ព័ត៌មាន
តំណាងសភាពាណិជ្ជកម្មកម្ពុជា ជំរុញវិស័យឯកជនពង្រឹងសមត្ថភាពលើបច្ចេកវិទ្យា និងចាប់យកឧស្សាហកម្ម ៤.០ ឆ្លើយតបសេដ្ឋកិច្ចរបស់កម្ពុជា
តំណាងសភាពាណិជ្ជកម្មកម្ពុជា ជំរុញឱ្យវិស័យឯកជន ពង្រឹងសមត្ថភាពលើបច្ចេកវិទ្យា និងចាប់យកឧស្សាហកម្ម ៤.០ ប្រើឱ្យបាន ពេញលេញ និងអស់សក្តានុពល ជំរុញពង្រីកខ្លួនក្នុងឧស្សាហកម្មកាត់ដេរ ការបូប និងស្បែកជើង ឆ្លើយតបដល់ការនាំចេញរបស់កម្ពុជា ខណៈដែលវិស័យនេះកំពុងគាំទ្រដល់ការងារ និងកំណើនសេដ្ឋកិច្ច។

ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្ពុជា លើកឡើងក្នុងកិច្ចពិភាក្សាស្តីពី ជំរុញកាប្រកួតប្រជែងនៃឧស្សា- ហកម្មកម្ពុជា៖ “ជំរុញនវានុវត្តន៍ ការអភិវឌ្ឍប្រកបដោយចីរភាព និងការផលិតឆ្លាតវៃ ដើម្បីពង្រឹងភាពប្រកួតប្រជែងថ្នាក់តំបន់ និង សកល” នៅក្នុងពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិ ថា ជុំវិញការអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជា មានការរីកចម្រើន ខ្លាំង និងបានផ្លាស់ប្តូរពីឧស្សាហកម្មធុនស្រាលបែបកាត់ដេរ និងស្បែកជើង ទៅជាឧស្សាហកម្មយានយន្ត អគ្គិសនី និងអេឡិចត្រូនិក។

ឧកញ៉ាបណ្ឌិត បន្តថា ទោះបីវិស័យឧស្សាហកម្មបានកំពុងផ្លាស់ប្តូរយ៉ាងលឿន ក្នុងនោះក៏មានប្រទេសមួយចំនួនបានដើរហួស ពីឧស្សាហកម្ម ៤.០ ក៏ដោយ តែសម្រាប់កម្ពុជា ការការចាប់វិស័យនេះមិនទាន់អស់សក្តានុពលនៅឡើយ ដែលត្រូវការបន្តពង្រឹង សមត្ថភាពបន្ថែមទៀត នៃការចាប់យកឧស្សាហកម្ម ៤.០ នេះ សម្រាប់ប្រើនៅក្នុងវិស័យឧស្សាហកម្មកាត់ដេរ ការបូប និងស្បែកជើង ខណៈដែលវិស័យទាំងនេះនៅតែដើរតួយ៉ាងសំខាន់ ឆ្លើយតបដល់ការនាំចេញរបស់កម្ពុជា គាំទ្រដល់ការងារ ប្រាក់ចំណូលក្នុងគ្រួសារ និងកំណើននៅក្នុងសេដ្ឋកិច្ចជាតិផងដែរ។
សូមបញ្ជាក់ថា គិតត្រឹមដំណាច់ខែ កក្កដា ឆ្នាំ២០២៦នេះ បើយោងតាមរបាយការណ៍ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កម្ពុជាមានរោងចក្រកំពុងដំណើរការដែលចុះបញ្ជីនៅក្រសួងមានចំនួនសរុប ៣.៣៥៧ រោងចក្រ ដោយមានទុនវិនិយោគ សរុបប្រមាណ ២៨ ប៊ីលានដុល្លារអាមេរិក កើនឡើង ៦,២ ប៊ីលានដុល្លារអាមេរិក ធៀបរយៈពេលដូចគ្នាឆ្នាំមុន និងមានកម្លាំងពលកម្ម ជាង ១,៣ លាននាក់។ ចំណែកការនាំចេញវាយនភណ្ឌវិញ, ក្នុងរយៈពេល ៧ ខែនេះដែរ កម្ពុជាបាននាំចេញសម្លៀកបំពាក់ និងគ្រឿង បន្ទាប់បន្សំធ្វើពីក្រណាត់ និងមិនធ្វើពីក្រណាត់ មានទឹកប្រាក់ជាង ៨ ពាន់លានដុល្លារអាមេរិក កើនជិត ១០%, ការនាំចេញស្បែកជើង ស្រោមជើង និងវត្ថុប្រហាក់ប្រហែល ជាង ១,៣ ពាន់លានដុល្លារ កើនជិត ១០% និងការនាំចេញវាយនភណ្ឌកែច្នៃផ្សេងៗទៀតជាង ២៥៤ លានដុល្លារ កើនជិត ៤៩% បើធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២៥៕ អត្ថបទ៖ សុន រ៉ាឌី



-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣