ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជំរុញឱ្យប្ដូរពីការបង្រៀនទ្រឹស្តី មកជាការ «ដឹកដៃអនុវត្តផ្ទាល់» ដល់មូលដ្ឋាន
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា «ត្រូវបន្តពង្រឹងការបណ្តុះបណ្តាលបន្ត លើសមត្ថភាពថែទាំព្យាបាល ដោយមិននៅត្រឹមការបណ្តុះបណ្តាលរួមៗជាទ្រឹស្តី តែត្រូវបន្ថែមពង្រីកការបណ្តុះបណ្តាលដោយការដឹកដៃអនុវត្តន៍ផ្ទាល់ ដល់ក្នុងមូលដ្ឋានសុខាភិបាលផ្ទាល់តែម្តង»។
ការថ្លែងរបស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា យ៉ាងដូច្នេះ ក្នុងកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី២ សម្រាប់ខែសីហា ដើម្បីលើកទិសដៅ និងជំរុញការងារបន្ត។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួង និងអង្គភាពថ្នាក់កណ្តាល មន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងតាមប្រព័ន្ធ Zoom ប្រធានមន្ទីរសុខាភិបាលខេត្ត, កាលពីរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងសុខាភិបាល។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងពីលទ្ធផលនៃវេទិកា លើកទី៩ នៃសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល ក្រោមមូលបទ «ការគ្របដណ្តប់សុខភាពជាសកល ក្នុងយុគសម័យនៃការប្រែប្រួលអាកាសធាតុ និងបញ្ញាសិប្បនិម្មិត» នៅវិមានរដ្ឋសភា ប្រកបដោយជោគជ័យ និងមានការកោតសរសើរនូវវឌ្ឍនភាពវិស័យសុខាភិបាល និងបានអនុម័តការពិភាក្សាទៅជាសកម្មភាព។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ទៀតថា យើងត្រូវពង្រឹងកម្លាំងសុខាភិបាលឱ្យមានប្រសិទ្ធភាព ដោយសុខភាពមានលក្ខណៈច្រើន ដែលជា ecosystem ដ៏ស្មុគស្មាញមួយ (complex) ជាប្រព័ន្ធប្រទាក់ក្រឡាគ្នា សម្រាប់សុខភាព និងសុខុមាលភាពប្រជាពលរដ្ឋ។ សុខភាពបឋម ត្រូវផ្តោតការយកចិត្តទុកដាក់ជាចម្បង ដែលជាការវិយោគសុខភាពដ៏មានតម្លៃ ចំណោយតិច នឹងទទួលបានផលចំណេញនាពេលអនាគត។ សុខភាពបឋម ជាបញ្ហាសុខភាពសាធារណៈ ដែលត្រូវមានការយកចិត្តទុកដាក់ខ្ពស់ ដើម្បីឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល។ សារគន្លឹះរបស់ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី៖ «ការអប់រំសុខភាព គឺជាសសរគ្រឹះនៃយុទ្ធសាស្រ្ត ដែលជាការវិនិយោគសុខភាពរយៈពេលវែង។
បន្ថែមពីនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជំរុញអង្គភាពសុខាភិបាល ឱ្យបង្កើនកិច្ចសហការជាមួយដៃគូអភិវឌ្ឍជួយគាំទ្រដល់វិស័យសុខាភិបាល ឱ្យកាន់តែស្អិតរមួល ដោយបង្កើតឱ្យមានសមិទ្ធផល វឌ្ឍនភាពជាមួយអ្នកជំនាញ និងជំរុញការងារសុខាភិបាលឌីជីថល ប្រព័ន្ធកត់ត្រាព័ត៌មានឱ្យកាន់តែប្រសើរឡើង។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក្រើនរំលឹក ឱ្យបន្តបង្កើនការយកចិត្តទុកដាក់ខ្ពស់ការប្រយុទ្ធនឹងជំងឺគ្រុនឈាម៕អត្ថបទ រដ្ឋា





-
ព័ត៌មាន1 week agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា និងអាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធ«ឆ្មាំអង្គរ»នៅខែកុម្ភៈ ឆ្នាំ២០២៧ខាងមុខនេះ
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន1 week agoប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោដឹកនាំក្រុមការងារចុះពិនិត្យ សិក្សា និងវាយតម្លៃស្ថានភាពអគារសិក្សានៅតាមសាលារៀនចំនួន ៩ ក្នុងឃុំរវៀង និងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញប្រកាសជាផ្លូវការបណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ
-
ព័ត៌មាន2 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តម យក់ ប៊ុនណា បង្ហាញផែនការសកម្មភាព ១០ចំណុច ជំរុញទំនើបកម្មរដ្ឋបាលសាធារណៈតាមរយៈ «បណ្តាញអគ្គលេខាធិការ»