ព័ត៌មាន
រកឃើញក្រុមជ័យលាភី ៣ក្រុម ពីការប្រកួតថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ ២០២៦
កម្មវិធីប្រកួតប្រជែងថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ ២០២៦ (Cambodia National Cybersecurity Competition 2026) បានរកឃើញជ័យលាភី ៣ក្រុមហើយនៅដំណាក់កាលផ្តាច់ព្រ័ត្រ ក្នុងចំណោមបេក្ខភាពទាំង ៣៤ក្រុម ក្រោយពីត្រូវបានជម្រុះ(វគ្គជម្រុះ ១៥៧ក្រុម)។

កាលពីល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម លីវ សុផាណារិទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីក្នុងពិធីបិទ និងប្រគល់ពានរង្វាន់ក្រុមឆ្នើមចំនួន ៣ក្រុម ក្នុងការប្រកួតប្រជែងថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ ២០២៦ (Cambodia National Cybersecurity Competition 2026) ដែលមានការចូលរួមដោយថ្នាក់ដឹកនាំ ក.ប.ទ. ក្រុមហ៊ុនជាដៃគូសហការ និងបេក្ខភាពប្រកួតសរុបប្រមាណ ១២០នាក់ នៅសណ្ឋាគារ Oakwood Premier Phnom Penh។

ឯកឧត្តមរដ្ឋលេខាធិការ បានអបអរសាទរ និងប្រគល់ពានរង្វាន់ដល់បេក្ខជនជ័យលាភីចំនួន ៣ក្រុម នៅដំណាក់កាលផ្តាច់ព្រ័ត្រនេះ ក្នុងចំណោមបេក្ខភាពទាំង ៣៤ក្រុមក្រោយពីត្រូវបានជម្រុះ ដែលបានចូលរួមក្នុងការប្រកួត និងទទួលបានមេដាយ ព្រមទាំងរង្វាន់លើកទឹកចិត្ត ដូចខាងក្រោម៖
– ក្រុមជ័យលាភីលេខ ១ Romduol$3nchey (រំដួលសែនជ័យ) ទទួលបានប្រាក់រង្វាន់ចំនួន ២.០០០ (ពីរពាន់) ដុល្លារអាម៉េរិកគត់
– ក្រុមជ័យលាភីលេខ ២ NO NAME ទទួលបានប្រាក់រង្វាន់ចំនួន ១.០០០ (មួយពាន់) ដុល្លារអាម៉េរិកគត់
– ក្រុមជ័យលាភីលេខ ៣ WILLHACK4COFFEE ទទួលបានប្រាក់រង្វាន់ចំនួន ៥០០ (ប្រាំរយ) ដុល្លារអាម៉េរិកគត់

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានប្រកាសក្រុមឆ្នើម ២ក្រុម បន្ថែមពីលើក្រុមជ័យលាភីទាំង៣ ខាងលើ ដើម្បីទទួលបានការបណ្ដុះបណ្ដាល និងពង្រឹងជំនាញបច្ចេកទេសផ្នែកសន្តិសុខសាយប័រពីគ្រូបង្គោលរយៈពេល ១០សប្ដាហ៍ សម្រាប់ត្រៀមខ្លួនក្នុងការប្រកួតបន្តទៀត។

ឯកឧត្តមរដ្ឋលេខាធិការបានបន្ថែមផងដែរថា កម្មវិធីប្រកួតថ្នាក់ជាតិសន្តិសុខសាយប័រប្រចាំឆ្នាំ ២០២៦ នេះ បានបង្ហាញពីការចូលរួមយ៉ាងសកម្មរបស់ ក.ប.ទ. ក្នុងការលើកកម្ពស់មូលធនឌីជីថល ជាពិសេសអ្នកជំនាញសន្តិសុខសាយប័រ និងការប្រកួតប្រជែងក្នុងវិស័យសន្តិសុខសាយប័រនៅប្រទេសកម្ពុជា និងក្នុងតំបន់។
សូមជម្រាបជូនថា កម្មវិធីប្រកួតប្រជែងនេះ រៀបចំឡើងដោយ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងមូលនិធិ ស.អ. មានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ ក្នុងគោលបំណងជ្រើសរើសក្រុមឆ្នើមតំណាងប្រទេសកម្ពុជា សម្រាប់ចូលរួមការប្រកួតថ្នាក់តំបន់ ដែលមានការចូលរួមប្រកួតពីបេក្ខភាពសរុបចំនួន ១៥៧ក្រុម ស្មើនឹង ៥៤៧នាក់ មកពីក្រសួងស្ថាប័នរដ្ឋ ស្ថាប័នឯកជននិងគ្រឹះស្ថានអប់រំ។
ការប្រកួតប្រជែងនេះប្រព្រឹត្តទៅដោយមានការគាំទ្រពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ក្រោមមូលនិធិ ស.អ. និងសហការឧបត្ថម្ភដោយក្រុមហ៊ុន Viettel (Cambodia) PTE. LTD, F5 Network, BYTEDC Solutions Co.,Ltd, Grab, ធនាគារ ឈីហ្វ, POSITRON MULTIVERSE Co.,Ltd, Veilron Technologies និង CHAMPION GROUP ព្រមទាំងដៃគូទីតាំង Oakwood Premier Phnom Penh៕






-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣