ព័ត៌មាន
ប្រជាពលរដ្ឋមានបញ្ហាជំងឺភ្នែកមកពីខេត្តកំពង់ធំ ទទួលបានការពិនិត្យ និងព្យាបាលឥតគិតថ្លៃ នៅមន្ទីរពេទ្យរុស្ស៉ី
ប្រជាពលរដ្ឋដែលមានបញ្ហាជំងឺភ្នែកចំនួន ២៧០ នាក់ មកពីស្រុកចំនួន៣ ក្នុងខេត្តកំពង់ធំ ទទួលបានការពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃនៅមន្ទីរពេទ្យរុស្ស៉ី នៅក្រោមកិច្ចសហការរវាងធនាគារជាតិនៃកម្ពុជា, អង្គការជំនួយមនុស្សធម៌សុខភាពអូស្ត្រាលី, មូលនិធិចក្ខុខ្មែរ និងផ្នែកចក្ខុរោគនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងសហការី នៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ បាន អញ្ជើញចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋដែលមានបញ្ហាជំងឺភ្នែកចំនួន ២៧០ នាក់ មកពីស្រុកសណ្តាន់ ស្រុកប្រាសាទសំបូរ និងស្រុក សន្ទុក ក្នុងខេត្តកំពង់ធំ មកពិនិត្យ និងវះកាត់ភ្នែក (ជំងឺភ្នែកឡើងបាយ និងដុះកន្ទុយថ្លែនដោយឥតគិតថ្លៃ) នៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត ដែលនេះជាការលើកកម្ពស់បញ្ហាសុខភាពសាធារណៈ កាត់បន្ថយអត្រាពិការភាព និងការស្លាប់ ព្រមទាំងធានាឱ្យប្រជា- ពលរដ្ឋមានរាងកាយរឹងមាំ និងគុណភាពជីវិតល្អប្រសើរ។
ក្នុងការចុះសាកសួរសុខទុក្ខនេះ, លោកជំទាវបណ្ឌិត ក៏បានលើកឡើងអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល លើការ លើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ ជាពិសេសប្រជាពលរដ្ឋក្រីក្រ ជនងាយរងគ្រោះដូចជា ស្រ្តី កុមារ វ័យជជំទង់ មនុស្សចាស់ជរា និងជនមានពិការភាព និងការកសាងភាពជាដៃគូរវាងផ្នែកសាធារណៈ និងឯកជន ក្នុងការលើក កម្ពស់សេវាបង្ការព្យាបាល និងថែទាំសុខភាព ដែលឈរលើគោលការណ៍ផលប្រយោជន៍សុខភាពសាធារណៈ។
ជាក់ស្តែងការពិនិត្យ និងព្យាបាលជំងឺភ្នែកនៅពេលនេះ បានកើតឡើងក្រោមកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធ រវាងធនាគារ ជាតិនៃកម្ពុជា, ផ្នែកចក្ខុរោគនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត, អង្គការជំនួយមនុស្សធម៌សុខភាពអូស្ត្រាលី និងមូលនិធិចក្ខុខ្មែរ ដែល កម្មពិធីមនុស្សធម៌នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២៦ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ តាមរយៈ នៃកិច្ចសហប្រតិបត្តិការនេះ ប្រជាពលរដ្ឋបានផលប្រយោជន៍រួមមាន៖ ការពិនិត្យជំងឺទូទៅ និងការពិនិត្យសុខភាពភ្នែកពីក្រុមគ្រូពេទ្យ ឯកទេសជំនាញ, ការវះកាត់ជំងឺភ្នែកឡើងបាយ និងជំងឺដុះកន្ទុយថ្លែនដោយឥតគិតថ្លៃ, ការផ្តល់ថ្នាំសង្កូវ ការប្រឹក្សាយោបល់ និងការ ថែទាំក្រោយពេលវះកាត់, និងផ្តល់ជូនកន្លែងស្នាក់នៅហូបចុកគ្រប់យ៉ាង។ វត្តមាននៃបេសកកម្មមនុស្សធម៌ គឺជាចំណែកដ៏សំខាន់ ក្នុង ការជួយសម្រាលបន្ទុកសេដ្ឋកិច្ច ដល់ប្រជាពលរដ្ឋក្រីក្រមានជីវភាពខ្វះខាត ព្រមទាំងជួយឱ្យពួកគាត់អាចមានលទ្ធភាពមើលឃើញ ច្បាស់ ដើម្បីទ្រទ្រង់ជីវភាពប្រចាំថ្ងៃ និងបង្កើនគុណភាពជីវិតកាន់តែប្រសើរឡើងវិញ៕អត្ថបទ៖ សុន រ៉ាឌី









-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣