតមកដល់ពេលនេះនិយាយជារួមសរុបមានចំនួន២៤២នាក់ក្នុងនោះក៏មានអ្នកបានជាសះស្បើយពីជំងឺគ្រុនឈាមនេះជាបន្តបន្ទាប់បានចេញពីមន្ទីរពេទ្យមួយចំនួនខ្លះហើយ៕ ឃិន សារិទ្ធ







-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣