ព័ត៌មាន
ក្រសួងការពារជាតិ ប្រាប់ឲ្យកងទ័ពទាំងអស់បើកគណនីធនាគារចាប់ពីពេលនេះតទៅ ហើយត្រូវបញ្ចប់ឲ្យបានទាំងស្រុងនៅខែមិថុនាឆ្នាំក្រោយ
អនុលោមតាមការសម្រេចរបស់រាជរដ្ឋាភិបាលស្តីពីការបើកបៀវត្សរបស់យោធិនតាមប្រព័ន្ធធនាគារ និងយោងតាមភាពចាំបាច់ ដើម្បីបង្កើនតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងសុវត្ថិភាពក្នុងការ គ្រប់គ្រងបៀវត្ស និងជំរុញការធ្វើបរិវត្តកម្មឌីជីថលក្នុងជួរកងទ័ព ស្របតាមគោលនយោបាយកែទម្រង់នោះ ក្រសួង ការពារជាតិបានណែនាំឲ្យយោធិនទាំងអស់បើកគណនីធនាគារចាប់ពីពេលនេះតទៅហើយត្រូវបញ្ចប់ជា ស្ថាពរនៅខែមិថុនា ឆ្នាំ២០២៧ខាងមុខនេះ។
យោងតាមសេចក្តីណែនាំរបស់ក្រសួងការពារជាតិចុះ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦នេះបានលើកឡើងថាគ្រប់ស្ថាប័នចំណុះក្រសួងការពារជាតិ និងកងឯកភាពចំណុះអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ត្រូវចាប់ផ្តើមដំណើរការរៀបចំបើកគណនីធនាគារជូនយោធិនក្នុងសាមីអង្គភាពខ្លួន ចាប់ពីថ្ងៃជូនសេចក្តីណែនាំនេះតទៅ និងត្រូវបញ្ចប់ឱ្យបានទាំងស្រុងជាស្ថាពរនៅត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៧។
ដើម្បីធានាបាននូវការសម្រេចជោគជ័យតាមផែនការកំណត់ក្រសួងការពារជាតិឱ្យ គ្រប់បណ្តាកងឯកភាពត្រូវដាក់ចេញនូវ ផែនការសកម្មភាពជាក់ស្តែង ដោយត្រូវរៀបចំជំរុញឱ្យមានវឌ្ឍនភាពនៃការបើកគណនីធនាគារជូនកងទ័ព កើនឡើង ក្នុងកម្រិត ១០% នៃចំនួនទ័ពសរុប ជារៀងរាល់ខែ គិតចាប់ពីខែកញ្ញា ឆ្នាំ២០២៦ រហូតដល់សម្រេចបាន ១០០% និងស្របតាមឱសានវាទដែលបានដាក់ជូន។ ក្រសួងការពារជាតិក៏ឱ្យគ្រប់បណ្តាកងឯកភាព ត្រូវធ្វើការជ្រើសរើសធនាគារមួយ ឬច្រើន ក្នុងចំណោមធនាគារពាណិជ្ជចំនួន៨ ដែលបានចុះអនុស្សរណៈនៃការយោគយល់ (MOU) ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំនួន៨។
តាមរយៈសេចក្តីណែនាំនេះ ក្រសួងការពារជាតិក៏បានប្រាប់ឲ្យនាយកដ្ឋានហិរញ្ញវត្ថុ អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ត្រូវរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីនីតិវិធីអនុវត្ត បើកគណនីធនាគារជូនយោធិន ទូទាំងកងយោធពលខេមភូមិន្ទ ដោយអញ្ជើញនាយហិរញ្ញវត្ថុ និងជំនាញពាក់ព័ន្ធ តាមបណ្តាកងឯកភាពពាក់ព័ន្ធទាំងអស់ ចូលរួមដើម្បីយល់ដឹងពីយន្តការអនុវត្ត និងត្រូវបង្កើតក្រុមការងារចំពោះកិច្ចមួយ ដើម្បីធ្វើ សកម្មភាពពិនិត្យ តាមដាន និងសម្របសម្រួលក្នុងការបើកគណនីធនាគារជូនយោធិន ទូទាំងកងយោធពល ខេមរភូមិន្ទ ក្នុងនាមជាសេនាធិការជូនក្រសួងការពារជាតិ លើកិច្ចការងារនេះឱ្យប្រព្រឹត្តទៅដោយរលូន និងមាន ប្រសិទ្ធភាពខ្ពស់៕



-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣