ព័ត៌មាន
អ្នកតំណាងរាស្ត្រមណ្ឌលកំពតប្តេជ្ញាបន្តលើកកម្ពស់ធនធានមនុស្ស និងព្រះពុទ្ធសាសនា
អ្នកតំណាងរាស្ត្រមណ្ឌលកំពត និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកំពត បានបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តរួមចំណែកលើកកម្ពស់ធនធានមនុស្សនៅខេត្តកំពត តាមរយៈការវិនិយោគលើវិស័យអប់រំ ការផ្តល់អាហារូបករណ៍ និងការលើកទឹកចិត្តសិស្សានុសិស្ស ព្រមទាំងចូលរួមកសាង និងលើកស្ទួយព្រះពុទ្ធសាសនា ដោយចាត់ទុកថា ការអប់រំ និងគុណធម៌ គឺជាមូលដ្ឋានសំខាន់សម្រាប់ការកសាងធនធានមនុស្ស និងសង្គមប្រកបដោយចីរភាព។
ថ្លែងក្នុងពេលចុះជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅសាលាបឋមសិក្សា និងអនុវិទ្យាល័យមានរិទ្ធិ ព្រមទាំងចុះពិនិត្យសមិទ្ធផល និងសំណេះសំណាលជាមួយតាជី យាយជី នៅវត្តសិរីសោភា ស្ថិតក្នុងឃុំកណ្តោល ស្រុកទឹកឈូ នៅពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន បានមានប្រសាសន៍បង្ហាញពីសេចក្តីស្រឡាញ់ និងឆន្ទៈក្នុងការរួមចំណែកអភិវឌ្ឍខេត្តកំពត ជាពិសេសលើការអប់រំ និងការកសាងធនធានមនុស្ស។
ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថា ដោយសារសេចក្តីស្រឡាញ់ចំពោះប្រជាពលរដ្ឋ និងទឹកដីខេត្តកំពត ឯកឧត្តមបានលះបង់កម្លាំងកាយ កម្លាំងចិត្ត ពេលវេលា និងធនធានផ្ទាល់ខ្លួន ដើម្បីរួមចំណែកពង្រឹងចំណេះដឹង គុណធម៌ និងសីលធម៌របស់យុវជន។ ឯកឧត្តមបានប្តេជ្ញាថា ដរាបណានៅមានជីវិត នឹងបន្តជួយលើកកម្ពស់ធនធានមនុស្សនៅខេត្តកំពត តាមរយៈការកសាងអគារសិក្សា ផ្តល់វគ្គបំប៉ន ផ្តល់អាហារូបករណ៍ និងរង្វាន់លើកទឹកចិត្តដល់សិស្សានុសិស្សដែលមានស្នាដៃល្អក្នុងការសិក្សា។
ក្នុងរយៈពេលជាង៣០ឆ្នាំកន្លងមក ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន បានចូលរួមសាងសង់អគារសិក្សាជិត១៥០ខ្នង ផ្តល់អាហារូបករណ៍ដល់សិស្ស-និស្សិតជិត៥.០០០នាក់ ដោយចំណាយថវិកាប្រមាណ៣០លានដុល្លារ ព្រមទាំងបានចូលរួមកាត់ឬសីមាវត្តអារាមចំនួន៧៩វត្តនៅក្នុងខេត្តកំពត។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតក៏បានបញ្ជាក់ពីសារៈសំខាន់នៃព្រះពុទ្ធសាសនា ក្នុងការរួមចំណែកអប់រំសីលធម៌ គុណធម៌ និងស្មារតីទទួលខុសត្រូវរបស់ប្រជាពលរដ្ឋ។ ការចូលរួមកសាងសមិទ្ធផលនៅតាមវត្តអារាម និងគាំទ្រព្រះសង្ឃ ត្រូវបានចាត់ទុកថា ជាផ្នែកមួយនៃការថែរក្សាប្រពៃណី វប្បធម៌ និងតម្លៃសង្គមខ្មែរ ដែលគួរបន្តផ្សារភ្ជាប់ជាមួយការអប់រំយុវជនជំនាន់ក្រោយ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតបានផ្តល់ជូនសិស្សបឋម ម្នាក់ៗ ថវិកា៥ពាន់រៀល និង ទឹកដោះគោមួយប្រអប់។ សិស្សអនុវិទ្យាល័យក្នុងម្នាក់១ម៉ឺនរៀល លោគ្រូនាយក ម្នាក់១០ម៉ឺនរៀល និងគ្រូបង្រៀន ម្នាក់ៗ ៥ម៉ឺនរៀល ។ ជូនថវិកាតាជី យាយជីម្នាក់ៗ២ម៉ឺនរៀល ប្រគេនបច្ច័យដល់ព្រះសង្ខ និងបច្ច័យកសាងចំនួន២០០លានរៀល ដើម្បីរួមចំណែកលើកស្ទួយវិស័យព្រះពុទ្ធសាសនា និងសកម្មភាពសង្គមនៅមូលដ្ឋាន៕









-
PR NEWS5 days agoកម្មវិធីប្រកួតប្រដាល់ពិសេសរបស់ គូបូតា ឆ្នាំ 2026 បាននាំមកនូវរាត្រីដែលពោរពេញទៅដោយថាមពលដ៏ខ្លាំងក្លា
-
ព័ត៌មាន1 week agoNEA និង គម្រោង AVT-GERMANY រៀបចំសិក្ខាសាលាផ្តល់ចំណេះដឹងដល់មន្ត្រី លើជំនាញវិស័យមេកានិចយានយន្ត និងអគ្គិសនី
-
ព័ត៌មាន1 week agoអ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍
-
ព័ត៌មាន5 days agoអ្នកនាំពាក្យក្រសួងបរិស្ថាន៖ អ្នកផលិតមាតិកា ជាអ្នកចេះដឹងគួរតែនិយាយ និងជំរុញការការពារសត្វព្រៃ ជាជាងលើកទឹកចិត្តឱ្យបរិភោគដែលផ្ទុយនឹងច្បាប់
-
កីឡា1 week agoកម្ពុជា ជួបវៀតណាម បញ្ចប់ភារកិច្ចពានបាល់ទាត់អាស៊ាន ខណៈលោក Koji ចាត់ទុកជាប្រកួតដ៏សំខាន់
-
ព័ត៌មាន6 days agoករណីបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រើប្រាស់វ៉ែនតាវៃឆ្លាត និងទូរសព្ទវៃឆ្លាត ក្រសួងអប់រំប្រកាសចាត់វិធានការណ៍តាមគោលការណ៍ជាធរមាន
-
ព័ត៌មាន1 week agoមន្ត្រីជាន់ខ្ពស់ការបរទេស៖ ការបង្កើតស្ថានកុងស៊ុលកិត្តិយសស្រីលង្កា គឺជាជំហានថ្មីមួយទៀតក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងស្រីលង្កា
-
ព័ត៌មាន1 week agoវិទ្យាស្ថាន PCCFPI ខេត្ដព្រះសីហនុ ផ្ដល់អាហារូបករណ៍ជិត ២ពាន់កន្លែងដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ តាមរយៈកម្មវិធី TVET 1.5M