ព័ត៌មាន
មេបញ្ជាការកងទ័ពជើងគោកកម្ពុជា-ម៉ាឡេស៊ី ជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូ ដើម្បីបន្តពង្រឹងទំនាក់ទំនងរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ
ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦៖ មេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ តាន់ស្រ៊ី អាហ្សាន មេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី ដែលនេះជាជំនួបលើកដំបូងរវាងមេបញ្ជាការកងទ័ពជើងគោកទាំងពីរដើម្បីបន្តពង្រឹងទំនាក់ទំនងរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ។
ក្នុងជំនួបនេះ សាមភាគីបានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកទាំងពីរ និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹង ចំណងមិត្តភាព ទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការជាក់ស្តែង ដោយផ្អែកលើឯកសារលក្ខខណ្ឌប្រតិបត្តិ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងកងទ័ពជើងគោកទាំងពីរ ដែលបានចុះហត្ថលេខាក្នុងឆ្នាំ២០២៥។
ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ មេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ក៏បានថ្លែង អំណរគុណចំពោះ ការរួមចំណែកដ៏សំខាន់របស់ម៉ាឡេស៊ី ក្នុងការគាំទ្រដល់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួ និងការបញ្ជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) មកកាន់ប្រទេសកម្ពុជា ដែលបានរួមចំណែកក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងការកសាងទំនុកចិត្តនៅបណ្តោយព្រំដែន កម្ពុជា-ថៃ។
មេបញ្ជាការកងទ័ពជើងគោកទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈអំពីទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលអនាគត និងបានឯកភាពបន្តរក្សាការសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកកម្ពុជា និងកងទ័ពជើងគោកម៉ាឡេស៊ីឱ្យកាន់តែស៊ីជម្រៅថែមទៀត។
ជំនួបនេះបានបញ្ចប់ក្នុងបរិយាកាសស្និទ្ធស្នាល និងប្រកបដោយមិត្តភាព ដែលឆ្លុះបញ្ចាំងពី ចំណងមិត្តភាព ទំនុកចិត្ត និងភាពជាដៃគូដែលកាន់តែរឹងមាំរវាងកងទ័ពជើងគោកទាំងពីរ៕



-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣