ព័ត៌មាន
សមាគមអភិវឌ្ឍន៍សង្គមខ្មែរ៖ ការនាំចេញផលិតផលស្រស់ និងកែច្នៃត្រូវតែដើរទន្ទឹមគ្នា ចៀសវាងការជុញផលិតផលលើទីផ្សារ
ប្រធានសមាគមអភិវឌ្ឍន៍សង្គមខ្មែរ ថ្លែងថា ការនាំចេញផលិតផលស្រស់ទៅកាន់ទីផ្សារក្រៅប្រទេស និងលើកកម្ពស់ការកែច្នៃចេញ ជាផលិតផលសម្រេច, ស្ថិតក្នុងពេលបច្ចុប្បន្ននេះត្រូវតែដើរទន្ទឹមគ្នា ដើម្បីគាំទ្រដល់កសិករ ចៀសវាងការកក់ស្ទះ ឬការជុញផលិតផល លើទីផ្សារ។

ឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ ប្រធានសមាគមអភិវឌ្ឍន៍សង្គមខ្មែរ លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីការនាំចេញ ផលិតផលស្រស់ទៅទីផ្សារប្រទេស និងការជំរុញកែច្នៃផលិតផលក្នុងស្រុក នេះថា វិស័យកសិកម្មបានកំពុងដើរតួយ៉ាងសំខាន់ សម្រាប់ ជាសន្តិសុខស្បៀងក្នុងស្រុកផង ការកែច្នៃ និងបម្រើដល់ទីផ្សារនាំចេញផលដែរ ជាក់ស្តែងការនាំចេញផលិតផលស្រស់របស់កម្ពុជា នៅ ក្នុងរយៈពេល ៧ ខែ ឆ្នាំ២០២៦ឃើញថា មានកំណើនកើនឡើងគួរកត់សម្គាល់ គាំទ្រដោយទីផ្សារសំខាន់ៗដូចជា វៀតណាម ជប៉ុន ជាពិសេសការនំាចេញទៅកាន់ទីផ្សារចិន ដែលបានកំពុងហក់កើនឡើង ស្របតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៃប្រទេសទាំងពីរ។
ឯកឧត្តម បន្ថែមថា ចំណែកការកែច្នៃផលិតផលចេញពីវិស័យកសិកម្មវិញឃើញថា បាននិងកំពុងកើតឡើងជាបន្តបន្ទាប់ តាមរយៈការទទួលបានរោងចក្រកែច្នៃធំៗ និងការចូលរួមគាំទ្រកែច្នៃរបស់សហគ្រាសក្នុងស្រុកផងដែរ ប៉ុន្តែចំនួននេះនៅមានកម្រិត តិចតួចនៅឡើយ នឹងរំពឹងថា ទៅពេលខាងមុខកម្ពុជានឹងទទួលបានរោងចក្រ សហគ្រាសកែច្នៃកាន់តែច្រើនថែមទៀត។ ឯកឧត្តម បន្តថា ស្របបរិបថនេះ ការជំរុញនាំចេញផលិតផលស្រស់ទៅកាន់ទីផ្សារក្រៅប្រទេស និងលើកកម្ពស់ការកែច្នៃក្នុងស្រុក ចេញជា ផលិតផលសម្រេចផ្សេងៗ ត្រូវតែដើរទន្ទឹមគ្នា (ជំរុញដល់ការនាំចេញផលិតផលស្រស់ផង និងការកែច្នៃផង) ដើម្បីគាំទ្រដល់កសិករ ដែលជាអ្នកដាំដុះ និងនៅក្នុងអនុវិស័យកសិកម្មផ្សេងៗ ដើម្បីចៀសវាងដល់ការកក់ស្ទះ ឬការជុញផលិតផលរបស់ពួកគាត់លើទីផ្សារ។

ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) លើកឡើង ថា ជុំវិញវិស័យឧស្សាហកម្ម, នៅក្នុងពិធីទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី៣ ប្រព្រឹត្តទៅថ្មីៗនេះ ដែលរៀបចំដោយសភា- ពាណិជ្ជកម្មចិនប្រចាំកម្ពុជា និងមានការចូលរួមពីសភាពាណិជ្ជកម្មកម្ពុជា គឺបានពិភាក្សាគ្នាទៅវិញទៅមក ដោយក្នុងពិធីនោះវិស័យ ឯកជនក៏បានស្នើសុំឱ្យរាជរដ្ឋាភិបាលគិតគូរនៃការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់កម្ពុជា ខណៈបច្ចុប្បន្នវិនិយោគិនបរទេសដែលវិនិយោគនៅ ក្នុងស្រុក បាននាំចូលនូវវត្ថុធាតុដើមសម្រាប់ផ្គត់ផ្គង់ផលិតកម្មយ៉ាងច្រើនលើសលុប។
ឯកឧត្តម បន្តថា ជុំវិញបញ្ហាខាងលើនេះ រដ្ឋនិងឯកជនក៏បានពិភាក្សានៅលើវិស័យសំខាន់ៗចំនួន៣ ដែលជាវិស័យអាទិភាព របស់កម្ពុជាដែលមានសក្តានុពលធំ ដើម្បីរុញដល់ការផលិតនៅកម្ពុជា បង្កើតបរិមាណតម្លៃកាន់តែប្រសើរ ដូចជាការកែច្នៃកសិ-ឧស្សា ហកម្ម (ការផលិតសំបកបង់ចេញពីកៅស៊ូ និងវិស័យកាត់ដេរជាដើម) ដើម្បីតភ្ជាប់ដល់ខ្សែច្រវាក់ផ្គង់ផ្គង់ទៅរោងចក្រ សហគ្រាស។ បញ្ហានេះប្រសិនបើកម្ពុជាផលិតវត្ថុធាតុដើមបានមួយចំណែកទៀត យើងនឹងមានផលិតកម្មពីដំណាក់កាល ដែលអាចបង្កើតការងារ និងប្រាក់ចំណូលក្នុងសេដ្ឋកិច្ចកាន់តែច្រើន៕ អត្ថបទ៖ សុន រ៉ាឌី

-
ព័ត៌មាន1 week agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលាស្តីពី លទ្ធផលវាយតម្លៃប្រព័ន្ធរាយការណ៍ការចម្លងរោគ ក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាព
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា និងអាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធ«ឆ្មាំអង្គរ»នៅខែកុម្ភៈ ឆ្នាំ២០២៧ខាងមុខនេះ
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន1 week agoប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោដឹកនាំក្រុមការងារចុះពិនិត្យ សិក្សា និងវាយតម្លៃស្ថានភាពអគារសិក្សានៅតាមសាលារៀនចំនួន ៩ ក្នុងឃុំរវៀង និងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញប្រកាសជាផ្លូវការបណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ
-
ព័ត៌មាន2 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប