ព័ត៌មាន
នាវាល្បាតសមុទ្ររបស់អង់គ្លេសមួយគ្រឿងនឹងចូលសំចតនៅមូលដ្ឋានសមុទ្ររាមកម្ពុជារយៈពេល ៨ថ្ងៃក្នុងខែសីហានេះ
ភ្នំពេញ៖ នាវាល្បាតរបស់អង់គ្លេសដែលមានឈ្មោះថា HMS Tamar នឹងចូលសំចតនៅមូលដ្ឋានសមុទ្ររាមរបស់កម្ពុជា រយៈពេល៨ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦នេះ ដោយនាវានេះគឺមានផ្ទុក នាវិករបស់អង់គ្លេសចាប់ពី៦០នាក់ទៅ១០០នាក់។
សូមបញ្ជាក់ថា នាវាHMS Tamar បច្ចុប្បន្នជាប្រភេទ នាវាតល្បាតសមុទ្រ នៃកងទ័ពជើងទឹកភូមិន្ទអង់គ្លេស ដោយមានប្រវែងជាង៩០ម៉ែត្រ ទទឹងជាង១៣ម៉ែត្រ ជម្រៅទឹកជាង៤ម៉ែត្រ មានទម្ងន់ទំហំផ្លាស់ ទីប្រមាណពីរពាន់តោន ដោយមានល្បឿនប្រមាណ៤៦គីឡូម៉ែត្រក្នុងមួយម៉ោង ក្រុមនាវិកប្រមាណ៥៨ ទៅ៦០នាក់ និងអាចផ្ទុកទាហានបន្ថែមបាន៥០នាក់ថែមទៀតផងដែរ។
បើតាមឧត្តមនាវីឯក សំ សុខា មេបញ្ជាការរងកងទ័ពជើងទឹក បានថ្លែងប្រាប់ទូរទស្សន៍BTVនាថ្ងៃទី១៨ ខែ សីហា ឆ្នាំ២០២៦នេះបានបញ្ជាក់ថា ក្នុងគោលបំណងនៃការចូលសំចតរបស់នាវាអង់គ្លេសលើផែសមុទ្ររាមរបស់ កម្ពុជានេះគឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ រឹតចំណងមិត្តភាព សាមគ្គីភាពនៃកងនៃប្រទេសទាំងពីរកម្ពុជា និង អង់គ្លេស។
ឧត្តមនាវីឯក សំ សុខា បានបញ្ជាក់ទៀតថា ក្នុងអំឡុងពេលសំចតនេះកងទ័ពជើងទឹករបស់កម្ពុជា និងអង់គ្លេសនឹងមានកម្មវិធីហ្វឹកហ្វឺនរួមគ្នា ស្តីពីការសង្រ្គោះគ្រោះមហន្តរាយបឋមនៅលើនាវា និងការលេងកីឡារួមគ្នាដើម្បី បង្កើនភាពស្និតស្នាលរបស់កងទ័ពនៃប្រទេសទាំងពីរផងដែរ។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០២៥កន្លងទៅនាវាចម្បាំងរបស់អង់គ្លេស HMS SPEY ក៏បានមកទស្សនកិច្ចនៅកំពង់ផែក្រុងព្រះសីហនុរបស់ប្រទេសកម្ពុជាផងដែរ ដោយដំណើរទស្សនកិច្ចរបស់នាវានេះក្នុងពង្រឹងទំនាក់ទំនងការពារជាតិរវាងអង់គ្លេស និងកម្ពុជាឲ្យកាន់តែល្អប្រសើរបន្ថែមទៀត៕អត្ថបទបាន ចក់


-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣