ព័ត៌មាន
ជំនាញក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច កំពុងទាក់ទាញសិស្សឱ្យងាកមកចាប់យកជំនាញដើម្បីអាជីព
ស្របពេលដែលវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចនៅកម្ពុជា កំពុងមានការវិវត្តន៍យ៉ាងលឿនទៅរកសេវាកម្មលំដាប់ជាន់ខ្ពស់ និងឌីជីថលភាវូបនីយកម្ម វិស័យក៏ត្រូវបានទាមទារឱ្យមានកម្លាំងពលកម្មមានជំនាញច្បាស់លាស់។ ទន្ទឹមនេះ ការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (ធីវ៉េត) ក្នុងវិស័យខាងលើក៏ដើរតួជា «ស្ពានចម្លង» ដ៏សំខាន់ក្នុងការបំពេញចន្លោះខ្វះខាតនៃជំនាញទាំងនោះផងដែរ។
ការផ្លាស់ប្តូរទម្លាប់នៃការដើរកម្សាន្ត និងការរស់នៅ បានធ្វើឱ្យសិស្សានុសិស្សជាច្រើនជំនាន់ចុងក្រោយ បង្វែរអារម្មណ៍មកចាប់អារម្មណ៍លើជំនាញជាក់ស្តែងដែលអាចបង្កើតចំណូលបានលឿន។ នៅក្នុងនោះ ជំនាញសិល្បៈចម្អិនម្ហូប ការផលិតនំ ជំនាញឆុងកាហ្វេ/ធុរកិច្ចភេសជ្ជៈ និងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាអាហារជាដើម កំពុងក្លាយជាជម្រើសដំបូងរបស់ប្រជាពលរដ្ឋ ដោយសារតែភាពសម្បូរបែបនៃទីផ្សារការងារ និងឱកាសក្នុងការបង្កើតអាជីវកម្មផ្ទាល់ខ្លួន។
ទាក់ទិនវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចនេះ ក្រុមសិក្ខាកាមដែលរៀនជំនាញផ្សេងៗគ្នាតាមរយៈកម្មវិធីបណ្តុះបណ្តាលជំនាញឥតគិតថ្លៃរបស់រាជរដ្ឋាភិបាលកម្ពុជា នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ស្ថិតនៅផ្លូវទំនប់កប់ស្រូវ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បាននិយាយប្រាប់ព័ត៍មាន ប៊ីធីវី ឱ្យដឹងថា មូលហេតុដែលពួកគាត់ជ្រើសរើសរៀនជំនាញនេះ ព្រោះយល់ឃើញថាទីផ្សារការងារមានសម្បូរបែប ហើយការរៀនវិជ្ជាជីវៈបែបនេះធ្វើឱ្យពួកគាត់មានជំនាញច្បាស់លាស់ ចេញទៅធ្វើការបានភ្លាមៗ និងមានទំនុកចិត្តខ្ពស់ក្នុងការបំពេញការងារ ដោយសារទទួលបានការបណ្តុះបណ្តាលយ៉ាងត្រឹមត្រូវពីគ្រូបង្រៀនដែលមានជំនាញច្បាស់លាស់។
តាមរយៈការគាំទ្រពីក្រសួងទេសចរណ៍ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) កម្មវិធីបណ្តុះបណ្តាលជាច្រើនត្រូវបានរៀបចំឡើងស្របតាមស្តង់ដារអាស៊ាន និងអន្តរជាតិ។ ការណ៍នេះមិនត្រឹមតែជួយយុវជនឱ្យទទួលបានអាជីពច្បាស់លាស់មួយសម្រាប់អនាគតនោះទេ ប៉ុន្តែថែមទាំងជាកម្លាំងចលករយ៉ាងសំខាន់ ក្នុងការលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍កម្ពុជាឱ្យកាន់តែមានភាពប្រកួតប្រជែងខ្ពស់នៅលើឆាកអន្តរជាតិផងដែរ។
សូមជំរាបជូនទៀតថា ជំនាញខាងលើ ក្រៅពីការបណ្តុះបណ្តាលក្នុងរយៈពេលខ្លីដែលផ្តល់ជូនដោយរាជរដ្ឋាភិបាល ជំនាញទាំងនេះក៏មានផ្តល់កម្រិតសិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់បចេ្ចកទេស និងបរិញ្ញាបត្របច្ចេកទេសផងដែរ។ ជាក់ស្តែង នៅក្នុងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) មានមហាវិទ្យាល័យទេសចរណ៍ និងបដិសណ្ឋារកិច្ច ដែលបណ្តុះបណ្តាលធនធានមនុស្សដ៏មានសក្តានុពលរបស់ប្រទេសកម្ពុជា៕អត្ថបទ៖ ឈិត បូរ៉ាវី








-
ព័ត៌មាន1 week agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា និងអាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធ«ឆ្មាំអង្គរ»នៅខែកុម្ភៈ ឆ្នាំ២០២៧ខាងមុខនេះ
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន1 week agoប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោដឹកនាំក្រុមការងារចុះពិនិត្យ សិក្សា និងវាយតម្លៃស្ថានភាពអគារសិក្សានៅតាមសាលារៀនចំនួន ៩ ក្នុងឃុំរវៀង និងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញប្រកាសជាផ្លូវការបណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ
-
ព័ត៌មាន2 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តម យក់ ប៊ុនណា បង្ហាញផែនការសកម្មភាព ១០ចំណុច ជំរុញទំនើបកម្មរដ្ឋបាលសាធារណៈតាមរយៈ «បណ្តាញអគ្គលេខាធិការ»