ព័ត៌មាន
សម្តេចធិបតី សម្រេចបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីជួយសម្រួលប្រតិបត្តិអាជីវកម្មសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ឱ្យកាន់តែប្រសើរឡើង
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីសម្រួលដល់ការចាប់ផ្តើម និងកិច្ចប្រតិបត្តិអាជីវកម្មរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ហៅកាត់ថា ក.ក.ស. ក្នុងគោលបំណងជំរុញ និងលើកកម្ពស់បរិយាកាសធុរកិច្ចនៅកម្ពុជា។
ក្រុមការងារចំពោះកិច្ចនេះ ដឹកនាំដោយឯកឧត្តម សុខ សារាវុឌ្ឍ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ជាប្រធាន, ឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តម ម៉ឹង មករា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ទទួលបន្ទុកជាអនុប្រធាន និង ឯកឧត្តម ធី ខេមរា ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ត្រូវបានតែងតាំងជាអនុប្រធានប្រចាំការ ព្រមទាំង អនុប្រធាន និងសមាជិកប្រមាណ ២០រូបទៀត មកពីគ្រប់ក្រសួង-ស្ថាប័នរបស់រដ្ឋ។ ក្រុមការងារ ក.ក.ស. មានតួនាទីសំខាន់ក្នុងការសិក្សា ពិនិត្យ និងកែលម្អនីតិវិធីពាក់ព័ន្ធនឹងការចាប់ផ្តើម និងកិច្ចប្រតិបត្តិអាជីវកម្ម ព្រមទាំង សម្របសម្រួលជាមួយក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ធុរកិច្ច។
ឧកញ៉ាបណ្ឌិត ឈិន កេន អគ្គលេខាធិការសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា យល់ឃើញថា ការបង្កើតក្រុមការងារថ្មីនេះ នឹងជួយរៀបចំការងារជាក់លាក់សម្រាប់រកដំណោះស្រាយ នៃបញ្ហាប្រឈមដល់សហគ្រាសធុនតូច និងមធ្យម កាន់តែមានប្រសិទ្ធភាពជាងមុន។ ជាពិសេស ជួយស្វែងរកដំណោះស្រាយធ្វើយ៉ាងណាឱ្យសហគ្រាស កាន់តែមានភាពងាយស្រួលទទួលបានប្រាក់កម្ចីពីធនាគារ សហគ្រាសធុនតូច និងមធ្យម (SME Bank) ស្របពេលពួកគេកំពុងជួបនឹងបញ្ហាកង្វះដើមទុន។ ក្នុងនាមឱ្យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា លោកបានសំណូមពរដល់ក្រុមការងារបង្កើតថ្មីនេះ បន្តខិតខំបន្ថែមទៀតធ្វើយ៉ាងណា ដើម្បីធ្វើឱ្យអាជីវកម្មរបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា កាន់តែប្រសើរឡើងជាងមុន ដើម្បីអាចប្រកួតប្រជែងជាមួយផលិតផលនាំចូលបាន។
សូមបញ្ជាក់ថា ក្រុមការងារចំពោះកិច្ច ក៏មានគោលដៅឆ្ពោះទៅរកការកាត់បន្ថយនីតិវិធី, ពេលវេលា, កម្រៃសេវា, និងបន្ទុករដ្ឋបាល, និងធ្វើឱ្យការផ្តល់សេវាសាធារណៈកាន់តែសាមញ្ញ ងាយស្រួល ឆាប់រហ័ស និងស័ក្តិសិទ្ធិ ដើម្បីបង្កើតបរិយាកាសអំណោយផលដល់ការរីកចម្រើន និងការប្រកួតប្រជែងរបស់ សហគ្រាសធុនមីក្រូ តូច និងមធ្យម នៅកម្ពុជា៕អត្ថបទ៖ ធូ វិរៈ








-
ព័ត៌មាន1 week agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា និងអាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធ«ឆ្មាំអង្គរ»នៅខែកុម្ភៈ ឆ្នាំ២០២៧ខាងមុខនេះ
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន1 week agoប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោដឹកនាំក្រុមការងារចុះពិនិត្យ សិក្សា និងវាយតម្លៃស្ថានភាពអគារសិក្សានៅតាមសាលារៀនចំនួន ៩ ក្នុងឃុំរវៀង និងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញប្រកាសជាផ្លូវការបណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ
-
ព័ត៌មាន2 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តម យក់ ប៊ុនណា បង្ហាញផែនការសកម្មភាព ១០ចំណុច ជំរុញទំនើបកម្មរដ្ឋបាលសាធារណៈតាមរយៈ «បណ្តាញអគ្គលេខាធិការ»