ព័ត៌មាន
មិត្តភាពកម្ពុជា-សិង្ហបុរី មានឫសគល់រឹងមាំជាប្រវត្តិសាស្ត្រឈរលើការគោរព និងគាំទ្រគ្នាទៅវិញទៅមក
ក្នុងឱកាសអបអរសាទរខួបលើកទី៦១ នៃទិវាបុណ្យឯករាជ្យជាតិសិង្ហបុរីដែលរៀបចំដោយ Singapore Club Cambodia នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងអនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងពីមិត្តភាពដ៏យូរអង្វែងរវាងកម្ពុជា និងសិង្ហបុរី ដែលមានឫសគល់រឹងមាំ ឈរលើការគោរព ការយោគយល់ និងការគាំទ្រគ្នាទៅវិញទៅមក និងបានឆ្លងកាត់ទាំងពេលវេលាលំបាក និងដំណាក់កាលនៃការរីកចម្រើន។
ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានរំលឹកថា កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងៗ ដែលបានទទួល ស្គាល់សាធារណរដ្ឋសិង្ហបុរីនៅឆ្នាំ១៩៦៥ ខណៈសិង្ហបុរីក៏បានឈរជាមួយកម្ពុជា ក្នុងទសវត្សរ៍១៩៩០ នៅដំណាក់កាលដែលកម្ពុជាកំពុងស្តារ និងកសាងប្រទេសឡើងវិញ។ឯកឧត្តមក៌បានសង្កត់ធ្ងន់ថា ការរួមចំណែកដ៏មានតម្លៃរបស់សិង្ហបុរីចំពោះកម្ពុជា មិនមានត្រឹមតែវិស័យវិនិយោគ និងសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានសារៈសំខាន់យ៉ាងខ្លាំងលើ ការកសាងធន ធានមនុស្ស ការផ្ទេរចំណេះដឹង និងការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការ ដែលបានរួមចំណែកដល់ការពង្រឹងសមត្ថភាពរបស់កម្ពុជា ។ កម្ពុជា និងសិង្ហបុរី ក្នុងនាមជារដ្ឋតូចដែលមានបរិបទ និងបញ្ហាប្រឈមមួយចំនួនស្រដៀងគ្នា ក៏មានផលប្រយោជន៍រួមក្នុងការលើកកម្ពស់ សណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ ការគោរពកិច្ចព្រមព្រៀង និងការដោះស្រាយវិវាទដោយសន្តិវិធី មិនមែនដោយកម្លាំង។
ឯកឧត្តមបន្តថាសិង្ហបុរី គឺជាគំរូដ៏គួរឱ្យចាប់អារម្មណ៍មួយនៃការមិនចុះចាញ់នឹងកាលៈទេសៈ។ កោះមួយដែលគ្មានប្រេង គ្មានដីកសិកម្ម និងមិនមានធនធានទឹកសាបគ្រប់គ្រាន់។ នៅឆ្នាំ១៩៦៥ គ្មានការធានាណាមួយថា សិង្ហបុរីនឹងអាចរស់រាន និងរីកចម្រើនបានឡើយ។ ប៉ុន្តែអ្វីដែលសិង្ហបុរីមាន គឺ វិន័យ ភាពស្មោះត្រង់ក្នុងការដឹកនាំ ការគោរពច្បាប់ ការវិនិយោគលើធនធានមនុស្ស និងការមិនព្រមទទួលយកថា ភូមិសាស្ត្រជាអ្នកកំណត់ជោគវាសនា។
ជាចុងក្រោយ ឯកឧត្តមបានបញ្ជាក់ថា មិត្តភាពកម្ពុជា–សិង្ហបុរី នឹងបន្តឈរលើមូលដ្ឋាននៃការគោរព ការជឿទុកចិត្ត និងការគាំទ្រគ្នាទៅវិញទៅមក ដើម្បីរួមចំណែកដល់សន្តិភាព ស្ថិរភាព ការរីកចម្រើន និងវិបុលភាពរបស់ប្រទេស និងប្រជាជនទាំង ពីរ៕ អត្ថបទ៖ភារម្យ








-
ព័ត៌មាន1 week agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា និងអាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធ«ឆ្មាំអង្គរ»នៅខែកុម្ភៈ ឆ្នាំ២០២៧ខាងមុខនេះ
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន1 week agoប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោដឹកនាំក្រុមការងារចុះពិនិត្យ សិក្សា និងវាយតម្លៃស្ថានភាពអគារសិក្សានៅតាមសាលារៀនចំនួន ៩ ក្នុងឃុំរវៀង និងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ
-
ព័ត៌មាន2 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញប្រកាសជាផ្លូវការបណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ
-
ព័ត៌មាន1 week agoឯកឧត្តម យក់ ប៊ុនណា បង្ហាញផែនការសកម្មភាព ១០ចំណុច ជំរុញទំនើបកម្មរដ្ឋបាលសាធារណៈតាមរយៈ «បណ្តាញអគ្គលេខាធិការ»
-
ព័ត៌មាន6 days agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា