ព័ត៌មាន
រដ្ឋមន្រ្តីកសិកម្មរម្លឹកជាថ្មីដល់មន្រ្តីកសិកម្មឃុំឱ្យបន្តជួយដោះស្រាយបញ្ហាផ្នែកបច្ចេកទេសដល់កសិករដើម្បីទទួលផលចំណេញខ្ពស់
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញបន្តជួបសំណេះសំណាលជាមួយមន្ត្រីកសិកម្មឃុំ-សង្កាត់ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដើម្បីតម្រង់ទិសក្នុងការអនុវត្តការងារនិងតួនាទីភារកិច្ច ឱ្យកាន់តែមានប្រសិទ្ធភាព នៅសាលាខេត្តកំពង់ចាម។
ក្នុងជំនួបសំណេះសំណាលកាលពីរសៀលថ្ងៃទី១៦ សីហា ឆ្នាំ២០២៦កន្លងទៅ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងពីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល ដើម្បីសម្រេចបានឱ្យប្រជាពលរដ្ឋ “មានហូប មានប្រើ មានបាន និងមាន រហូត” ដែលធានា បានទាំងស្រុងនូវសន្តិសុខ ស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន ស្តែងចេញពីការខិតខំក្នុងការអនុវត្តតួនាទី និងភារកិច្ច ជួយដល់ប្រជា កសិករពីមន្រ្តីកសិកម្មឃុំ-សង្កាត់ផងដែរ។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ផ្តាំផ្ញើឱ្យមន្ត្រីកសិកម្មឃុំផ្តោតសំខាន់លើការណែនាំអំពីការដោះស្រាយបញ្ហាប្រឈមរបស់កសិករ ផ្តល់ជាជំនួយបច្ចេកទេស ជាពិសេសការចងក្រងសហគមន៍កសិកម្មទំនើប ដើម្បីទទួលបានផលចំណេញ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅមូលដ្ឋាន ។
សូមបញ្ជាក់ថា មន្រ្តីកសិកម្មឃុំ-សង្កាត់ គឺជាប្រព័ន្ធប្រសាទ និងជាតួអង្គសំខាន់របស់ក្រសួងកសិកម្ម ក្នុងការប្រមូលនូវទិន្នន័យ ព័ត៌មាននៅតាមមូលដ្ឋាន ដើម្បីអនុញ្ញាតឱ្យក្រសួងកសិកម្ម មានទិន្នន័យគ្រប់ជ្រុងជ្រោយក្នុងការបម្រើការងារបច្ចេកទេសដល់កសិករចំគោលដៅ ជំរុញកសិករផ្សារភ្ជាប់ នឹងសហគមន៍កសិកម្មទំនើប មានផលចំណេញសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាព សំដៅប្រែក្លាយកម្ពុជាទៅជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០៕អត្ថបទ៖ ឈិត បូរ៉ាវី










-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣