ព័ត៌មាន
ប្រជាពលរដ្ឋមានបញ្ហាជំងឺភ្នែកមកពីខេត្តកំពង់ធំ ទទួលបានការពិនិត្យ និងព្យាបាលឥតគិតថ្លៃ នៅមន្ទីរពេទ្យរុស្ស៉ី
ប្រជាពលរដ្ឋដែលមានបញ្ហាជំងឺភ្នែកចំនួន ២៧០ នាក់ មកពីស្រុកចំនួន៣ ក្នុងខេត្តកំពង់ធំ ទទួលបានការពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃនៅមន្ទីរពេទ្យរុស្ស៉ី នៅក្រោមកិច្ចសហការរវាងធនាគារជាតិនៃកម្ពុជា, អង្គការជំនួយមនុស្សធម៌សុខភាពអូស្ត្រាលី, មូលនិធិចក្ខុខ្មែរ និងផ្នែកចក្ខុរោគនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងសហការី នៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ បាន អញ្ជើញចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋដែលមានបញ្ហាជំងឺភ្នែកចំនួន ២៧០ នាក់ មកពីស្រុកសណ្តាន់ ស្រុកប្រាសាទសំបូរ និងស្រុក សន្ទុក ក្នុងខេត្តកំពង់ធំ មកពិនិត្យ និងវះកាត់ភ្នែក (ជំងឺភ្នែកឡើងបាយ និងដុះកន្ទុយថ្លែនដោយឥតគិតថ្លៃ) នៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត ដែលនេះជាការលើកកម្ពស់បញ្ហាសុខភាពសាធារណៈ កាត់បន្ថយអត្រាពិការភាព និងការស្លាប់ ព្រមទាំងធានាឱ្យប្រជា- ពលរដ្ឋមានរាងកាយរឹងមាំ និងគុណភាពជីវិតល្អប្រសើរ។
ក្នុងការចុះសាកសួរសុខទុក្ខនេះ, លោកជំទាវបណ្ឌិត ក៏បានលើកឡើងអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល លើការ លើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ ជាពិសេសប្រជាពលរដ្ឋក្រីក្រ ជនងាយរងគ្រោះដូចជា ស្រ្តី កុមារ វ័យជជំទង់ មនុស្សចាស់ជរា និងជនមានពិការភាព និងការកសាងភាពជាដៃគូរវាងផ្នែកសាធារណៈ និងឯកជន ក្នុងការលើក កម្ពស់សេវាបង្ការព្យាបាល និងថែទាំសុខភាព ដែលឈរលើគោលការណ៍ផលប្រយោជន៍សុខភាពសាធារណៈ។
ជាក់ស្តែងការពិនិត្យ និងព្យាបាលជំងឺភ្នែកនៅពេលនេះ បានកើតឡើងក្រោមកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធ រវាងធនាគារ ជាតិនៃកម្ពុជា, ផ្នែកចក្ខុរោគនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត, អង្គការជំនួយមនុស្សធម៌សុខភាពអូស្ត្រាលី និងមូលនិធិចក្ខុខ្មែរ ដែល កម្មពិធីមនុស្សធម៌នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២៦ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ តាមរយៈ នៃកិច្ចសហប្រតិបត្តិការនេះ ប្រជាពលរដ្ឋបានផលប្រយោជន៍រួមមាន៖ ការពិនិត្យជំងឺទូទៅ និងការពិនិត្យសុខភាពភ្នែកពីក្រុមគ្រូពេទ្យ ឯកទេសជំនាញ, ការវះកាត់ជំងឺភ្នែកឡើងបាយ និងជំងឺដុះកន្ទុយថ្លែនដោយឥតគិតថ្លៃ, ការផ្តល់ថ្នាំសង្កូវ ការប្រឹក្សាយោបល់ និងការ ថែទាំក្រោយពេលវះកាត់, និងផ្តល់ជូនកន្លែងស្នាក់នៅហូបចុកគ្រប់យ៉ាង។ វត្តមាននៃបេសកកម្មមនុស្សធម៌ គឺជាចំណែកដ៏សំខាន់ ក្នុង ការជួយសម្រាលបន្ទុកសេដ្ឋកិច្ច ដល់ប្រជាពលរដ្ឋក្រីក្រមានជីវភាពខ្វះខាត ព្រមទាំងជួយឱ្យពួកគាត់អាចមានលទ្ធភាពមើលឃើញ ច្បាស់ ដើម្បីទ្រទ្រង់ជីវភាពប្រចាំថ្ងៃ និងបង្កើនគុណភាពជីវិតកាន់តែប្រសើរឡើងវិញ៕ អត្ថបទ៖ សុន រ៉ាឌី








-
ព័ត៌មាន1 week agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា និងអាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធ«ឆ្មាំអង្គរ»នៅខែកុម្ភៈ ឆ្នាំ២០២៧ខាងមុខនេះ
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន1 week agoប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោដឹកនាំក្រុមការងារចុះពិនិត្យ សិក្សា និងវាយតម្លៃស្ថានភាពអគារសិក្សានៅតាមសាលារៀនចំនួន ៩ ក្នុងឃុំរវៀង និងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ
-
ព័ត៌មាន2 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញប្រកាសជាផ្លូវការបណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ
-
ព័ត៌មាន1 week agoឯកឧត្តម យក់ ប៊ុនណា បង្ហាញផែនការសកម្មភាព ១០ចំណុច ជំរុញទំនើបកម្មរដ្ឋបាលសាធារណៈតាមរយៈ «បណ្តាញអគ្គលេខាធិការ»
-
ព័ត៌មាន6 days agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា