ព័ត៌មាន
កម្ពុជា-ចិនដាក់ឱ្យដំណើរការទូទាត់ឆ្លងដែនតាមហ្យូអរកូត សម្រួលការទូទាត់រវាងប្រទេសទាំងពីរ
កម្ពុជា-ចិនដាក់ឱ្យដំណើរការជាផ្លូវការ ការទូទាត់ឆ្លងដែនតាមហ្យូអរកូត ដើម្បីសម្រួលការទូទាត់រវាងប្រទេសទាំងពីរ ដោយផ្តល់ លទ្ធភាពឱ្យអ្នកប្រើប្រាស់កម្មវិធីទូទាត់ចល័ត Weixin Pay (ឬ WeChat Pay) អាចស្កេនទូទាត់តាមខេអេចឃ្យូអរកូតក្នុងប្រទេស កម្ពុជា តាមរយៈបណ្តាញប្រតិបត្តិការទូទាត់របស់ Weixin Pay។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោក Ben Yang នាយកគ្រប់គ្រង Weixin Pay ប្រចាំ តំបន់អាស៊ីអាគ្នេយ៍ អាមេរិកខាងជើង និងអាមេរិកឡាទីន នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ក្នុងពិធីដាក់ឱ្យ ដំណើរការជាផ្លូវការ នៃការទូទាត់ឆ្លងដែនតាមឃ្យូអរកូត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន (ដំណាក់ កាលទី១៖ កម្មវិធីទូទាត់ចល័ត Weixin Pay ស្កេនខេអេចហ្សូអរកួតនៅកម្ពុជា) នៅរាជធានីភ្នំពេញ។

ការដាក់ឱ្យដំណើរការការទូទាត់ឆ្លងដែនតាមហ្យូអរកូតនេះ នឹងសម្រួលការទូទាត់រវាងប្រទេសទាំងពីរ ដោយផ្តល់លទ្ធភាព ឱ្យអ្នកប្រើប្រាស់កម្មវិធីទូទាត់ចល័ត Weixin Pay (ឬ WeChat Pay) អាចស្កេនទូទាត់តាមខេអេចឃ្យូអរកូតក្នុងប្រទេសកម្ពុជា តាម រយៈបណ្តាញប្រតិបត្តិការទូទាត់របស់ Weixin Pay។ ភ្ញៀវទេសចរចិនក៏នឹងទទួលបានភាពងាយស្រួលក្នុងការទូទាត់ថ្លៃអាហារ ទំនិញ ការធ្វើដំណើរ និងកន្លែងកម្សាន្តផ្សេងៗនៅទូទាំងប្រទេសកម្ពុជាផងដែរ។ ការអភិវឌ្ឍគម្រោងទូទាត់សងប្រាក់តាមរយៈឃ្យូអរកូតឆ្លង ដែននេះ បានឆ្លុះបញ្ចាំងជំហានឆ្ពោះទៅមុខ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើប្រព័ន្ធទូទាត់សងប្រាក់រវាងកម្ពុជានិងចិន។
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល លើកឡើងថា សារៈប្រយោជន៍ជាយុទ្ធសាស្រ្តចំនួន២ ដែលទទួលបានពីការដាក់ឱ្យ ដំណើរការនេះរួមមាន៖ ១/ សម្រាប់ភ្ញៀវទេសចរបរទេសដែលប្រើប្រាស់កម្មវិធីទូទាត់ចល័ត Weixin Pay ជាពិសេសភ្ញៀវទេសចរ ដែលធ្វើដំណើរមកពីប្រទេសចិន អាចទទួលបានបទពិសោធន៍នៃការទូទាត់ដែលរហ័ស សុវត្ថិភាព និងងាយស្រួល ដោយពុំចាំបាច់ប្តូរ រូបិយប័ណ្ណកាន់សាច់ប្រាក់ផ្ទាល់ និងមិនតម្រូវឱ្យមានប័ណ្ណទូទាត់ និង ២/ សម្រាប់សហគ្រាសក្នុងស្រុករបស់កម្ពុជា រាប់ចាប់ពីម្ចាស់ អាជីវកម្ម ឬសហគ្រាសធំៗ រហូតដល់ SME ព្រមទាំងពាណិជ្ជករ អាចទទួលការទូទាត់ពីអតិថិជន ជាជនបរទេសបានកាន់តែច្រើន តាមរយៈខេអេចឃ្យូអរកួតដែលមានស្រាប់ ដោយពុំប្រឈមនឹងការកាត់កម្រៃប្រតិបត្តិការបន្ថែមនោះឡើយ។

លោក Ben Yang លើកឡើងផងដែរថា ការដាក់ឱ្យដំណើរការជាផ្លូវការ ការទូទាត់ឆ្លងដែននេះ បង្ហាញពីសមិទ្ធផលដ៏អស្ចារ្យ នៃការធ្វើអន្តរប្រតិបត្តិការការទូទាត់រាយឆ្លងដែនរវាងប្រទេសទាំងពីរ។ ការរប្រើប្រាស់ខេអេចយ្យូអរកូតតែមួយ សម្រាប់ការទូទាត់ទាំង អស់ និងរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រីកលទ្ធភាពនៃការទូទាត់ឱ្យកាន់តែមានសុវត្ថិភាព និងប្រកបដោយប្រសិទ្ធភាព ជាពិសេស ផ្តល់លទ្ធភាពឱ្យភ្ញៀវទេសចរចិន អាចធ្វើប្រតិបត្តិការទូទាត់បានយ៉ាងងាយស្រួល ក្នុងបរិបទនៃសេដ្ឋកិច្ចឌីជីថលកម្ពុជា។ ការអភិវឌ្ឍ ការទូទាត់ឆ្លងដែននេះ មិនត្រឹមតែជាការអភិវឌ្ឍមុខងារដែលសម្រួលក្នុងការទូទាត់របស់ភ្ញៀវទេសចរប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការធ្វើអន្តរ ប្រតិបត្តិការទូទាត់ឆ្លងដែន ដោយផ្តោតសំខាន់លើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុក្នុងស្រុកសម្រាប់ទូទាត់ សង្គតិភាពនៃបទប្បញ្ញត្តិ និង ការធ្វើឌីជីថលភាវូបនីយកម្មជាមួយពាណិជ្ជករផងដែរ។ លោកក៏បានប្តេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការនេះ ជាពិសេសផ្សារភ្ជាប់ ជាមួយទស្សនវិស័យរបស់អាស៊ាន ក្នុងការជំរុញការទូទាត់រាយឱ្យកាន់តែប្រសើរឡើង៕ អត្ថបទ៖ សុន រ៉ាឌី

-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣