ព័ត៌មាន
អន្តរក្រសួងចូលរួមជួសជុល និងអភិរក្ស «ព្រះវិហារវត្តសារាវ័នតេជោ» ដើម្បីថែរក្សាសម្បត្តិបេតិកភណ្ឌវប្បធម៌ ស្ថាបត្យកម្មសាសនាបុរាណ និងសិល្បៈដ៏មានតម្លៃឱ្យបានគង់វង្ស
ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦នេះ ថ្នាក់ដឹកនាំអន្តរក្រសួង បានអញ្ជើញធ្វើជាអធិបតី ក្នុងពិធីប្រុងពលី និងពិធីចម្រើនព្រះបរិត្ត ជួសជុលព្រះវិហារវត្តសារាវ័នតេជោ ស្ថិតនៅចន្លោះផ្លូវលេខ ១៩ ផ្លូវលេខ ១៧២ និងផ្លូវលេខ ១៧៨ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលកិច្ចអភិរក្ស និងជួសជុលព្រះវិហារនេះ ត្រូវបានផ្ដួចផ្ដើមឡើងដោយក្រសួងអធិការកិច្ច ក្រសួងយុត្តិធម៌ និងក្រសួងធម្មការ និងសាសនា ហើយនឹងត្រូវអនុវត្តគម្រោងដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ពិធីនេះមានការនិមន្តចូលរួមពីសម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃ នាយករងទី១ សម្តេចព្រះសង្ឃ និងព្រះមន្ត្រីសង្ឃ និងមានការអញ្ជើញចូលរួមពីឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងតំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងលោកជំទាវ ចម ក្រស្នា ព្រមទាំងឯកឧត្តម លោកជំទាវដែលជាថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន និងពុទ្ធបរិស័ទជាច្រើនរូប នៅក្នុងបរិវេណវត្តសារាវ័នតេជោ។
ការជួសជុលព្រះវិហារបុរាណនេះ គឺពិតជាមានសារៈសំខាន់ និងជាតម្រូវការចាំបាច់ ដើម្បីអភិរក្ស និងថែរក្សាសម្បត្តិបេតិកភណ្ឌវប្បធម៌ ស្ថាបត្យកម្មសាសនាបុរាណ និងសិល្បៈដ៏មានតម្លៃឱ្យបានគង់វង្ស ព្រមទាំងដើម្បីលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ការពារសុវត្ថិភាពដល់ព្រះសង្ឃ និងពុទ្ធបរិស័ទក្នុងការប្រព្រឹត្តធម៌វិន័យ និងពិធីបុណ្យផ្សេងៗឱ្យកាន់តែមានភាពរលូន និងស្រស់ស្អាតឡើងវិញ។
គួររំលឹកផងដែរថា ព្រះវិហារវត្តសារាវ័នតេជោត្រូវបានកសាងឡើងនៅឆ្នាំ១៩១៧ ហើយធ្លាប់បានជួសជុលជាច្រើនដងរួចមកហើយ។ ក្នុងឆ្នាំ១៩៥២ ធ្លាប់ជួសជុលទ្រង់ទ្រាយធំ តែរក្សារចនាបថដើមទាំងស្រុង។ នៅទសវត្សឆ្នាំ៩០ ជួសជុលលើកទី២ ក្រោយមកនៅឆ្នាំ២០០៦ ជួសជុលទ្រង់ទ្រាយធំម្តងទៀត ដែលឧបត្ថម្ភថវិកាដោយ សម្តេចវិបុលបញ្ញា សុខ អាន និងលោកជំទាវ អាន្នី សុខអាន ព្រមទាំងក្រុមគ្រួសារ ក្រោយមកទៀតនៅឆ្នាំ២០១៣ ជួសជុលលាបថ្នាំពណ៌ផ្នែកខាងក្រៅ។ ព្រះវិហារនេះជាប្រភេទព្រះវិហារជហ្វា ៤ សង់លើខឿនពីរជាន់ មានច្រកទ្វារចេញចូលទាំង៤ទិស ចាំងសាចជុំវិញដោយមានសសរ និងបង្កាន់ដៃកូនក្រឡឹង និងជណ្តើរភ្លោះសម្រាប់ចេញចូល។ នៅផ្នែកខាងក្រៅមានសន្លឹកសីម៉ា ដែលគេដាក់ភ្ជាប់នឹងជញ្ជាំង។ តួព្រះវិហារ និងសសរធ្វើពីឥដ្ឋតាន់បូកកំបោរបាយអ ធ្នឹម និងគ្រឿងបង្គុំដំបូលពីឈើ ប្រក់ក្បឿងស្រកាលេញ និងមានរូបគំនូរតាមជញ្ជាំង សសរ ពិតាន ទ្វារ និងបង្អួច៕









-
ព័ត៌មាន6 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន6 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន4 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន6 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន6 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន4 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន6 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន6 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ